គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

កម្រងសំណួរសាកសួរអំពីស្ថានភាពយល់ដឹងរបស់យុវជនចំពោះកីឡាអូឡាំពិក
កម្រងសំណួរសាកសួរអំពីស្ថានភាពយល់ដឹងរបស់យុវជនចំពោះកីឡាអូឡាំពិក
2021.12.13

ដើម្បីធ្វើការស្វែងយល់អំពីស្ថានភាពនៃការយល់ដឹង និងការគាំទ្រកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក​ពីសំណាក់មិត្តយុវវ័យខ្មែរ នាពេលបច្ចុប្បន្ន ទស្សនាវដ្តីញញឹមបានសាកសួរយុវជន វ័យចន្លោះពី ២០ និង ៣០ឆ្នាំ ចំនួន ៨២នាក់ ឱ្យចូលរូមបំពេញកម្រងសំណួរខាងក្រោម នៅក្រោយពីព្រឹត្តការណ៍អូឡាំពិកបានបញ្ចប់។ លទ្ធផលនៃកម្រងសំណួរមានដូចតទៅ។

សំណួរ៖ តើអ្នកធ្លាប់ដឹងអំពីកីឡាអូឡាំពិកដែរ ឬទេ?

ក.ធ្លាប់ ៩៧.៦%

ខ. មិនធ្លាប់ ៣.៤%

សំណួរ៖ ប្រសិនបើអ្នកធ្លាប់ តើអ្នកដឹងព័ត៌មានទាំងនោះ តាមមធ្យោបាយបែបណា?

ក. ការទស្សនាផ្ទាល់ (ទូរទស្សន៍ វិទ្យុ និងបណ្តាញសង្គម) ៨៨.៩%

ខ. កាសែត ឬទស្សនាវដ្តី ៣.៧%

គ. ដឹងឮតៗគ្នា ដោយសារគេប្រាប់ ៧.៤%

សំណួរ៖ តើជាធម្មតាអ្នកតែងតែតាមដានរាល់ព្រឹត្តិការណ៍អូឡាំពិក ឬយ៉ាងណា?

ក. តាមដាន ១៨.៣%

ខ. មិនសូវបានតាមដាន ៧៣.២%

គ. មិនធ្លាប់សោះ ៨.៥%

សំណួរ៖ តើអ្នកដឹងថាកម្ពុជាធ្លាប់ទទួលបានមេដាយណាមួយពីព្រឹត្តិកាណ៍អូឡាំពិកដែរ ឬទេ?

ក. ធ្លាប់ ៥៧.៣%

ខ. មិនធ្លាប់ ២៣.២%

គ. មិនដឹងទេ ១៩.៥%

សំណួរ៖ តើធ្លាប់ដឹងពីព្រឹត្តិកាណ៍ប៉ារ៉ាឡាំពិកដែរ ឬទេ?

ក. ធ្លាប់ ៤៦.៨%

ខ. មិនធ្លាប់ ៣២.៩%

គ. ទើបតែបានដឹង បន្ទាប់ពីអានព័ត៌មានខាងលើ ២០.៣%

សំណួរ៖ តើអ្នកបានទស្សនាព្រឹត្តិកាណ៍ប៉ារ៉ាឡាំពិកនេះដែរ ឬទេ?

ក. បាន ៣០.៤%

ខ. មិនបាន ៦៩.៣%

សំណួរ៖ កាលពីកីឡាអូឡាំពិកតូក្យូ ២០២០ថ្មីៗនេះ តើអ្នកទស្សនាតាមរយៈអ្វី? (សម្រាប់អ្នកឆ្លើយសំណួរពីលេខ៣ និងលេខ៦)

ក. តាមកញ្ចក់ទូរទស្សន៍ ៧.៣%

ខ. តាមការផ្សាយបន្តផ្ទាល់នៅលើបណ្តាញសង្គមផ្សេងៗ (Social Media) ៦១.០%

គ. មិនបានទស្សនាសោះ ៣១.៧%

សំណួរ៖ តើកីឡាអូឡាំពិកនៅទីក្រុងតូក្យូ ២០២០ កម្ពុជាបានបញ្ជូនអត្តពលិកលើវិញ្ញាសាអ្វីខ្លះ?

ក. ហែលទឹក និងអត្តពលកម្ម ៤៨.៨%

ខ. មិនដឹងទេ ៥១.២%

សំណួរ៖ តើអ្នកបានដឹងអ្វីខ្លះអំពីកម្ពុជាក្នុងព្រឹត្តិការណ៍អូឡាំពិកតូក្យូ ២០២០ថ្មីៗនេះ? (អាចជ្រើសរើសចម្លើយបានលើសពីមួយ)

ក. កម្ពុជា ជាប្រទេសបានទៅចូលរួមដោយសារសិទ្ធិអនុគ្រោះក្នុងព្រឹត្តិការណ៍អូឡាំពិកតូក្យូ២០២០ ៤០.៧%

ខ. កម្ពុជាធ្វើបានយ៉ាងល្អ គឺអត្តពលិកចំនួនពីររូបអាចបំបែកឯកទគ្គកម្មលើកំណត់ចាស់របស់ខ្លួនបាន ៥៥.៦%

គ. ពុំបានដឹងព័ត៌មានអ្វីសោះអំពីអូឡាំពិក ២៩.៦%

សំណួរ៖ អត្តពលិកកម្ពុជា គឺលោក វ៉ាន់ វុន បានឈានដល់វគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាប្រណាំងរទេះ​ T54 ចំងាយ១០០ម៉ែត្រ។ តើអ្នកបានដឹកការប្រកួតរបស់គាត់ដែរ ឬទេ?

ក. ដឹង ៤៤.៣%

ខ. មិនដឹង ៥៤.៤%

សំណួរ៖ តើអ្នកបានចែករំលែក ឬផ្សព្វផ្សាយអំពីកីឡាអូឡាំពិកតូក្យូ២០២០ ដែរ ឬទេ?

ក.ចែករំលែកទៅកាន់គ្រួសារ មិត្តភក្តិ ១៨.៥%

ខ. ចែករំលែកនៅលើបណ្តាញសង្គមនានា ៣៣.៣%

គ. មិនធ្លាប់ចែករំលែកទេ ៤៨.១%

សំណួរ៖ តើអ្នកសង្កេតឃើញយុវជនខ្មែរមានការយល់ដឹងកម្រិតណាពីកីឡាអូឡាំពិក បើធៀបពីពេលមុន និងបច្ចុប្បន្ន?

ក. ពុំសូវមានការប្រែប្រួល ៣១.៧%

ខ. មានការនិយមគាំទ្រកើនឡើង ៦២.២%

គ. មិនដឹង ៦.១%

ក្នុងចំណោមអ្នកឆ្លើយសំណួរចំនួន ៨២នាក់ខាងលើមានយុវជនចំនួន ៦១នាក់ បានចូលរួមបញ្ចេញមតិយោបល់ផ្សេងៗ។ មតិភាគច្រើន ដែលបានលើកឡើងមានដូចជា៖ ការសំណូមពរឱ្យមានការជួយគាំទ្រ និងលើកកម្ពស់វិស័យកីឡាកម្ពុជាបន្ថែមទៀតពីប្រជាពលរដ្ឋខ្មែរខ្លួនឯង និងការសម្តែងនូវមោទនភាពដែលបានឃើញកីឡាករ និងកីឡាការិនីខ្មែរមានវត្តមាននៅលើឆាកអន្តរជាតិរួមទាំងសំណូមពរឱ្យមានការផ្សព្វផ្សាយពីកីឡាឱ្យបានកាន់តែទូលំទូលាយថែមទៀតជាដើម។


សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 48】










この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles