គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

"Life"Latest Posts

"Sightseeing" Latest posts

"Column" Latest Posts

"Culture" Latest Posts

"in Cambodia" Latest Posts

HOME > 読み物 > 生活情報誌NyoNyum > 【#Value】~カンボジア人社会起業家紹介~ > 【#value!②】ដោះស្រាយបញ្ហាក្រីក្រនិងគាំទ្រស្រ្តីក្នុងភូមិតាមរយៈការត្បាញក្រណាត់

【#value!②】ដោះស្រាយបញ្ហាក្រីក្រនិងគាំទ្រស្រ្តីក្នុងភូមិតាមរយៈការត្បាញក្រណាត់

បច្ចុប្បន្ន មានការណែនាំនៅក្នុងគេហទំព័រផងដែរអំពីការចុះផ្សាយជាបន្តបន្ទាប់របស់កញ្ញា Harahata Mio ណែនាំពីសហគ្រិនសង្គមកម្ពុជានៃអង្គការ「#value!」ដែលបានចុះផ្សាយជាបន្តបន្ទាប់នៅក្នុងទស្សនាវដ្តីញញឹមលេខ១០២កុំពុងតែចែកចាយនៅក្នុងប្រទេសកម្ពុជា! ការចុះផ្សាយលើកទី២នេះ យើងនឹងធ្វើការណែនាំអំពី លោក ចំណាប់ ដែលកំពុងដោះស្រាយបញ្ហាក្រីក្រ និងគាំទ្រស្រ្តីនៅក្នុងភូមិតាមរយៈការត្បាញក្រណាត់។

 

#value! ជាអ្វី?

ជាវេទិការផ្គូផ្គងដើម្បីកែប្រែសង្គម។ អង្គការកំពុងធ្វើការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនិងព្រឹត្តការណ៍ដើម្បីឲ្យមនុស្សកាន់តែច្រើនស្គាល់ពីសកម្មភាពសហគ្រិនសង្គមកម្ពុជា។ ម្យ៉ាងទៀត អង្គការក៏កំពុងតែធ្វើការពង្រីកសេវាកម្មផ្គូផ្គងភ្ជាប់នឹងសហគ្រាសសង្គមផងដែរ។

ដោះស្រាយបញ្ហាក្រីក្រនិងគាំទ្រស្រ្តីក្នុងភូមិតាមរយៈការត្បាញក្រណាត់

“មានបំណងដោះស្រាយបញ្ហាក្រីក្រនិងគាំទ្រស្រ្តីក្នុងភូមិតាមរយៈការត្បាញក្រណាត់”

ដោយមានគំនិតបែបនោះ នៅឆ្នាំ២០១៣ នាងខ្ញុំបានបង្កើតឡើងនូវផលិតកម្មមួយមានម៉ាកឈ្មោះថា FAIR WEAVE ដែលគិតពីការបរិច្ចាកសង្គម។ យើងកំពុងធ្វើការនាំចេញនូវផលិតផលទាំងនោះទៅកាន់ប្រទេសមួយចំនួនដូចជា ជប៉ុន សហរដ្ឋអាមេរិក កាណាដា អូស្រ្តាលី និងសិង្ហបុរីជាដើម។ លោកចំណាប់ដែលជាស្ថាបនិកនៃអង្គការនេះបាននិយាយដូច្នេះថា “យើងកំពុងពង្រីកការងារតម្បាញដោយមានបំណងបង្កើតកន្លែងមួយដែលអាចឲ្យស្រ្តីទាំងឡាយបញ្ចេញកម្លាំងរបស់ខ្លួនបាន នៅតាមភូមិដែលគ្មានការងារធ្វើ។ ប្រសិនជាយើងអាចនាំឲ្យស្រ្តីមេផ្ទះមានប្រាក់ចំណូលបាន នោះយើងក៏នឹងអាចផ្តល់នូវការអប់រំកាន់តែល្អដល់កុមារបានដែរ។ ធ្វើបែបនេះ នឹងនាំឲ្យមានការកើនឡើងនៃជម្រើសនានានាថ្ងៃអនាគតរបស់កុមារ ហើយអាចនាំឲ្យពួកគេចេញពីភាពក្រីក្របានផងដែរ។ បច្ចុប្បន្ន យើងមានបុគ្គលិកចំនួន៦៥នាក់ពីខេត្តចំនួន៤នៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែយើងកំពុងពង្រីកបន្ថែម និងបង្កើនចំនួនបុគ្គលិក ហើយធ្វើការគាំទ្រស្រ្តីឲ្យមានអនាគតត្រឹមត្រូវ ដើម្បីបំបាត់ភាពក្រីក្រពីសហគម”។

លោកក៏បានមានប្រសាសន៍ទៀតដែរថា លោកពុំអាចទ្រាំបាននូវក្តីលំបាកមួយចំនួនដូចជាការតាំងចិត្តធ្វើឲ្យប្រសើឡើងនូវផលិតផលដែលអ្នកទិញពីបរទេសអាចទទួលស្គាលបានពិតមែន តែលោកតែងតែមានទឹកចិត្តដើម្បីបន្តការងារទាំងនេះដោយឃើញស្នាមញញឹមរបស់អ្នកភូមិ។ លោកណែតដែលជាស្រ្តីម្នាក់កំពុងត្បាញសូត្រតាមរយៈផលិតកម្ម Fair weave បាននិយាយថា “ការងារឥឡូវនេះជាក្តីប្រាថ្នារបស់ខ្ញុំ។ ខ្ញុំចង់បញ្ជូនកូនទៅរៀនដល់មហាវិទ្យាល័យដោយការរកចំណូលពីការងារនេះ”។

កន្សែងសូត្រធ្វើដោយដៃនៃសិប្បករតម្បាញរបស់ក្រុមលោកណែតនេះ ជាវត្ថុអនុស្សាវរីយដ៏ល្អមួយដែលផ្សព្វផ្សាយពីបច្ចុប្បន្នភាពនៃប្រទេសកម្ពុជា ហើយអតិថិជនក៏អាចយល់ដឹងពីតម្លៃនៃរឿងរ៉ាវរបស់ផលិតផលម៉ាក Fair weave  ព្រមជាមួយនិងកន្សែងសូត្រដែលជាវនេះផងដែរ។ នាងខ្ញុំជឿជាក់ថាពិភពលោកអាចធ្វើទៅបានចំពោះពាក្យដែលថា តើទិញអ្វី? ហើយជួយដល់អ្នកណា? ដូច្នេះដើម្បីបន្តជួយលោកចំណាប់ទៅមុខទៀត នាងខ្ញុំចង់ទិញនូវក្រណាត់សូត្រដ៏ស្រស់ស្អាតនេះតទៅទៀត។

ស្ថាបនិកសិប្បកម្ម Fair weave លោកចំណាប់។

លោកអ្នកអាចរកជាវនូវផលិតផលសិប្បកម្ម Fair weave ដូចជាកន្សែងបង់ករ និងភួយធ្វើពីសូត្រ និងគូតុងជាដើម នៅទីក្រុងភ្នីពេញក្នុងហាងញញឹម ហាង「Cambodian Creations」និងហាង「AMAZING CAMBODIA」និងទីក្រុងសៀមរាបនៅហាង「very berry」។

 

អាចអានបានផងដែរនៅគេហទំព័រ「#value!」!

▽អត្ថបទកិច្ចសម្ភាសលោកចំណាប់

“ការពារសិទ្ធរបស់ស្រ្តីដោយបំបាត់នូវភាពក្រីក្រក្នុងភូមិតាមរយៈការងារតម្បាញសូត្រ។ ការសាកល្បងរបស់បុរសកម្ពុជាដែលខ្លួនជួបប្រទះនិងភាពក្រីក្រ។”​

 

ប្រវត្តរូបសង្ខេបរបស់អ្នកនិពន្ធ


អ្នកនិពន្ធ: Harahata Mio

កើតឆ្នាំ១៩៩២ នៅខែត្តEhime។ ក្រោយបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ បានបម្រើការនៅក្រុមហ៊ុនភាគហ៊ុន Alibaba ហើយនៅឆ្នាំ២០១៦បានចូលបម្រើការនៅក្រុមហ៊ុនណែនាំធនធានមនុស្សCDL នៅទីក្រុងភ្នំពេញ។ កញ្ញាកំពុងធ្វើសកម្មភាពនានាដូចជា ការបង្កើតPhnom Penh Book Post (ហៅទូទៅPPBP) ដែលជាសៀវភៅអាចប្រើរួមគ្នាសេរីនៅក្នុងការិយាល័យដូចគ្នា ​ការដាក់លក់អាវយឺតបង្កើតការទំនាក់ទំនង “កម្ពុជាT2.0” និងធ្វើការគ្រប់គ្រងអង្គការ #value! ដែលជាវេទិកាផ្តល់ជំនួយដល់សហគ្រិនសង្គមកម្ពុជាជាដើម។

 

 

ព័ត៌មានSNS

Blogផ្ទាល់ខ្លួន: http://harahatamio.com/

Twitter: @harahatamio  @hashvalue

Instagram:@harahatamio   #Value!

គេហទំព័រអង្គការ#value!: http://hash-value.com

 

 

※Translation :Nop Visal

Let's like it!

We will send you the latest information