【#value!②】ដោះស្រាយបញ្ហាក្រីក្រនិងគាំទ្រស្រ្តីក្នុងភូមិតាមរយៈការត្បាញក្រណាត់

បច្ចុប្បន្ន មានការណែនាំនៅក្នុងគេហទំព័រផងដែរអំពីការចុះផ្សាយជាបន្តបន្ទាប់របស់កញ្ញា Harahata Mio ណែនាំពីសហគ្រិនសង្គមកម្ពុជានៃអង្គការ「#value!」ដែលបានចុះផ្សាយជាបន្តបន្ទាប់នៅក្នុងទស្សនាវដ្តីញញឹមលេខ១០២ ដែលកំពុងតែចែកចាយនៅក្នុងប្រទេសកម្ពុជា! ការចុះផ្សាយលើកទី២នេះ យើងនឹងធ្វើការណែនាំអំពី លោក ចំណាប់ ដែលកំពុងដោះស្រាយបញ្ហាក្រីក្រ និងគាំទ្រស្រ្តីនៅក្នុងភូមិតាមរយៈការត្បាញក្រណាត់។
#value! ជាអ្វី?
ជាវេទិការផ្គូផ្គងដើម្បីកែប្រែសង្គម។ អង្គការកំពុងធ្វើការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនិងព្រឹត្តការណ៍ដើម្បីឲ្យមនុស្សកាន់តែច្រើនស្គាល់ពីសកម្មភាពសហគ្រិនសង្គមកម្ពុជា។ ម្យ៉ាងទៀត អង្គការក៏កំពុងតែធ្វើការពង្រីកសេវាកម្មផ្គូផ្គងភ្ជាប់នឹងសហគ្រាសសង្គមផងដែរ។
ដោះស្រាយបញ្ហាក្រីក្រនិងគាំទ្រស្រ្តីក្នុងភូមិតាមរយៈការត្បាញក្រណាត់
“មានបំណងដោះស្រាយបញ្ហាក្រីក្រនិងគាំទ្រស្រ្តីក្នុងភូមិតាមរយៈការត្បាញក្រណាត់”
ដោយមានគំនិតបែបនោះ នៅឆ្នាំ២០១៣ ខ្ញុំបានបង្កើតឡើងនូវផលិតកម្មមួយមានម៉ាកឈ្មោះថា FAIR WEAVE ដែលគិតពីការបរិច្ចាកសង្គម។ យើងកំពុងធ្វើការនាំចេញនូវផលិតផលទាំងនោះទៅកាន់ប្រទេសមួយចំនួនដូចជា ជប៉ុន សហរដ្ឋអាមេរិក កាណាដា អូស្រ្តាលី និងសិង្ហបុរីជាដើម។ លោក ចំណាប់ ដែលជាស្ថាបនិកនៃអង្គការនេះបាននិយាយដូច្នេះថា “យើងកំពុងពង្រីកការងារតម្បាញ ដោយមានបំណងបង្កើតកន្លែងមួយ ដែលអាចឲ្យស្រ្តីទាំងឡាយបញ្ចេញកម្លាំងរបស់ខ្លួនបាននៅតាមភូមិដែលគ្មានការងារធ្វើ។ ប្រសិនជាយើងអាចនាំឲ្យស្រ្តីមេផ្ទះមានប្រាក់ចំណូលបាន នោះយើងក៏នឹងអាចផ្តល់នូវការអប់រំកាន់តែល្អដល់កុមារបានដែរ។ ធ្វើបែបនេះ នឹងនាំឲ្យមានការកើនឡើងនៃជម្រើសនានានាថ្ងៃអនាគតរបស់កុមារ ហើយអាចនាំឲ្យពួកគេចេញពីភាពក្រីក្របានផងដែរ។ បច្ចុប្បន្ន យើងមានបុគ្គលិកចំនួន៦៥នាក់ពីខេត្តចំនួន៤នៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែយើងកំពុងពង្រីកបន្ថែម និងបង្កើនចំនួនបុគ្គលិក ហើយធ្វើការគាំទ្រស្រ្តីឲ្យមានអនាគតត្រឹមត្រូវ ដើម្បីបំបាត់ភាពក្រីក្រពីសហគម”។
លោកក៏បានមានប្រសាសន៍ទៀតដែរថា ទោះបីជាលោកពុំអាចទ្រាំបាននូវក្តីលំបាកមួយចំនួនដូចជា ការតាំងចិត្តធ្វើឲ្យប្រសើឡើងនូវផលិតផល ដែលអ្នកទិញពីបរទេសអាចទទួលស្គាលបានក៏ពិតមែន តែលោកតែងតែមានទឹកចិត្តដើម្បីបន្តការងារទាំងនេះ ដោយឃើញស្នាមញញឹមរបស់អ្នកភូមិ។ លោកស្រី ណែត ដែលជាស្រ្តីម្នាក់កំពុងត្បាញសូត្រតាមរយៈផលិតកម្ម Fair weave បាននិយាយថា “ការងារឥឡូវនេះជាក្តីប្រាថ្នារបស់ខ្ញុំ។ ខ្ញុំចង់បញ្ជូនកូនទៅរៀនដល់មហាវិទ្យាល័យដោយការរកចំណូលពីការងារនេះ”។
កន្សែងសូត្រធ្វើដោយដៃនៃសិប្បករតម្បាញរបស់ក្រុមលោកស្រី ណែត ជាវត្ថុអនុស្សាវរីយដ៏ល្អមួយដែលផ្សព្វផ្សាយពីបច្ចុប្បន្នភាពនៃប្រទេសកម្ពុជា ហើយអតិថិជនក៏អាចយល់ដឹងពីតម្លៃនៃរឿងរ៉ាវរបស់ផលិតផលម៉ាក Fair weave ព្រមជាមួយនិងកន្សែងសូត្រដែលជាវនេះផងដែរ។ នាងខ្ញុំជឿជាក់ថាពិភពលោកអាចធ្វើទៅបានចំពោះពាក្យដែលថា តើទិញអ្វី? ហើយជួយដល់អ្នកណា? ដូច្នេះដើម្បីបន្តជួយលោក ចំណាប់ ទៅមុខទៀត នាងខ្ញុំចង់ទិញនូវក្រណាត់សូត្រដ៏ស្រស់ស្អាតនេះតទៅទៀត។
ស្ថាបនិកសិប្បកម្ម Fair weave លោក ចំណាប់។
លោកអ្នកអាចរកជាវនូវផលិតផលសិប្បកម្ម Fair weave ដូចជាកន្សែងបង់ករ និងភួយធ្វើពីសូត្រ និងគូតុងជាដើម នៅទីក្រុងភ្នីពេញក្នុងហាងញញឹម ហាង「Cambodian Creations」និងហាង「AMAZING CAMBODIA」និងទីក្រុងសៀមរាបនៅហាង「very berry」។
អាចអានបានផងដែរនៅគេហទំព័រ「#value!」!
▽អត្ថបទកិច្ចសម្ភាសលោកចំណាប់
“ការពារសិទ្ធរបស់ស្រ្តីដោយបំបាត់នូវភាពក្រីក្រក្នុងភូមិតាមរយៈការងារតម្បាញសូត្រ។ ការសាកល្បងរបស់បុរសកម្ពុជាដែលខ្លួនជួបប្រទះនិងភាពក្រីក្រ។”
ប្រវត្តរូបសង្ខេបរបស់អ្នកនិពន្ធ
អ្នកនិពន្ធ: Harahata Mio
កើតឆ្នាំ១៩៩២ នៅខែត្ត Ehime ។ ក្រោយបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ បានបម្រើការនៅក្រុមហ៊ុនភាគហ៊ុន Alibaba ហើយនៅឆ្នាំ២០១៦ បានចូលបម្រើការនៅក្រុមហ៊ុនណែនាំធនធានមនុស្ស CDL នៅទីក្រុងភ្នំពេញ។ កញ្ញាកំពុងធ្វើសកម្មភាពនានាដូចជា ការបង្កើត Phnom Penh Book Post (ហៅទូទៅPPBP) ដែលជាសៀវភៅអាចប្រើរួមគ្នាសេរីនៅក្នុងការិយាល័យដូចគ្នា ការដាក់លក់អាវយឺតបង្កើតការទំនាក់ទំនង “កម្ពុជា T2.0” និងធ្វើការគ្រប់គ្រងអង្គការ #value! ដែលជាវេទិកាផ្តល់ជំនួយដល់សហគ្រិនសង្គមកម្ពុជាជាដើម។
ព័ត៌មានSNS
Blogផ្ទាល់ខ្លួន: http://harahatamio.com/
Twitter: @harahatamio @hashvalue
Instagram:@harahatamio #Value!
គេហទំព័រអង្គការ#value!: http://hash-value.com
※Translation :Nop Visal
