គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05

២០១៥

“ស្ពាន Tsubasa” សាងសង់ដោយកិច្ចសហប្រតិបត្តិការរបស់ប្រទេសជប៉ុន

in Cambodia

  • ស្ពានមិត្តភាពជប៉ុនខ្មែរឈ្មោះ “Tsubasa” បើកដំណើរការ
  • ក្រុមកម្ពុជា និងជប៉ុនប៉ះគ្នាក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក
  • ដំណឹងពីកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣
  • សាលាជនជាតិជប៉ុនបើកនៅភ្នំពេញ

in Japan

  • ក្រុមជប៉ុនទទួលបានជ័យជំនះជាប្រវត្តិសាស្ត្រលើក្រុមអាហ្រ្វិកខាងត្បូងក្នុងការប្រកួតបាល់ឱបពិភពលោក
  • ពិពរណ៌កម្ពុជាលើកទីមួយប្រារព្ធឡើងនៅឧទ្យាន Yoyogi ប្រទេសជប៉ុន

World

  • ការវាយប្រហារភេរវកម្មនៅទីក្រុងប៉ារីស
  • សហរដ្ឋអាមេរិក និងគុយបា ស្តារទំនាក់ទំនងការទូតឡើងវិញជាលើកដំបូងក្នុងរយៈពេល៥៤ឆ្នាំ

ក្រុមកម្ពុជាធ្វើបានយ៉ាងល្អ​!

លេខ៨០/ធ្នូ ២០១៥-មករា ២០១៦

ក្រុមកម្ពុជា​បាន​ជាប់​ក្នុង​ពូល​ជាមួយ​ជប៉ុន​ក្នុង​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​២​នៅ​អាស៊ី ​សម្រាប់​ការ​ប្រកួត World Cup 2018 នៅ​ប្រទេស​រុស្ស៊ី។ ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងជប៉ុន ដែលពេលនោះទទួលបានការចាប់អារម្មណ៍ខ្លាំង បានធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញនៅថ្ងៃទី១៧ ខែវិច្ឆិកា ដោយមានកីឡាករល្បីៗដូចជា លោក Honda និង លោក Kagawa ចូលរួមផងដែរ។ ទោះបីជាក្រុមកម្ពុជាចាញ់ដោយ ០-២ ក្តី នៅតង់ទីមួយគឺក្រុមកម្ពុជា​​លេងបានយ៉ាងល្អ ដោយ​ខិតខំយ៉ាងប្រកៀក​ប្រកិត​ដោយ​រក្សា​មិន​ឱ្យ​មាន​គ្រាប់​បាល់​ចូលក្នុង​ទីខ្លួន។ អ្នកទស្សនាជាច្រើនបានសម្តែងនូវក្តីរំភើបចិត្តជាខ្លាំង ដែលឃើញការប្រកួតដ៏ល្អនោះ ព្រោះក្រុមបាល់ទាត់ជប៉ុន គឺជាក្រុមខ្លាំងលំដាប់ពិភពលោក មានគំលាតខុសគ្នាខ្លាំងទល់នឹងក្រុមកម្ពុជា។ ក្រុមការងារយើងខ្ញុំបានរាយការណ៍អំពីភាពរំភើបនៃព្រឹត្តិការណ៍ដ៏ធំបំផុតមួយក្នុងឆ្នាំនោះ រួមទាំងបានថតរូបកីឡាករ អ្នកទស្សនា និងស្ថានភាពកកស្ទះចរាចរណ៍ដ៏ធំ ដែលបានកើតឡើងបន្ទាប់ពីការប្រកួតផងដែរ។

២០១៦

in Cambodia

  • ANA បើកការហោះហើរត្រង់ពីអាកាសយានដ្ឋានណារីតា មកភ្នំពេញ
  • ភ្នំពេញ និងក្រុង Kitakyushu ក្លាយជាទីក្រុងមិត្តភាព
  • អ្នកវិភាគសង្គមនិងនយោបាយ លោក កែម ឡី ត្រូវបានបាញ់សម្លាប់

in Japan

  • ការរញ្ជួយដីនៅខេត្ត Kumamoto
  • លោក Yoshinori Osumi សាស្រ្តាចារ្យវិទ្យាស្ថានបច្ចេកវិទ្យាតូក្យូ ឈ្នះរង្វាន់ណូបែលសន្តិភាពផ្នែកសរីរវិទ្យា/វេជ្ជសាស្ត្រ
  • Pokemon GO ពេញនិយមខ្លាំង

World

  • ព្រះមហាក្សត្រ Bhumibol Adulyadej នៃប្រទេសថៃបានសោយទិវង្គត
  • រដ្ឋាភិបាលមីយ៉ាន់ម៉ាថ្មីត្រូវបានបង្កើតឡើង
  • Trump ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក
  • ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុង Rio

ជើងហោះហើរត្រង់ Cambodia⇔Japan ដែលយើងទន្ទឹងរង់ចាំជាយូរមកហើយ!

លេខ៨៥/តុលា-វិច្ឆិកា ២០១៦

ជើងហោះហើរត្រង់រវាងជប៉ុន និងកម្ពុជា ដែលត្រូវបានគេរំពឹងជាយូរមកហើយនោះ បានក្លាយជាការពិត។ តាមពិតទៅ ពេលនោះ ទោះក្រោយពីក្រុមហ៊ុនអាកាសចរជប៉ុន ANA (All Nippon Airways) បានប្រកាសជាផ្លូវការនូវជើងហោះហើររបស់ខ្លួនហើយក្តី ក៏មានជនជាតិជប៉ុនរស់នៅកម្ពុជាមួយចំនួននៅមានអារម្មណ៍ថា “វាពុំមែនជាការពិតទេ” ព្រោះគ្រាមុនកម្ពុជាត្រូវបានក្រុមហ៊ុនអាកាសចរជាច្រើនបដិសេធកន្លងមក។ ទោះ​បី​ជា​មាន​ការ​ព្រួយ​បារម្ភ​បែប​នេះក្តី ក៏​ការ​ហោះ​ហើរ​ត្រង់​របស់ ANA ត្រូវ​បាន​ចាប់​ដំណើរ​ការ​ដោយ​ជោគជ័យ​នៅ​ថ្ងៃ​ទី១ ខែ​កញ្ញា ឆ្នាំ២០១៦! នៅ​ពេល​ដែល​យន្តហោះ​បាន​បង្ហាញ​ខ្លួន​នៅ​លើផ្ទៃ​មេឃ​ដ៏ស្រឡះពណ៌ខៀវ មានពលរដ្ឋជាច្រើន​បាន​អបអរនៅលើដី។ ពេលយន្តហោះចុះចត វាត្រូវបានស្វាគមន៍ដោយការអបអរសាទរយ៉ាងខ្លាំង។ ក្រុមការងារយើងខ្ញុំបានធ្វើការចុះផ្សាយជាពិសេសនូវ “ព័ត៌មានទាន់ហេតុការណ៍” នោះ។ ទោះជាយ៉ាងនេះក្តី នៅក្នុងខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុន ANA បានប្រកាសពីការផ្អាកសេវាកម្មរបស់ខ្លួនដោយសារតែជំងឺកូវីដ១៩។ គេ​សង្ឃឹម​ថា​ប្រតិបត្តិការ​ជើង​ហោះ​ហើរថ្មី​នឹង​ចាប់​ផ្តើម​ឡើង​វិញ ប៉ុន្តែ​តើវា​ពិត​ជា​អាចទៅរួច​ដែរ​ឬ​ទេ?

២០១៧

in Cambodia

  • ប្រាសាទសំបូរព្រៃគុកចុះបញ្ជីបេតិកភណ្ឌពិភពលោក
  • ការបោះឆ្នោតឃុំសង្កាត់

in Japan

  • កីឡាករិនីរាំស្គីលើទឹកកក Mao Asada ចូលនិវត្តន៍
  • លោក Yoshiaki Ishizawa សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Sophia ទទួលបានពានរង្វាន់ Magsaysay សម្រាប់ការស្រាវជ្រាវ ការជួសជុល និងអភិរក្សប្រាសាទអង្គរ

World

  • លោក Macron ឈ្នះការបោះឆ្នោតប្រធានាធិបតីបារាំង ក្លាយជាប្រធានាធិបតីក្មេងជាងគេក្នុងប្រវត្តិសាស្ត្របារាំង
  • ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye ត្រូវបានដកចេញពីតំណែង និងចាប់ខ្លួន

ប្រាសាទសំបូរព្រៃគុកចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកទី៣របស់កម្ពុជា

លេខ៩០/សីហា-កញ្ញា ២០១៧

ប្រាសាទសំបូរព្រៃគុក ត្រូវបានចាត់ចូលជាបេតិកភណ្ឌពិភពលោកទី៣របស់កម្ពុជា។ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីបំផុត ប្រាសាទសំបូរព្រៃគុកត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក។ វាជាប្រាសាទសង់ពីឥដ្ឋនៅក្នុងអតីតរាជធានីចេនឡាពីសតវត្សទី៧។ មានក្រុមប្រាសាទឥដ្ឋជាច្រើនត្រូវបានសាងសង់ពាសពេញតំបន់ប្រាសាទសំបូរព្រៃគុកក្នុងខេត្តកំពង់ធំ។ ភាព​ទាក់ទាញ​នៃ​ប្រាសាទ​បុរាណ​មួយ​ក្រុម​នេះ​ គឺភាពចំណាស់ និងភាព​ស្ងប់ស្ងាត់​របស់​ប្រាសាទ ​ដែល​ហ៊ុំ​ព័ទ្ធ​ដោយ​ធម្មជាតិ។ ទស្សនាវដ្តី “ញញឹម” ធ្លាប់បានសហការជាមួយក្រសួងទេសចរណ៍ចុះផ្សាយក្នុងកម្មវិធី “តោះដើរកម្សាន្តនៅខេត្តកំពង់ធំ” (លេខ៤៥/ខែកុម្ភៈ-មីនា ២០១០) និងកម្មវិធី “មគ្គុទ្ទេសក៍ស្នាក់នៅជនបទ” (លេខ៥២/ ឆ្នាំ២០១១) ដើម្បីដកពិសោធន៍អំពីជីវិតរស់នៅនៅឯជនបទ (ចុះផ្សាយខែមេសា ដល់ខែឧសភា ឆ្នាំ២០១៦)។ ក្នុងការចុះផ្សាយនោះយើងក៏ផ្សាយពីប្រាសាទសំបូរព្រៃគុកផងដែរ។







この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles