ថ្ងៃមួយ នាងខ្ញុំបានចូលរួមក្នុងពិធីបញ្ចុកអាហារលើកដំបូងរបស់ទារកម្នាក់ដែលកើតនៅក្នុងគ្រួសារជនជាតិជប៉ុន និងកម្ពុជា ទើបជ្រើសរើសប្រធានបទនះ។
នៅប្រទេសជប៉ុន១០០ថ្ងៃក្រោយនៃថ្ងៃសំរាលកូន យើងជ្រើសរើសថ្ងៃមង្គលសេរីមួយ ហើយប្រព្រឹត្តពិធីបញ្ចុកអាហារលើកដំបូង ក្នុងន័យបួងសួងឲ្យទារកមានការវិវឌ្ឍន៍ប្រកបដោយសុខភាពល្អ និងកុំឲ្យខ្វះស្បឿងអាហារចាប់ពីពេលនេះតទៅ។ ពិធីនេះត្រូវបានចាប់ផ្តើមក្នុងសម័យកាលHeian ដែលជាពិធីមានតែម្តងគត់ក្នុងមួយជីវិតរបស់មនុស្សម្នាក់ៗ។ ក្នុងពេលទារកចាប់ចុះធ្មេញ ពោលគឺមុននឹងប្តូរពីការបំបៅដោះម្តាយទៅជាការបញ្ចុកអាហារជំនួសទឹកដោះនោះ ក្រុមគ្រួសារនិងសាច់ញាតិនឹងជួបជុំគ្នា ហើយរៀបចំចាន និងចង្កឹះរបស់កូន ព្រមទាំងម្ហូបពិសេសៗ។ អ្នកវ័យចំណាស់ដែលទទួលការស្នើសុំពីឪពុកម្តាយរបស់ទារក នឹងធ្វើពិធីពង្រឹងធ្មេញសិន។ ក្នុងន័យបួងសួងសុំឲ្យទារកមានធ្មេញរឹងមាំ។ គេនឹងយកថ្មពណ៌សដាក់ខាងចុងចង្កឹះ ហើយយកចង្កឹះនោះទៅដាក់នៅគល់ធ្មេញរបស់ទារក។ បន្ទាប់មកធ្វើហាក់ដូចជាឲ្យទារកញុំាម្ហូបអាហារដែលបានរៀបចំនោះ។ ម្ហូបអាហារដែលគេរៀបចំសំរាប់ពិធីនេះ មានលក្ខណះខុសគ្នាទៅតាមតំបន់នីមួយៗ គ្រួសារនីមួយៗ តែមិនអាចខានបាននូវត្រី Tai ដែលដុតអំបិលទាំងក្បាល និងបាយក្រហម និងទឹកស៊ុប។
ត្រី Tai ដុតអំបិលទាំងក្បាល
ព្រះEbisu ដែលជាព្រះអាទិទេពម្នាក់ក្នុងចំណោមព្រះអាទិទេព៧អង្គ តំណាងឲ្យសុភមង្គល និងសេចក្តីសុខនោះ បានស្ទួចត្រី Tai ទើបគេតែងតែយកមកធ្វើម្ហូបក្នុងពិធីមង្គលនានា។ គេប្រឡាក់អំបិលហើយដុត។ ដូច្នេះវាមានរសជាតិប្រៃធម្មតា។
បាយក្រហម
គេដាំបាយជាមួយសណ្តែកមួយប្រភេទមានឈ្មោះថា Sasage។ ពណ៌ក្រហមតំណាងឲ្យការរំដោះពីគ្រោះចង្រៃ ទើបពិធីមង្គលនៅប្រទេសជប៉ុន នាំគ្នាដាំបាយក្រហមនេះ។ បាយមានក្លិនក្រអូប ពីសណ្តែក Sasage។ មុននឹងទទួលទានគេដាក់ល្ងរលាយអំបិល។
ប្រវត្តិរូប
អ្នកស្រី Tomonari Fumi
ទន្ទឹមនឹងធ្វើការជាអ្នកគ្រប់គ្រងរោងចក្រកែច្នៃសារធាតុ acrulic នៅក្រុងតូក្យូអ្នកស្រីធ្លាប់ ចូលរួមក្នុងការងារធ្វើម្ហូបអស់រយៈពេល ២៥ឆ្នាំ ក្នុងនាមជាអ្នកជំនួយការរបស់អ្នកស្រាវជ្រាវម្ហូប។ តាំងពីកុមារភាពមក អ្នកស្រីរស់នៅក្នុងបរិស្ថានមួយដែលនៅជិតស្និតនឹងវប្បធម៌ជប៉ុន ដូចជាពិធីលាងតែ សិល្បៈល្ខោន Noh សិល្បៈល្ខោន Kabuki ជាដើម។ ទើបសព្វថ្ងៃនេះអ្នកស្រីធ្វើការដឹកនាំច្នៃប្រឌិតវប្បធម៌ជប៉ុនទៅជាលក្ខណៈទំនើបមានដូចជាប្រអប់ដាក់ម្ហូបចូលឆ្នាំថ្មី និងកែវស្រាធ្វើពីសារធាតុ acrylic ជាដើម។
សម្រាប់ពត៌មានបន្ថែម ៖
この記事が気に入ったら
いいね!しよう
We will send you the latest information
(ភាសាខ្មែរ) ម្ហូបពិសេសសម្រាប់បុណ្យចូលឆ្នាំថី្ម 【ម្ហូបជប៉ុន】
2020.01.07 Japan Food Recipe
(ភាសាខ្មែរ) ពេលក្ដៅអាចញ៉ាំបានស្រស់ៗ 【ម្ហូបជប៉ុន】
2020.01.07 Japan Food Recipe
(ភាសាខ្មែរ) TOJI 【ម្ហូបជប៉ុន】
2020.01.07 Japan Food Recipe
(ភាសាខ្មែរ) Cha-Kaiseki 【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer