គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

"Life"Latest Posts

"Sightseeing" Latest posts

"Column" Latest Posts

"Culture" Latest Posts

"in Cambodia" Latest Posts

HOME > Culture > trend&culture > ចំនុចដែលគួរអោយចាប់អារម្មណ៍នៅប្រទេសជប៉ុន / ការធ្វើដំណើរស្វែងរកត្រា “Gosyuin”

ចំនុចដែលគួរអោយចាប់អារម្មណ៍នៅប្រទេសជប៉ុន / ការធ្វើដំណើរស្វែងរកត្រា “Gosyuin”

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ  នៅប្រទេសជប៉ុនមានមនុស្សជាច្រើននិយម និងកម្សាន្តក្នុងការធ្វើដំណើរ តាមលក្ខណៈគ្រប់បែបយ៉ាង ដូចជាការធ្វើដំណើរទៅទស្សនាកម្មវិធីប្រកួតបាល់ទាត់  ឬទៅលេងទីតាំងអាងទឹកក្តៅ  ដែលមានប្រភពមកពីក្រោមដីហៅថា  Onsen  ឬមួយក៏ទៅលេងទីតាំងឆាកខ្សែភាពយន្ត  ឬរឿងគំនូរជីវចលជាដើម នៅគ្រប់ទិសទីទូទាំងប្រទេសជប៉ុន និងក្រៅប្រទេស។ ក្នុងនោះអ្វីដែលមនុស្សទាំងឡាយគ្រប់ជំនាន់ កំពុងនិយមចូលចិត្តដោយមិនគិតថា មនុស្សចាស់ឬក្មេង មនុស្សប្រុសឬស្រី គឺការធ្វើដំណើរសម្រាប់ប្រមូលត្រា Gosyuin ដើម្បីវាយនៅលើសៀវភៅដែលហៅថា Gosyuin-cho  ដែលមានតម្លៃ១ក្បាលពី ១០ ទៅ ២០ ដុល្លា។ Gosyuin សំដៅលើត្រាដែលទទួលបាន  ជាភស្តុតាងក្នុងពេលដែលបានទៅទីសក្ការបូជា ជាព្រះវិហារ ឬវត្តអារាមនៅប្រទេសជប៉ុន។ ក្នុងត្រានោះ មានស្នាមត្រាអក្សរដែលសរសេរដោយទឹកថ្នាំពិសេស ដែលត្រូវគេកត់ត្រានូវឈ្មោះ ទីសក្ការបូជា ព្រះវិហារឬវត្តអារាម ព្រះបដិមា និងកាលបរិច្ឆេទដែលបានចុះទៅទស្សនៈកិច្ចជាដើម។  លើសពីនេះទៅទៀត រចនាបទឌីហ្សាញរបស់ត្រាមានលក្ខណៈខុសគ្នាទៅតាមទីសក្ការបូជានីមួយៗ ទើបមានមនុស្សជាច្រើនធ្វើដំណើរច្រើនកន្លែង ដើម្បីប្រមូលនូវត្រាដែលមានឌីហ្សាញគ្រប់បែបយ៉ាងនោះ។  ថ្មីៗនេះ  មានព្រះវិហារ ឬវត្តអារាមខ្លះ ក៏លក់ក្រដាសត្រាGosyuin  និងមានហាងឯកទេសលក់ត្រា Goshuin ផងដែរ  ដែលឆ្លុះបញ្ចាំងពីការនិយមដ៏ខ្លាំងក្លានោះ។

ដើមឡើយ Gosyuin គឺជាត្រាមួយសម្រាប់បង្ហាញជាភស្តុតាងពីការតម្កល់សៀវភៅធម៌។ Gosyuin គឺជាវត្ថុមួយដ៏មានតម្លៃ  ដោយសារព្រះវិហារ ឬវត្តអារាម នឹងប្រគល់អោយជាភស្តុតាងនៃការមកបួងសួង និងតម្កល់សៀវភៅធម៌ ដូច្នេះអ្នកគួររក្សាទុកត្រានេះ នៅទីកន្លែងខ្ពស់ជាងក្រសែភ្នែករបស់ខ្លួននៅតាមផ្ទះ។​ មានប្រការមួយត្រូវប្រយ័ត្នគឺ មិនមែនមានព្រះវិហារ ឬវត្តអារាមគ្រប់កន្លែងសុទ្ធតែមានត្រានោះទេ។ ជាពិសេស  វត្តអារាមនិកាយ Jyodo-Shinsyu  ដែលគេប្រកាន់គោរពលើការសូត្រធម៌ច្រើនជាងវត្ត  ដូច្នេះគ្មានកម្មវិធី  វាយត្រានេះទេ។  ទោះជាយ៉ាងណាក៏ដោយ  នៅតាមព្រះវិហារ ឬវត្តអារាមល្បីល្បាញភាគច្រើននៅតំបន់ទេសចរណ៍​​ ក៏មានកម្មវិធីវាយត្រានេះដែរ  ដូច្នេះសូមលោកអ្នកសាកល្បងប្រមូល Gosyuin នេះ  នៅពេលអញ្ជើញទៅលេងប្រទេសជប៉ុន។

 


Gosyuin-cho ▶

 


នេះគឺជា Fushimi-Inari-Taisha នៅខេត្ត Kyoto ដែលល្បីល្បាញដោយសារមានក្លោងទ្វាក្រហមហៅថា Torii  រាប់ពាន់ជាជួរៗ។

ត្រាដែលទទួលបាននៅទីនេះអាចក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏ល្អ  ព្រោះវាមានកាលបរិច្ឆេទនៃពេលទស្សនកិច្ចរបស់អ្នក។

 


Gosyuin  ក្នុងរូបថតនេះ  គឺជាត្រាប្រចាំ  Kasuga-Taisha នៅខេត្ត  Nara។ ទីសក្ការបូជានេះ ត្រូវបានសាងសង់ឡើងនៅឆ្នាំ៧៦៨ ហើយមានទ្រព្យប្រចាំជាតិ ឬសម្បត្តិវប្បធម៌ពិសេសជាច្រើន ដែលត្រូវគេចុះបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩៨ ក្នុងនាមជា “សម្បត្តិវប្បធម៌ប្រចាំរាជធានី Nara” ។  ទីនេះជាទីសក្ការបូជាចម្បង ក្នុងចំណោមព្រះវិហារ Kasuga ដែលមាន ១០០០កន្លែងនៅទូទាំងប្រទេស។