គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(日本語) “#value!ការណែនាំពីសហគ្រិនសង្គមកម្ពុជា” លោក សាមីត បានបង្កើតមជ្ឈមណ្ឌលរស់នៅឯករាជ្យសំរាប់ជនពិការ「PPCIL」
(日本語) “#value!ការណែនាំពីសហគ្រិនសង្គមកម្ពុជា” លោក សាមីត បានបង្កើតមជ្ឈមណ្ឌលរស់នៅឯករាជ្យសំរាប់ជនពិការ「PPCIL」
2019.07.09

ដកស្រង់ពីគេហទំព័រទស្សនាវដ្តីញញឹមចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩

បច្ចុប្បន្ន យើងបានចាប់ផ្តើមចុះផ្សាយថ្មីចំនួន៥ ពីទស្សនាវដ្តីញញឹមលេខ១០១ ដែលកំពុងចែកចាយនៅប្រទេសកម្ពុជា ក៏ប៉ុន្តែក្នុងនោះយើងបានធ្វើការណែនាំគេហទំព័ររបស់កញ្ញាHarahata Mio ដែលណែនាំពីសហគ្រិនសង្គមកម្ពុជាផងដែរ។ សម្រាប់ពេលនេះគឺជាលើកទីមួយ ដែលយើងធ្វើការណែនាំលោកសាមីត ដែលបានបង្កើតមជ្ឈមណ្ឌលរស់នៅឯករាជ្យ「PPCIL」 សំរាប់ជនពិការនៅទីក្រុងភ្នំពេញ។

 

 

#value ជាអ្វី?

វាជាអង្គកាវេទិកាផ្គូផ្គងដើម្បីផ្លាស់ប្តូរសង្គម។ អង្គការនេះ ធ្វើអាជីវកម្មដោយរៀបចំការផ្សព្វផ្សាយនិងព្រឹត្តការណ៍ ដើម្បីអោយមនុស្សជាច្រើនកាន់តែស្គាល់ពីសកម្មភាពរបស់សហគ្រិនសង្គមកម្ពុជា។ ម្យ៉ាងវិញទៀត អង្គការក៏កំពុងធ្វើការពង្រីកសេវ៉ាកម្ម ផ្គូផ្គង ដែលភ្ជាប់នឹងសហគ្រិនសង្គមផងដែរ។ http://hashvalue.com/

 

បង្កើតមជ្ឈមណ្ឌលរស់នៅឯករាជ្យសំរាប់ជនពិការនៅទីក្រុងភ្នំពេញ

ពិការភាពនៅប្រទេសកម្ពុជា ត្រូវបានគេគិតថាជាបញ្ហាផ្ទាល់ខ្លួន ហើយមានមនុស្សតិចតួចណាស់ដែលលើកយករឿងនេះមកនិយាយ។ ដោយមានការយល់ឃើញថា “វាមិនមែនជាបញ្ហាដែលជនពិការត្រូវតែផ្លាស់ប្តូរខ្លួនឯងនោះទេ តែវាចាំបាច់ត្រូវដូរសង្គមអោយជាទិដ្ឋានដែលរស់នៅស្រួល” ទើបនៅឆ្នាំ២០០៩ មជ្ឈមណ្ឌលជនពិការរស់នៅ​​​​​ឯករាជ្យ「PPCIL」ត្រូវបានបង្កើតឡើងនៅទីក្រុងភ្នំពេញ។​ ដោយសារតែឥទ្ធិពលជម្ងឺស្វិតដៃជើង លោកសាមីត ក៏ត្រូវរស់នៅក្នុងជីវភាពជាជនពិការជាមួយរទះរុញផងដែរ។ លោកកំពុងធ្វើសកម្មភាពជម្រុញការបំបាត់នូវរបាំងនានានៅទីប្រជុំជនសាធារណៈដូចជា​ នៅតាមអាកាសយាន្តដ្ឋាន​ និងសាលាក្រុងជាដើម ហើយលោកក៏កំពុងធ្វើការជម្រុញសកម្មភាពស្រាយបំភ្លឺដើម្បីឯករាជ្យភាពរបស់ជនពិការផងដែរ។

លើសពីនេះទៀត បច្ចុប្បន្ននេះ លោកកំពុងធ្វើការចរចាជាមួយរដ្ឋាភិបាល អោយទទួលយករបបជំនួយដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ជនពិការ។ លោកក៏មានបើកព្រឹត្តការណ៍ចុះសួរសុខទុក្ខជនពិការ ​ និងនិយាយពិភាក្សាពីភាពចាំបាច់នានានៃរបបជំនួយនៅអង្គការ #value! និងPPCILផងដែរ។

 

ផ្តើមការងារធ្វើតំណាប់ផ្លែឈើនិងនំគុកគីដើម្បីផ្តល់ការងារដល់ជនពិការ

យើងមានការភ្ញាក់ផ្អើលចំពោះលោកសាមីត ដែលបានផ្តួចផ្តើមកិច្ចការធ្វើតំណាប់ផ្លែឈើស្ងួត​និងនំគុកគី ដើម្បីបង្កើតការងារដល់ជនពិការ និងបានប្រែក្លាយក្តីស្រម៉ៃរបស់លោកដែល “ចង់កែប្រែសង្គមឲ្យក្លាយជាសង្គមមួយដែលលោកចង់បាន!”។ រាល់គ្រាដែលយើងជួបលោកសាមីត យើងតែងតែទទួលបាននូវកម្លាំងចិត្ត ហើយយើងតែងតែនិយាយជជែកគ្នាលែងយ៉ាងរីករាយថា នឹងធ្វើរឿងបែបនេះទៀតជាមួយអង្គការ#value! និងលោកសាមីត! ការដែលអាចធ្វើសកម្មភាពកែប្រែសង្គមបាន សំរាប់លោកសាមីត ដែលនិយាយថាលោកចង់រស់នៅជាមួយរទះរុញរហូតរូបនេះ វាគឺពិតជាជីវិតដ៏អស្ចារ្យមួយសំរាប់គាត់។

ចំពោះហាងកាហ្វេ និងនំគុកគីរបស់លោកសាមីត មាននៅ「The Food Palace」នៃតំបន់ជ្រោយចង្វារ។
Facebook Page

អ្នកនិពន្ធ: Harahata Mio

កើតឆ្នាំ១៩៩២ នៅខែត្តEhime។ ក្រោយបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ បានបម្រើការនៅក្រុមហ៊ុនភាគហ៊ុនAlibaba ហើយនៅឆ្នាំ២០១៦បានចូលបម្រើការនៅក្រុមហ៊ុនណែនាំធនធានមនុស្សCDL នៅទីក្រុងភ្នំពេញ។ កញ្ញាកំពុងធ្វើសកម្មភាពនានាដូចជា ការបង្កើតPhnom Penh Book Post (ហៅទូទៅPPBP)ដែលជាសៀវភៅអាចប្រើរួមគ្នាសេរីនៅក្នុងការិយាល័យដូចគ្នា ​ការដាក់លក់អាវយឺតបង្កើតការទំនាក់ទំនង “កម្ពុជាT2.0” និងធ្វើការគ្រប់គ្រងអង្គការ#value!ដែលជាវេទិកាផ្តល់ជំនួយដល់សហគ្រិនសង្គមកម្ពុជាជាដើម។

ព័ត៌មានSNS

 

Blogផ្ទាល់ខ្លួន: ハラハタミオ@カンボジア
Twitter: @harahatamio
Instagram: @cambodiat_2.0
គេហទំព័រអង្គការ#value!: http://hash-value.com
ស្វែងរកការងារនៅកម្ពុជាតាមCDL: http://www.cdl-consultant.com

 

※Translation :Nop Visal

 

<カンボジアの面白い情報をLINE@で配信中>
友だち追加

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles