គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(日本語) ~東京オリンピックへの道~水泳カンボジア代表の奮闘記②
(日本語) ~東京オリンピックへの道~水泳カンボジア代表の奮闘記②
2019.08.15

មាគ៌ាឆ្ពោះទៅកាន់ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ–កំណត់ត្រាទី២នៃការតស៊ូរបស់ក្រុមកីឡាហែលទឹកជម្រើសជាតិកម្ពុជា

ពីគេហទំព័រញញឹម ចុះផ្សាយថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩

នៅឯប្រទេសជប៉ុនមានគេនិយាយគ្នាច្រើនអំពីកាលវិភាគ និងសំបុត្រនៃការប្រគួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូ ដែលនឹងខិតជិតចូលមកដល់នាឆ្នាំក្រោយ ក៏ប៉ុន្តែនៅឯទីក្រុងភ្នំពេញវិញ មានគ្រូបង្វឹកជប៉ុនម្នាក់កំពុងបង្វឹកកីឡាហែលទឹកដល់កីឡាករហែលទឹកជម្រើសជាតិកម្ពុជា។ លោកស្រី IKUYAMA Saki  ក្នុងនាមជាសមាជិកនៃអង្គការ JICA បានមកដឹកនាំកីឡាហែលទឹកនៅប្រទេសកម្ពុជារយៈពេល៣ឆ្នាំ​ ហើយបច្ចុប្បន្ន លោកស្រីកំពុងបំរើការជាគ្រូបង្វឹកបង្គោល នៃកីឡាហែលទឹកជម្រើសជាតិកម្ពុជា។ នៅក្នុងការចុះផ្សាយបន្តលេខនេះ យើងខ្ញុំនឹងណែនាំពីសកម្មភាពមួយចំនួនដែលលោកស្រីបានជួបប្រទះ និងការខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃរបស់លោកស្រី ដើម្បីដឹកនាំក្រុមចូលរួមកីឡាអូឡាំពិកឆ្នាំ២០២០នៅទីក្រុងតូក្យូ។

 

ចំពោះអត្ថបទទាក់ទងនិងការតស៊ូលើកទី១ សូមស្វែងរកទីនេះ

 

ឧប្បត្តិហេតុសត្វអណ្តើក ដែលផ្លាស់ប្តូរជីវិតរបស់នាងខ្ញុំ

កាលពី៣ឆ្នាំមុន នាងខ្ញុំបានធ្វើបេសកកម្មនៅប្រទេសថៃជាមួយកីឡាករកម្ពុជា៦នាក់ទៀត។ ទោះជាឥឡូវនេះក្តី នាងខ្ញុំនៅចងចាំព្រឹត្តការណ៍នោះ ដូចជារឿងដែលទើបនិងកើតឡើងកាលពីម្សិលមិញ។

កាលនោះ កីឡាករដែលនាងខ្ញុំដឹកនាំ បានប្រឡប់មករកនាងខ្ញុំបន្ទាប់ពីការប្រគួតភ្លាម ដោយស្មាមញញឹម​ និងបានបង្ហាញនូវសេចក្តីក្លាហាននៅលើឆាកប្រគួតអន្តរជាតិ ជាមួយនិងកំណត់ត្រាថ្មីដ៏ល្អមួយសំរាប់គេ។ នាងខ្ញុំបានធ្វើការសសើរភ្លាមៗ ចំពោះលទ្ធផលហែលទឹកដ៏ល្អអស្ចារ្យរបស់ពួកគេ។ ក៏ប៉ុន្តែពេលនោះ មានបុរសម្នាក់បានដៀងក្រសែភ្នែកមើលមកពួកគេដោយមិនពេញចិត្ត។ បុរសម្នាក់នោះជាអ្នកមានទ្រព្យម្នាក់ ដែលបានផ្តល់ជំនួយជាថវិការដល់សហព័ន្ធហែលទឹក។ ពេលត្រឡប់មកសណ្ឋាគារវិញ ដោយឃើញបុរសនោះមានទឹកមុខមិនស្រួល នាងខ្ញុំបានសួរទៅកាន់គាត់ផ្ទាល់។ ពេលនោះគាត់បាននិយាយចោលទាំងព្រងើយថា “កីឡាហែលទឹក ទោះបីជាខ្ញុំចាយលុយអស់ច្រើនយ៉ាងណាក៏ដោយ ក៏មិនអាចយកមេដៃបានដដែល”។ ពេលនោះ នាងខ្ញុំបានឆ្លើយតបប្រាប់ទៅបុរសនោះវិញថា “ទោះជាពុំទាន់អាចទទួលបានមេដៃក៏ពិតមែន ប៉ុន្តែកីឡាករទទួលបានកំណត់ត្រាថ្មីដ៏ល្អមួយសំរាប់ពួកគេនៅក្នុងការប្រគួតនេះ”។ តែទោះជាយ៉ាងនេះក្តី វាហាក់ដូចជាការដែលយកប្រេងទៅចាក់លើភ្លើងអិញ្ចឹង ដោយបុរសនោះបាននិយាយទៅកាន់សិស្សរបស់នាងខ្ញុំទៀតថា “ពួកអស់នេះ សុទ្ធតែជាមនុស្សខ្ជិល​” “ទោះបីជាមានគ្រូបង្វឹកជប៉ុនមកក៏ដោយ ក៏ក្រុមវានៅតែយកមេដៃពុំបានដដែល​ហ្នឹង”  ទោះបីជានាងខ្ញុំខំប្រឹងអត់ធ្មត់នឹងសម្តីនោះក៏ដោយ មានសម្តីមួយដែលបានធ្វើឲ្យនាងខ្ញុំខឹងចាំក្នុងចិត្ត។ បុរសនោះបាននិយាយទាំងសើចចំអកថា ​កីឡាករអស់នេះ ហែលដូចសត្វអណ្តើកអិញ្ចឹង!

នៅរំពេចនោះ ហាក់ដូចជាមានអ្វីម្យ៉ាង បានធ្វើឲ្យទឹកភ្នែករបស់នាងខ្ញុំស្រក់មកមិនឈប់។ ដោយមានការខ្មះអៀននឹងសម្តីរបស់ខ្លួន បុរសនោះបាននិយាយលួងមកកាន់នាងខ្ញុំថា “​មិនមែនខ្ញុំនិយាយថាអ្នកជាគ្រូមិនល្អទេ។ គឺមកពីកីឡាកររបស់អ្នកមិនល្អទេតើ …”។ បើនិយាយមើលងាយរូបនាងខ្ញុំវិញ នាងខ្ញុំនឹងមិនយំជាដាច់ខាត។ ព្រោះនាងខ្ញុំដឹងថា វាមកពីកំហុសរបស់នាងខ្ញុំ។ ក៏ប៉ុន្តែនាងខ្ញុំនៅចាំថា ពេលយំនៅកាលនោះ ក៏បាននឹកឃើញពីស្មាមញញឹមរបស់កីឡាករទាំងនោះ និងរយៈពេល១ឆ្នាំដែលបានជួបពួកគេបានកន្លងផុតទៅយ៉ាងឆាប់រហ័ស។ បុរសម្នាក់នោះ ពុំបានយល់ពីការខិតខំប្រឹងប្រែងរបស់ពួកគេឡើយ។ មូលហេតុអ្វី បានជាយើងត្រូវបានមើលងាយដោយបុរសម្នាក់នោះថា “ដូចសត្វអណ្តើក”  អិញ្ចឹង?

ហេតុអ្វីត្រូវធ្វើការវិនិច្ឆ័យលើការដែលពុំបានមេដៃកីឡាហែលទឹក? ហេតុអ្វីត្រូវវិនិច្ឆ័យត្រូវតែឈ្នះតាំងពីមុនការប្រគួត? ហេតុអ្វី មិនអាចធ្វើការ​ “ជឿជាក់” បាន? ទាំងមនុស្សពេញវ័យ ទាំងអ្នកដឹកនាំ​ បើមិនជឿជាក់លើលទ្ធភាពទេនោះ តើក្មេងៗត្រូវមានអនាគតដោយរបៀបណា?!

“ហេតុអ្វីបានជាគាត់និយាយបែបនោះទៅរួច ទាំងខ្លួនមិនដឹងអ្វីសោះ?​”

“បើចង់និយាយមើលងាយនាងខ្ញុំ សូមធ្វើតាមចិត្តចុះ។ តែនាងខ្ញុំនឹងមិនអនុញ្ញាតិឲ្យមើលស្រាលកីឡាករទាំងនោះឡើយ”

“បើទោះបីជាបុរសនោះមើលងាយកីឡាករទាំងនោះក៏ដោយ ក៏នាងខ្ញុំនៅតែជឿជាក់លើពួកគេដដែល”

ហេតុអ្វីបានជាត្រូវតូចចិត្តនិងរឿងបែបនោះ។

នាងខ្ញុំនៅតែមិនយល់ គ្រាន់តែពេលនោះ ទឹកភ្នែកចេះតែហូរមកដោយមិនដឹងពីមូលហេតុ តែជាមួយនិងការតូចចិត្តនោះ នាងខ្ញុំបានគិតថា “នឹងឲ្យពួកគេយកមេដៃឲ្យទាល់តែបាន”។

គិតដូចច្នោះហើយ នាងខ្ញុំបាននិយាយឡើងថា

“ខ្ញុំនឹងយកមេដៃឲ្យបានមុនត្រឡប់ទៅជប៉ុនវិញ”

បន្ទាប់ពីឧប្បត្តិហេតុនោះមក វាបានកន្លងផុត៣ឆ្នាំមកហើយ។ នាងខ្ញុំមិនទាន់បានធ្វើឲ្យបុរសនោះអស់ចិត្តនៅឡើយ។ វាជាវិថីមួយដ៏លំបាក តែក្តីសុបិននេះក៏មិនទាន់ចប់ដែរ។ នៅខ្វះមួយជំហានទៅមុខបន្តិចទៀត។ ដោយសេចក្តីជឿជាក់បែបនេះ ថ្ងៃនេះពួកយើងក៏នៅតែបន្តហែលទឹកនៅឡើយ។​

 

និពន្ធនិងប្រវត្តរូបរបស់លោកស្រី : IKUYAMA Saki

កើតនៅឆ្នាំ១៩៩២។ ដោយមានឥទ្ធិពលពីម្តាយ​ លោកស្រីបានចាប់ផ្តើមកីឡាហែលទឹកពីការហែលទឹកទារកភាព ហើយបានបន្តជីវភាពប្រណាំងហែលទឹករយៈពេល​២២ឆ្នាំ​ រហូតដល់បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ។ នៅក្នុងក្លឹបហែលទឹកនៃសាកលវិទ្យាល័យ Tokai លោកស្រីជាប្រធានក្រុមនារី និងបានចូលនិវត្តបន្ទាប់ពីទទួលបានសិទ្ធជាកីឡាករនិស្សិតជប៉ុននៅខែកញ្ញា ឆ្នាំ២០១៤។ បន្ទាប់ពីបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យ Tokai នៅខែមីនា ឆ្នាំ២០១៥ លោកស្រីបានមកប្រទេសកម្ពុជាក្នុងនាមជា កងហែលទឹកនៃកងយុវជនសហប្រតិបត្តិការអន្តរជាតិ ក្រុមទី៣ នាឆ្នាំ២០១៥ របស់អង្គការ JICA ហើយបានដឹកនាំកីឡាករក្រុមជម្រើសជាតិនិងក្រុមយុវជនសម្រាប់រយៈពេល២ឆ្នាំ។ បន្ទាប់ពីចប់អាណត្តិ  បានត្រលប់មកប្រទេសកម្ពុជាវិញ ហើយបច្ចុប្បន្ន កំពុងបម្រើការជាគ្រូបង្វឹកបង្គោលនៃក្រុមជម្រើសជាតិកម្ពុជា។

 

ចេញសម្តែងនៅកម្មវិធី សមត្ថភាពដែលកែប្រែពិភពលោកនៅពេលណាមួយ លើកទី៣

កម្មវិធី “សមត្ថភាពដែលកែប្រែពិភពលោកនៅពេលណាមួយ” ជាកម្មវិធីប្រម៉ាញ់ “បច្ចុប្បន្នភាព” នៃបុគ្គលិកអង្គការ JICA ដែលផ្សាយដោយទូរទស្សន៍ BS ហ្វូជី នូវការចុះសួរសុខទុក្ខរបស់សិល្បករលោក SAITO Takumi ជាមួយកងសហប្រតិបត្តិការ JICA នៅទូទាំងពិភពលោក។ បច្ចុប្បន្ន លោកស្រី IKUYAMA Saki ជាគ្រូបង្វឹកបង្គោលនៃកីឡាហែលទឹកជម្រើសជាតិកម្ពុជា បានឡើងសម្តែងក្នុងការផ្សាយលើកទី៣ នាថ្ងៃទី១៧ ខែមិនា នៅកងយុវជនសហប្រតិបត្តិការអន្តរជាតិ OG។

 

អត្ថបទទាក់ទងនឹងក្រុមជម្រើសជាតិកីឡាហែលទឹកក​ម្ពុជាលេខមុន




 

 

Translation: NOP Visal

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles