គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ទង់សម្បូរផលនេសាទ ដែលនាំមកនូវសុភមង្គលដល់មនុស្សម្នា 【Japan view】
(ភាសាខ្មែរ) ទង់សម្បូរផលនេសាទ  ដែលនាំមកនូវសុភមង្គលដល់មនុស្សម្នា 【Japan view】
2019.12.06

នាវានេសាទដែលដាក់តាំងទង់សម្បូរផលនេសាទចម្រុះពណ៌កំពុងចេញដំណើរទៅមហាសាគរ។

នេះជាសមុទ្រដែលមានឆ្នេរដ៏ស្មុគស្មាញ និងអស្ចារ្យនៅស្រុក Kamaishi ខេត្ត Iwate នៅតំបន់ Tohoku។ តាំងពីដើមឡើយទង់ទាំងឡាយនេះធ្លាប់ត្រូវបានអ្នកនេសាទប្រើប្រាស់ជាសញ្ញាសំរាប់ឲ្យអ្នកចាំនៅលើដីគោកដឹងថាបានផលច្រើន។ រហូតដល់សព្វថ្ងៃនេះ ក៏មានទំលាប់ប្រើប្រាស់ទង់នៅក្នុងពិធីបុណ្យ ឬជូនជាអំណោយក្នុងន័យអបអរសាទរ។

ស្រុក Kamaishi បានទទួលរងការខូចខាតដ៏ធ្ងន់ធ្ងរដោយសារគ្រោះរញ្ជួយដី និងរលកយក្ស Tsunami កាលពីឆ្នាំ២០១១ តែបច្ចុប្បន្ននេះ ភូមិ ឃុំត្រូវបានស្តារឡើងវិញ ហើយក៏មានសកម្មភាពរស់រវើកជាបន្តបន្ទាប់ឡើងវិញ។ ចំនួននាវានេសាទដែលចូលរួមក្នុងពិធីបុណ្យធ្លាប់មានតិចតូចនៅក្រោយពេលទទួលរងគ្រោះនោះ ក៏ចាប់ផ្តើមមានការកើនឡើងជាបណ្តើរៗដែរ។ ទង់សម្បូរផលនេសាទ ដែលបញ្ចូលចិត្តបួងសួងស្តារឡើងវិញរបស់ប្រជាជនសូមនាំសិរីសួស្តីដល់ប្រជាជនទាំងឡាយជារៀងរហូត ហើយក៏សង្ឈឹមថានឹងត្រូវគេស្នងបន្តជាអមត:។
សម្រាប់ពត៌មានបន្ថែម ៖

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles