នៅក្នុងវប្បធម៌ម្ហូបអាហារនៅប្រទេសជប៉ុន មានវិន័យជាច្រើនដែលត្រូវគេផ្សព្វផ្សាយពីមួយជំនាន់ទៅមួយជំនាន់។ ក្នុងនោះពិធីលៀងតែ គឺជាវិន័យ ក្នុងការគោរពការទទួលទានប្រកបដោយលក្ខណះពិសេសរបស់ជប៉ុន ដែលត្រូវបានគេផ្សព្វផ្សាយរហូតដល់បច្ចុប្បន្ន។ ចំពោះរាល់ម្ហូបអាហារដែលម្ចាស់ផ្ទះបានចំអិន និងរៀបចំប្រកបដោយសណ្តានចិត្តផ្ចិតផ្ចង់នោះ តែងតែទទួលបាននូវការគោរពតបស្នង និងប្រកបដោយអំណរគុណតបវិញពីសំណាក់ភ្ញៀវ ដែលបានទទួលទានអាហារនោះ។ ហើយចុងក្រោយទទួលទានតែមួយពែង។
សព្វថ្ងៃនេះ ល្បីតែឈ្មោះថា “ពិធីលៀងតែ” គឺជាកម្មវិធីឆុងតែ និងទទួលទានតែប៉ុណ្ណោះ តែបើយើងសិក្សាពីវិស័យនេះជាផ្លូវការនោះ យើងនឹងដឹងថាមិនមែនត្រឹមឆុង និងទទួលទានប៉ុណ្ណោះទេ គឺមានទាំងវិន័យទទួលទានទៀតផង។
ខែវិច្ឆិកាគឺជាទិវាចូលឆ្នាំថ្មីសម្រាប់ពិធីលៀងតែនេះ។ គេប្រើតែដែលទើបតែប្រមូលផលបានថ្មីៗ យកមកតុបតែងសម្រាប់ជាការផ្លាស់ប្តូរបរិយាកាសពីរដូវក្តៅទៅជារដូវរងារ។ ចំពោះនំដែលទទួលទានជាមួយតែក៏ត្រូវបានជ្រើសរើសឲ្យស័ក្តិសមនឹងរដូវកាលផងដែរ។
ទឹកតែដែលឆុងដាក់ពែងកុលាភាជន៏ខេត្តកំពង់ឆ្នាំង។ តែមានរសជាតិល្វីងបន្តិច តែបង្កប់ដោយភាពផ្អែមហើយក្លិនក្រអូប។
នំតូចៗដែលធ្វើពីស្ករ ចាហួយ តំណាប់ជាដើម មានរូបរាងសមនឹងរដូវកាលនីមួយៗដោយសារនំមានរសជាតិផ្អែម ដូច្នេះក្រោយពីទទួលទានវា១ រឺ២ រួចហើយ សឹមយើងទទួលទានតែតាមក្រោយ។ យកនំទៅដាក់ពីលើស្លឹកឈើប្តូរពណ៌ទៅជាក្រហម ដើម្បីតុបតែងឲ្យសមនឹងរដូវកាល។
ប្រវត្តិរូប
អ្នកស្រី Tomonari Fumi
ទន្ទឹមនឹងធ្វើការជាអ្នកគ្រប់គ្រងរោងចក្រកែច្នៃសារធាតុ acrulic នៅក្រុងតូក្យូអ្នកស្រីធ្លាប់ ចូលរួមក្នុងការងារធ្វើម្ហូបអស់រយៈពេល ២៥ឆ្នាំ ក្នុងនាមជាអ្នកជំនួយការរបស់អ្នកស្រាវជ្រាវម្ហូប។ តាំងពីកុមារភាពមក អ្នកស្រីរស់នៅក្នុងបរិស្ថានមួយដែលនៅជិតស្និតនឹងវប្បធម៌ជប៉ុន ដូចជាពិធីលាងតែ សិល្បៈល្ខោន Noh សិល្បៈល្ខោន Kabuki ជាដើម។ ទើបសព្វថ្ងៃនេះអ្នកស្រីធ្វើការដឹកនាំច្នៃប្រឌិតវប្បធម៌ជប៉ុនទៅជាលក្ខណៈទំនើបមានដូចជាប្រអប់ដាក់ម្ហូបចូលឆ្នាំថ្មី និងកែវស្រាធ្វើពីសារធាតុ acrylic ជាដើម។
សម្រាប់ពត៌មានបន្ថែម ៖
この記事が気に入ったら
いいね!しよう
We will send you the latest information
(ភាសាខ្មែរ) ម្ហូបពិសេសសម្រាប់បុណ្យចូលឆ្នាំថី្ម 【ម្ហូបជប៉ុន】
2020.01.07 Japan Food Recipe
(ភាសាខ្មែរ) ពេលក្ដៅអាចញ៉ាំបានស្រស់ៗ 【ម្ហូបជប៉ុន】
2020.01.07 Japan Food Recipe
(ភាសាខ្មែរ) TOJI 【ម្ហូបជប៉ុន】
2020.01.07 Japan Food Recipe
(ភាសាខ្មែរ) Cha-Kaiseki 【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer