គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
2024.01.02

រំលឹកពីអនុស្សាវរីយ៍រយៈកាល​២០​ឆ្នាំ​! ការបោះពុម្ពផ្សាយលេខដំបូង!

 

រឿងរ៉ាវដែលត្រូវបានធ្វើការចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ​ក្នុង​រយៈពេល២០ឆ្នាំ​កន្លងមក​នេះ គឺសុទ្ធសឹងតែ​ជា​ព័ត៌មានកើតឡើងស្របនឹងការវិវឌ្ឍថ្មីៗ​​នៅ​កម្ពុជា។ នាងខ្ញុំ (បងស្រី យូគី) នឹងលើកឡើងនូវការសង្ខេបប្រធានបទសំខាន់ៗ ដែលបានចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ចាប់ពីឆ្នាំ២០០៣ នៅពេលដែលទស្សនាវដ្តីនេះត្រូវបានបោះពុម្ពជាលើកដំបូង រហូតដល់ឆ្នាំ២០២៣។ នាងខ្ញុំនឹងធ្វើការសង្ខេបព្រឹត្តការណ៍ត្រួសៗដូចតទៅ។

២០០៣

in Cambodia

  • មានភាពចលាចលក្នុងស្រុក ដោយសារការជាប់គាំងការបង្កើតរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៣
  • ខួបលើកទី៥០ឆ្នាំក្រោយពីកម្ពុជាទទួលបានឯករាជ្យ
  • ខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន មានពិធីរំលឹកខួប និងពិធីបុណ្យរាំវង់ជប៉ុន។ល។

in Japan

  • ការផ្សាយតាមប្រព័ន្ធឌីជីថលលើដីត្រូវបានចាប់ផ្តើមដំណើរការ

World

  • សង្រ្គាមអ៊ីរ៉ាក់ចាប់ផ្តើម
  • ជំងឺ SARS ផ្ទុះឡើងទូទាំងពិភពលោក

អាហារពេលព្រឹកនៅកម្ពុជា និងតម្លៃ…

លេខ១/តុលា ២០០៣

ចំណុច​ពិសេស​នៃ​ការ​បោះពុម្ព​លើក​ទី​មួយ​នៅ​ខែ​តុលា ឆ្នាំ​២០០៣ គឺ “​គុយទាវ” ដែលជាមុខម្ហូបអាហារពេលព្រឹកដ៏មានប្រជាប្រិយភាពជាងគេមួយនៅកម្ពុជា។ វានៅតែជាមុខម្ហូប “អាហារពេលព្រឹក” ដ៏ពេញនិយម ប៉ុន្តែតម្លៃគឺប្រែប្រួលខុសពីមុនខ្លាំងណាស់។ គ្រា​នោះ​ភេសជ្ជៈ​នៅតាម​ភោជនីយដ្ឋាន​​ក្នុង​រាជធានី​ភ្នំពេញ​ថ្លៃ​២.០០០ ​ទៅ ​៣.០០០​រៀល ប៉ុន្តែបច្ចុប្បន្ននេះ​ថ្លៃឡើង​ប្រហែលពី ​៥.០០០ ​ទៅ ​៨.០០០​រៀល។ “ថ្មដា” ជាភោជនីយដ្ឋានខ្មែរដ៏វ័យចំណាស់មួយដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩០ គ្រានោះញុំាមួយដងម្នាក់ត្រឹមតែតម្លៃ ១ដុល្លារប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះគឺម្នាក់ត្រូវចំណាយប្រហែល ៨ដុល្លារ។ តម្លៃបានកើនឡើងគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន តូបលក់អាហារក្នុងស្រុកជាច្រើននៅក្នុងទីក្រុងភ្នំពេញនៅមានលក់អាហារក្នុងតម្លៃប្រហែល ២ដុល្លារក្នុងមួយពេលដែរ ប៉ុន្តែតម្លៃនេះប្រែប្រួលតាមប្រភេទហាង និងទីតាំង។

ការចុះផ្សាយពីព័ត៌មានតម្លៃទីផ្សារប្រចាំខែ “តម្លៃមុខទំនិញប្រចាំខែ” បានបន្តរហូតចាប់តាំងពីការចេញផ្សាយដំបូងមក

ទស្សនាវដ្តី “ញញឹម” បានធ្វើការចុះផ្សាយរបាយការណ៍អំពីតម្លៃមុខទំនិញសំខាន់ៗមួយចំនួនដាក់លក់នៅលើទីផ្សារមួយចំនួនក្នុងទីក្រុងភ្នំពេញនៅក្នុងផ្នែកមួយឈ្មោះថា “តម្លៃមុខទំនិញប្រចាំខែ” ចាប់តាំងពីការចេញផ្សាយដំបូងរហូតដល់បច្ចុប្បន្ន។ តារាងនៅខាងឆ្វេងបង្ហាញពីតម្លៃទីផ្សារនៅពេលចេញផ្សាយ (ស្រាវជ្រាវពីខែសីហាដល់ខែកញ្ញាឆ្នាំ២០០៣, ដកស្រង់តែមួយផ្នែក) ។ តើ​មាន​ការ​ប្រែប្រួលកម្រិតណា? ​ ចូរ​​ប្រៀបធៀប​នឹង​តារាងតម្លៃមុខទំនិញ​ចុង​ក្រោយ​បង្អស់​នៅ​ទំព័រទី២៨។

២០០៤

in Cambodia

  • គណៈរដ្ឋមន្រ្តីទី៣ ដឹកនាំដោយ សម្តេច ហ៊ុន សែន ត្រូវបានបង្កើតឡើងក្រោយការបោះឆ្នោតជិត១ឆ្នាំ
  • ព្រះបាទសីហមុនី ឡើងសោយរាជ្យ

in Japan

  • ការរញ្ជួយដី Chuetsu នៅខេត្ត Niigata
  • ក្រុមហ៊ុន Nintendo ចេញផ្សាយ Nintendo DS ដំបូង

World

  • ការរញ្ជួយដីនៅឆ្នេរសមុទ្រស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី
  • ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងអាថែន

“រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងហើយ!”

លេខ១១/សីហា ២០០៤

ព្រះរាជពិធីឡើងគ្រងរាជ្យធ្វើឡើងនៅខែតុលា បង្ហាញពីការរំភើបចិត្តរបស់ប្រជាជនខ្មែរចំពោះថ្ងៃកំណើតរបស់ព្រះមហាក្សត្រថ្មី (លេខ១៤ /ធ្នូ ២០០៤-មករា ២០០៥)

នេះ​ជា​ចំណង​ជើង​នៃ​អត្ថបទ​ពិសេសស្តីពី​កម្ពុជាចុះផ្សាយ​នៅ​ខែ​កក្កដា ឆ្នាំ​២០០៤ ក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន។ រយៈពេលប្រហែល ៣ឆ្នាំ ចាប់តាំងពីការចេញផ្សាយដំបូង នៅក្នុងផ្នែកមួយនៃការចុះផ្សាយមានចំណងជើងថា “តារាង/ការសែតណែនាំពីសង្គម” ក្រុមការងារយើងខ្ញុំបានធ្វើការចុះផ្សាយពីព័ត៌មានសំខាន់ៗមានចាប់ពីព័ត៌មាននយោបាយ រហូតដល់ព័ត៌មានអំពីការភ្ញាក់ផ្អើលពីវប្បធម៌ខ្មែរ ដោយលើកយកព័ត៌មាននានាចម្លែកៗចុះផ្សាយក្នុងការសែតខ្មែរ មកចុះផ្សាយ។ ក្រោយការបោះឆ្នោតសកលឆ្នាំ២០០៣ រយៈពេល១ឆ្នាំ។ បន្ទាប់ពីការចរចារអស់មួយរយៈពេលដ៏យូរ ទីបំផុតគណៈរដ្ឋមន្ត្រីថ្មីត្រូវបានបើកជាផ្លូវការនៅខែកក្កដា។ ទស្សនាវដ្តី “ញញឹម” បានចុះផ្សាយជាមួយចំណងជើងថា “សូមអបអរសាទរការបង្កើតរដ្ឋាភិបាលថ្មី!” ដោយបាន​ចុះផ្សាយ​អត្ថបទ​មួយ​ចំនួនទាក់ទងនឹងសារ​ស្តីពី “នយោបាយ”។ ចាប់ពីពេលនោះមក គណៈរដ្ឋមន្រ្តីសម្តេច ហ៊ុន សែន បានដឹកនាំរដ្ឋាភិបាលរហូតមក។  សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសលាលែងពីតំណែងនៅឆ្នាំ២០២៣ ហើយបច្ចុប្បន្នគណៈរដ្ឋមន្រ្តីថ្មីដឹកនាំដោយ សម្តេច មហាបវរធិបតេយ្យ ហ៊ុន ម៉ាណែត ។

២០០៥

in Cambodia

  • សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមទិវាជាតិកម្ពុជានៅពិព័រណ៍ខេត្ត Aichi ប្រទេសជប៉ុន
  • ករណីចាប់ជម្រិតកើតនៅសាលាអន្តរជាតិខេត្តសៀមរាប

in Japan

  • ពិព័រណ៍ខេត្ត Aichi ប្រារព្ធឡើង
  • គ្រោះថ្នាក់រថភ្លើងរត់ធ្លាក់ផ្លូវនៅលើខ្សែ JR Fukuchiyama
  • គណៈរដ្ឋមន្ត្រីលោក Koizumi ទី៣

World

  • សម្តេចសង្ឃ Pope ទទួលមរណភាព
  • ការទម្លាក់គ្រាប់បែកក្នុងពេលដំណាលគ្នានៅកោះបាលី

កម្ពុជាចូលរួមក្នុងពិព័រណ៍ខេត្ត Aichi!

លេខ១៦/មេសា-ឧសភា ២០០៥ – លេខ១៩/តុលា-វិច្ឆិកា ២០០៥

ពិព័រណ៍ខេត្ត Aichi ត្រូវបានប្រារព្ធឡើងពីខែមីនាដល់ខែកញ្ញាឆ្នាំ២០០៥។ ទស្សនាវដ្តី “ញញឹម” បានរាយការណ៍​អំពី​ស្ថានភាព​នៅ​កម្ពុជា ខណៈកម្ពុជា​ចូលរួម​ក្នុង​ពិព័រណ៍​កម្រិតពិភពលោកនោះ។ សិប្បកម្ម Artisan Angkor ដែលបានផលិត និងលក់សិប្បកម្មខ្មែរតាំងពីឆ្នាំ១៩៩៨ បានផ្សព្វផ្សាយភាពទាក់ទាញរបស់ប្រទេសកម្ពុជាដល់ភ្ញៀវទេសចរ ដោយផ្តោតលើប្រាសាទអង្គរ និងសិប្បកម្មខ្មែរ។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ចូលរួម​ក្នុង​ទិវា​ជាតិ​កម្ពុជា​ក្នុង​ខែឧសភា ដែល​មាន​ការ​សំដែង​របាំ​ដោយ​ក្រុម ​របាំ​ព្រះរាជទ្រព្យផងដែរ។

«​ការរញ្ជួយ​ដីនៅកម្ពុជា​» បានកើតឡើងម្តងនៅកម្ពុជា​ក្នុង​រយៈពេល​៥២​ឆ្នាំ​!?

នៅខែវិច្ឆិកា ឆ្នាំ២០០៥ ការរញ្ជួយដីមួយបានកើតឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្តជុំវិញ។ ទាក់ទិននឹងរឿងនេះ ព្រះសង្ឃមួយអង្គបានមានសង្ឃដីកាថា៖ «ការរញ្ជួយដីបានកើតឡើងម្តងនៅថ្ងៃបុណ្យឯករាជ្យជាតិកាលពី ៥២ ឆ្នាំមុន។ ការរញ្ជួយដីនៅពេលនោះបាននាំមកនូវពរជ័យដល់ប្រទេសកម្ពុជា ហើយវាត្រូវបានគេព្យាករណ៍ថានឹងកើតឡើង រៀងរាល់ ៥២ ឆ្នាំម្តង។ ដូច្នេះសូមកុំខ្លាច។»

(លេខ២០/ធ្នូ ២០០៥-មករា ២០០៦)

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles