គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) អ្វីទៅ គឺជាបុណ្យណូអែល? 【Special】
(ភាសាខ្មែរ) អ្វីទៅ គឺជាបុណ្យណូអែល?  【Special】
2019.11.20

បុណ្យណូអែលនៅតំបន់បស្ចឹមប្រទេស

ពិធីបុណ្យណូអែល (បុណ្យគ្រីសស្មាស់) ជាពិធីបុណ្យមួយប្រភេទ ដែលមានដើមកំណើតនៅប៉ែកអ៊ឺរ៉ុប។ ពិធីបុណ្យណូអែល ត្រូវបានគេប្រារពធ្វើនៅបណ្តារប្រទេសនានាដែលកាន់សាសនាគ្រឹស្តនៅលើសកលលោក ជារៀងរាល់ឆ្នាំនៅថ្ងៃទី24 និង25 ខែធ្នូ។ ពិធីបុណ្យណូអែលជាពិធីបុណ្យរំលឹកដល់ថ្ងៃ ព្រះយេស៊ូគ្រឹស្ត បានចាប់កំណើត។ មានប្រទេសជាច្រើនដែលប្រារព្ធពិធីបុណ្យនេះ ហើយការប្រារព្ធគឺមានភាពខុសគ្នាទៅតាមបរិបទរៀងៗខ្លួន។ មិនត្រឹមតែបស្ចឹមប្រទេសប៉ុណ្ណោះទេ មានបណ្តាប្រទេសនៅអាស៊ីជាច្រើនក៏ប្រារព្ធធ្វើពិធីបុណ្យណូអែលដែលជាវប្បធ៌មនៃបស្ចឹមប្រទេសមួយនេះផងដែរ។ ក្នុងនោះក៏មានប្រទេសកម្ពុជា និងជប៉ុនផងដែរ ដែលប្រារព្ធពិធីនេះ។

Christmas tree

ដើមណូអែល, ដើមគ្រីស្តស្មាស់

ការរៀបចំនិងសំអាតផ្ទះ ត្រូវបានគេធ្វើជាទូទៅទន្ទឹមនឹងការខិតចូលមកដល់នៃពិធីបុណ្យណូអែល។ ដើមគ្រីស្តស្មាក់ (Christmas tree) គឺជារបស់ដែលគេនឹកឃើញដល់មុនគេក្នុងពិធីបុណ្យនេះ សម្រាប់តុបតែងលំអផ្ទះ។ ដើឈើនេះ  ត្រូវបានគេប្រើវាជាសញ្ញានៃជីវិតអស់កល្បជានិច្ចរបស់ព្រះ ហើយគេក៏ឱ្យឈ្មោះវាថាជាដើមឈើសួគ៌ផងដែរ។ វាមានដើមកំណើតប្រហែល ១០០០ ឆ្នាំមុននៅអឺរ៉ុបខាងជើង។

Santa Claus

តាណូអែល, សាន់តា, សាន់តាក្លូស

ក្នុងនោះដែរ  លោកតាសាន់តាក្លូស Santa Claus ឬ Pere Noel ក៏ជានិមិត្តសញ្ញានៃបុណ្យគ្រឹស្តស្មាស់ផងដែរ។ មានក្មេងៗជាច្រើនទន្ទឹងរងចាំកាដូផ្សេងៗពីលោកតាណូអែល។ ដូច្នេះការតុបតែងផ្ទះ ពិតជាចាំបាច់ណាស់ក្នុងគ្រួសារនីមួយៗ ព្រោះគេគិតថាការមកដល់នៃសាន់តាក្លូស នឹងនាំមកនូវពរជ័យតាមរយៈអំណោយនានាដែលទទួលបាន ជាពិសេសកុមារៗ។

នេះគ្រាន់តែជាព័ត៌មានទូទៅខ្លះៗនៃពិធីបុណ្យណូអែល។ យើងមានព័ត៌មានពិសេសជាងនេះទៀត ដែលទាក់ទងនឹងពិធីបុណ្យណូអែលនៅក្នុងប្រទេសកម្ពុជានិងជប៉ុន។ ដូច្នេះសូមចូលអានអត្ថបទផ្សេងទៀតក្នុងទស្សនាវដ្តីញញឹមខ្មែរលេខ ៣៦!

សម្រាប់ព័ត៌មានបន្ថែម ៖

 

NyoNyum Khmer No.36


この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles