គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) អាកាសធាតុនិងរដូវ
(ភាសាខ្មែរ) អាកាសធាតុនិងរដូវ
2020.01.07

អាកាសធាតុ

តំបន់ភាគច្រើននៃប្រទេសជប៉ុនស្ថិតនៅតំបន់កក់ក្តៅដែលមានសីតុណ្ហភាពខុសគ្នាក្នុងបួនរដូវ ហើយអាកាសធាតុក្នុងរដូវកៅ្ត និងរដូវរងាគឺខុសគ្នាខ្លាំង។  ម្យ៉ាងទៀតសណ្ឋានដីជប៉ុនមានរៀងវែងពីភាគខាងត្បូងទៅខាងជើងហើយទទួលឥទ្ធិពលពីខ្យល់រដូវកាលនិងចរន្តទឹកសមុទ្រដែលនាំអោយអាកាសធាតុតាមតំបន់នីមួយៗមានភាពខុសៗគ្នា។  ហុកកៃដូដែលស្ថិតនៅភាគខាងជើងបង្អស់នៃប្រទេសគឺ មានភាពត្រជាក់ខ្លាំងក្នុងរដូវរងា។  Okinawa ដែលស្ថិតនៅភាគខាងត្បូងបង្អស់នៃប្រទេស បើប្រៀបធៀបទៅវាមានសីតុណ្ហភាពកៅ្តពេញមួយឆ្នាំទោះបីជារដូវរងាក៏មិនរងាខ្លាំងដែរ (បើប្រៀបធៀបជាមួយប្រទេសកម្ពុជាគឺ វាពិតត្រជាក់ជាង)។

លើសពីនេះទៀត ដោយសារតែជប៉ុនមានជួរភ្នំខ្ពស់ៗគ្នា ធ្វើឱ្យរដូវរងាមានពពក ឬព្រិល និងភ្លៀងជាញឹកញាប់នៅក្នុងផ្នែកនៃសមុទ្រជប៉ុន ប៉ុន្តែផ្នែកខាងមហាសមុទ្រប៉ាស៊ីហ្វីកវិញគឺភាគច្រើនមេឃស្រលះ។

រដូវភ្លៀង

ជាទូទៅចាប់ពីចុងខែមិថុនាដល់ចុងខែកក្កដា មានភ្លៀងធ្លាក់ច្រើនលើកលែងតែ Hokkaido។ វាមិនមែនជាភ្លៀងធ្លាក់ខ្លាំងៗទេ តែវារលឹមស្រិចៗ។  នៅក្នុងរដូវនេះ សីតុណ្ហភាពធ្លាក់ធ្វើឱ្យត្រជាក់។

ខ្យល់ព្យុះ

ព្យុះស៊ីក្លូនត្រូពិចកើតនៅលើសមុទ្រភាគខាងត្បូងគឺ បក់ឆ្លងកាត់ប្រទេសជប៉ុនជាច្រើនដងពីខែកក្កដាដល់ខែតុលា។ វានាំមកជាមួយខ្យល់បក់ និងភ្លៀងយ៉ាងខ្លាំង ពេលបក់ឆ្ពោះទៅភាគខាងជើង ដូច្នេះបណ្តាល

អោយមានគ្រោះមហន្តរាយដូចជាបាក់ភ្នំ នីវ៉ូទឹកសមុទ្រឡើងខ្ពស់ ទឹកជំនន់ជាដើម។

រដូវ

រដូវរបស់ប្រទេសជប៉ុនបែងចែកជា៤គឺរដូវផ្ការីក រដូវកៅ្ដ រដូវស្លឹកឈើជ្រុះ និងរដូវរងា ដែលយើងអាចសប្បាយជាមួយទេសភាពក្នុងរដូវទាំង៤ ពិធីបុណ្យ ចំណីអាហារជាដើម។

រដូវផ្ការីក

រដូវរងាផុតឈានចូលរដូវកៅ្ដ ផ្កា SAKURA ជាចំបងគេ និងមានផ្កាផ្សេងៗទៀតជាច្រើនរីក ដែលជារដូវធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ។ បើទោះបីជាយ៉ាងនេះក៏ដោយ ផ្កា SAKURA រីកចាប់ពីចុងខែមីនាទៅខែដើមខែមេសា ហើយអ្នកមកពីប្រទេសកម្ពុជានៅតែមានអារម្មណ៍ត្រជាក់នៅឡើយ ដូច្នេះអ្នកទៅក្នុងរដូវនេះគួរការពារកុំអោយត្រជាក់។

កន្លែងទស្សនាព្រឹត្តិការណ៍

SAKURA, ការមើលផ្កាជាដើម

បើនិយាយពីរដូវផ្ការីក គេសំដៅលើផ្កា SAKURA។ ភ្ញៀវទេសចរណ៍បរទេសជាច្រើនក៏បានមកទស្សនាផ្កា SAKURA។  ប៉ុនែ្តផ្កា SAKURA រីកអាស្រ័យលើអាកាសធាតុនៃឆ្នាំនីមួយៗ និងតាមតំបន់នីមួយៗ ដូច្នេះសូមប្រុងប្រយ័ត្ន។  គួរស្វែរកព័ត៌មានលើបណ្តាញអ៊ីនធើណេតជាដើម។ ផ្កា SAKURA រីកចាប់ពីភាគខាងត្បូង

នៃប្រទេស ហើយរៀងរាល់ឆ្នាំនៅចុងខែមីនា~ដើមខែមេសាគឺផ្កា SAKURA នៅតូក្យូរីកស្រស់ស្អាតគួរឱ្យគយគន់។

រដូវក្តៅ

វាជារដូវដែលព្រះអាទិត្យបញ្ចេញពន្លឺកំដៅ។  ពេលរដូវភ្លៀងនៅចុងខែមិថុនាដល់ពាក់កណ្តាលខែកក្កដាកន្លងផុតទៅភ្លាមនោះសីតុណ្ហភាពកើនយ៉ាងលឿននេះបញ្ជាក់ថារដូវកៅ្តមកដល់ហើយ។  សីតុណ្ហភាពខ្ពស់បំផុតកើនជិតដល់៤០អង្សាអាស្រ័យលើថ្ងៃ និងទីកន្លែងរដូវកៅ្តនៅប្រទេសជប៉ុនមានសំណើមខ្ពស់ ដូច្នេះថ្ងៃខ្លះអាចមានអារម្មណ៍ថាកៅ្តជាងប្រទេសកម្ពុជាទៅទៀត។

កន្លែងទស្សនាព្រឹត្តិការណ៍

បុណ្យរដូវកៅ្ត, កម្មវិធីបាញ់កាំជ្រួច  ឡើងភ្នំហ្វូជី, ហែលទឹកសមុទ្រ ជាដើម

នៅប្រទេសជប៉ុនមានវិស្សមកាលរដូវកៅ្តក្នុងរដូវនេះ ហើយមានព្រឹត្តិការណ៍ជាច្រើនដូចជាកម្មវិធីបុណ្យជាដើម។ ជាពិសេសកម្មវិធីបាញ់កាំជ្រួចគឺជាប្រពៃណីនៃរដូវកៅ្ត។ វាត្រូវបានប្រារព្ធធ្វើឡើងតាមតំបន់នីមួយៗទូទាំងប្រទេស ហើយកាំជ្រួចរាប់ពាន់ទៅរាប់ម៉ឺនគ្រាប់នឹងត្រូវបាញ់បង្ហោះទៅលើមេឃដែលគួរឱ្យទស្សនា

សូមមកទស្សនាឱ្យបានម្តង។

រដូវស្លឹកឈើជ្រុះ

កំដៅក៏បានធ្លាក់ចុះ ហើយសំណើមក៏បានធ្លាក់ចុះដែលជារដូវមានភាពងាយស្រួល។  ក្រៅពីស្លឹកឈើជ្រុះដែលមានប្រជាប្រិយភាពសំរាប់ជនបរទេស រដូវស្លឹកឈើជ្រុះក៏ជារដូវដែលមានចំណីអាហារឆ្ងាញ់ៗផងដែរ។  បើអញ្ជើញមកលេងក្នុងរដូវនេះសូមអញ្ជើញសាកល្បងម្ហូបអាហារក្នុងរដូវកាលនេះផង។

កន្លែងទស្សនាព្រឹត្តិការណ៍

ស្លឹកឈើពណ៌ក្រហម, ផ្កាCosmos, រសជាតិនៃរដូវស្លឹកឈើជ្រុះ ជាដើម

ពណ៌ស្លឹកឈើតាមដើមឈើលើភ្នំ និងដើមឈើតាមផ្លូវ បានផ្លាស់ពីពណ៌បៃតងទៅជាពណ៌ក្រហមឬក៏ពណ៌លឿងជាដើមគឺពិតជាស្រស់ស្អាត អាចនិយាយបានថាសម្រស់សិល្បៈធម្មជាតិ!ដោយសារតែហេតុនេះហើយទើបរដូវស្លឹកឈើជ្រុះក៏ដូចរដូវផ្ការីកនៃផ្កា SAKURA នៅ Kyoto, Nara, Nikko ជាដើមគឺ ជាចំណុចដែលមានភ្ញៀវទេសចរណ៍ជាច្រើនមកប្រមូលផ្តុំដើម្បីរើសស្លឹកក្រហម។

រដូវរងា

វាជារដូវត្រជាក់បំផុតនៃឆ្នាំ។  បើអ្នកទៅកំសាន្តប្រទេសជប៉ុនក្នុងរដូវនេះគឺសូមរៀបចំសម្លៀកបំពាក់សំរាប់រដូវរងាផង។  បើទោះបីជាវាត្រជាក់ខ្លាំងបន្តិច ប៉ុន្តែទេសភាពព្រិលដែលគ្មានក្នុងប្រទេសកម្ពុជាគឺគួរតែទៅមើលដោយផ្ទាល់ភ្នែកម្ដង។

កន្លែងទស្សនាព្រឹត្តិការណ៍ព្រិល, ស្គី(កីឡារដូវត្រជាក់), ពិធីបុណ្យចូលឆ្នាំថ្មី  ជាដើម

ទោះជាយ៉ាងណាក៏ដោយវាមិនមានព្រិលធា្លក់គរនៅគ្រប់កន្លែងទូទាំងប្រទេសនោះក្នុងរដូវរងាទេ។  កន្លែងពេញនិយមសំរាប់ភ្ញៀវទេសចរណ៍ដែលចង់ប៉ះព្រិលគឺ មានរមណីយដ្ឋានជិះស្គីពេញនិយមស្ថិតនៅ Hokkaido និងខេត្ត Nagano អ្នកអាចសប្បាយរីករាយជាមួយនឹងអុងសេន(ទឹកកៅ្ត)នៅ Zao ខេត្ត Yamagata  ទេសភាពព្រិលនៅ Shirakawago នៃខេត្ត Gifu ជាកន្លែងមានផ្ទះបែបប្រពៃណីបុរាណចាស់ដែលត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក។

 

សម្រាប់ពត៌មានបន្ថែម ៖

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles