គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09

២០២១

in Cambodia

★ បំរាមដើរហើរចេញក្រៅត្រូវបានធ្វើឡើងនៅតាមទីក្រុងនានាដោយសារជំងឺកូវីដ១៩

★ ព្រះអង្គម្ចាស់ រណឫទ្ធិ បានទទួលមរណៈភាព

★ ការអនុវត្តច្បាប់វិនិយោគថ្មី

in Japan

★ព្រឹត្តការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូបានប្រារព្ធឡើងគណៈរដ្ឋមន្ត្រី Kishida លើកដំបូងត្រូវបានបង្កើត

★ការចាប់ដំណើរការក្រសួងឌីជីថល

World

★មនុស្សជាង ២០០លាននាក់បានឆ្លងជំងឺកូវីដ១៩

★ យោធាធ្វើរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា

* ពួកតាលីបង់ កាន់កាប់អាហ្វហ្គានីស្ថាន

អបអរសាទរការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ!

(លេខ១១៥/តុលា-វិច្ឆិកា ឆ្នាំ២០២១)

ព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនៅទីក្រុងតូក្យូឆ្នាំ២០២០ ប្រព្រឹត្តទៅដោយត្រូវបានពន្យាពេលជាងមួយឆ្នាំ។ ទោះបីជាមានការពិភាក្សា និងបង្ហាញពីកង្វល់ផ្សេងៗអំពីការរៀបចំការប្រកួតចំពេលមានការរាតត្បាតខ្លាំងដោយជំងឺកូវីដ១៩យ៉ាងណាក្តី ក្រុមកីឡាករកម្ពុជាបានធ្វើដំណើរទៅកាន់ប្រទេសជប៉ុនដោយសុវត្ថិភាព ហើយពួកគេបានបង្ហាញសមត្ថភាពខ្លួនក្នុងការប្រកួតបានយ៉ាងល្អ។ ក្រុមការងារយើងខ្ញុំបានធ្វើការសាកសួរអំពីរឿងរ៉ាវនានារបស់អត្តពលិក អ្នកស្ម័ចិត្ត គ្រូបង្វិក សមាជិកគណៈកម្មាធិការកីឡាអូឡាំពិកកម្ពុជា និងអ្នកគាំទ្រដែលបានចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូ។

គ្រានោះ ដោយសារកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការអូឡាំពិកកម្ពុជា ដែលបានដឹកនាំអត្តពលិកចូលរួមក្នុងព្រឹត្តការណ៍ប្រកួតកីឡាអូឡាំពិកនៅតូក្យូ បាននិយាយពីចំណាប់អារម្មណ៍ខ្លួនដោយកោតសរសើរពីការ «បានរៀនសូត្រច្រើនពីការគ្រប់គ្រងការរៀបចំព្រឹត្តការណ៍កីឡាដ៏អស្ចារ្យនេះ។» នាងខ្ញុំពិតជាសប្បាយចិត្តដោយបានឮពីការចាប់អារម្មណ៍ដូច្នោះ។

២០២២

in Cambodia

★ លោកនាយករដ្ឋមន្ត្រី Kishida បំពេញទស្សនកិច្ចនៅកម្ពុជា ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បំពេញទស្សនកិច្ចនៅប្រទេសជប៉ុន

★ លោកប្រធានាធិបតី Biden មកបំពេញទស្សនកិច្ចនៅកម្ពុជា

★ការបើកដំណើរការផ្លូវល្បឿនលឿនរវាងភ្នំពេញទៅខេត្តព្រះសីហនុ

★ កិច្ចប្រជុំកំពូលអាស៊ានដែលមានកម្ពុជាធ្វើជាប្រធាន

in Japan

★ ប្រទេសជប៉ុនស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ១៦ ក្នុងការប្រកួតបាល់ទាត់ពិភពលោក

★ ការវាយប្រហារលើអតីតនាយករដ្ឋមន្ត្រីលោក អាបេ

★ ប្រាក់យ៉េនចុះថោក លើសពី ១៥០យ៉េនក្នុងមួយដុល្លារ

World

★រុស្ស៊ីឈ្លានពានអ៊ុយក្រែន

★ម្ចាស់ក្សត្រី Elizabeth បានទទួលមរណភាព

★មនុស្សជាង 600លាននាក់បានឆ្លងជំងឺកូវីដ១៩

វប្បធម៌មានសត្វចិញ្ចឹម

(លេខ១១៨/មេសា-ឧសភា ឆ្នាំ២០២២)

មាន​ព័ត៌មាន​ថា​ចំនួន​អ្នកមាន​សត្វ​ចិញ្ចឹម​បាន​កើន​ឡើង​ក្នុង​ប្រទេស​ជប៉ុន ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។ ខណៈមានការរឹតបន្តឹងការដើរហើរខាងក្រៅ និងការចាត់វិធានការបិទខ្ទប់កំពុងត្រូវបានអនុវត្ត នៅប្រទេសកម្ពុជានេះវិញ វត្តមានរបស់សត្វចិញ្ចឹមប្រហែលជាមានសារៈសំខាន់សម្រាប់ស្ថានភាពបែបនេះ។ ជាក់ស្តែង រូបនាងខ្ញុំវិញ (Yamazaki) បានជួបបទពិសោធន៍មួយ ដោយមានកូនឆ្កែមួយក្បាលមករស់នៅក្នុងផ្ទះរបស់នាងខ្ញុំមុនមានការបិទខ្ទប់ ហើយការចិញ្ចឹមបីបាច់វាគឺពិតជាបានជួយសម្រាលសតិអារម្មណ៍របស់នាងខ្ញុំបានច្រើន។ នាងខ្ញុំក៏សង្កេតឃើញថាវត្តមាននៃអ្នកមានសត្វចិញ្ចឹមក៏មានចំនួនកើនឡើងច្រើនគួរឱ្យកត់សម្គាល់ផងដែរ តាមរយៈសកម្មភាពបណ្តើរសត្វចិញ្ចឹមទាំងនោះនៅតាមសួនក្នុងទីក្រុង និងការនាំសត្វចិញ្ចឹមទៅព្យាបាលនៅតាមគ្លីនិកបសុពេទ្យក្នុងក្រុងភ្នំពេញ។

ដោយសង្កេតឃើញដូច្នេះ ក្រុមការងារយើងខ្ញុំបានសម្រេចចិត្តស្រាវជ្រាវពីការរីកចម្រើននៃវប្បធម៌សត្វចិញ្ចឹមនៅកម្ពុជា។ យើងបានសម្ភាសន៍ម្ចាស់សត្វចិញ្ចឹម និងអ្នកផ្តល់សេវាកម្មទាក់ទងនឹងសត្វចិញ្ចឹមជាដើម។ លើសពីនេះ យើងខ្ញុំក៏បានបញ្ចូលរឿងអបិយជំនឿលើសត្វឆ្កែ និងឆ្មាជាដើមនៅក្នុងសង្គមខ្មែរផងដែរ ដើម្បីឱ្យអ្នកអានជាជនជាតិជប៉ុនបានស្វែងយល់ថែមទៀតអំពីវប្បធម៌ខ្មែរ។

២០២៣

in Cambodia

★ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមប្រារព្ធឡើងនៅប្រទេសកម្ពុជា

★ ការបោះឆ្នោតរដ្ឋសភានីតិកាលទី៧

★ នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង រដ្ឋាភិបាលថ្មីដឹកនាំដោយ ហ៊ុន ម៉ាណែត ចូលកាន់តំណែង

★ខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជា

in Japan

★ជំងឺកូវីដ១៩ ប្តូរទៅជាជំងឺប្រភេទទី៥ ដូចគ្នានឹងជំងឺគ្រុនផ្តាសាយ

★ ជប៉ុន​ឈ្នះ​ចំណាត់​ថ្នាក់​លេខ​មួយ​ក្នុងពិភពលោក​ជា​លើក​ទី​បី​ក្នុង​ការ​ប្រកួត WBC ចំនួន​បី

★ ជប៉ុនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កីឡាអូឡាំពិកទីក្រុងប៉ារីស លើវិញ្ញាសារប្រកួតកីឡា​បាល់បោះ World Cup

★បញ្ហារំលោភផ្លូវភេទ Johnny & Associates, Inc.

★ ប្រាក់យ៉េនជប៉ុនបន្តធ្លាក់ចុះ

World

★ការរញ្ជួយដីកម្រិត M7.8 នៅក្នុងទីក្រុង នៃប្រទេសតួគី និងស៊ីរី

★ ពិធីឡើងគ្រងរាជ្យលើកដំបូងនៅចក្រភពអង់គ្លេសក្នុងរយៈពេល៧០ឆ្នាំ

★ភ្លើងឆេះព្រៃនៅ Maui រដ្ឋហាវ៉ៃ

ការប្រកួតកីឡាស៊ីហ្គេម

(លេខ១២៤/មេសា-ឧសភា​ ឆ្នាំ២០២៣)

កម្ពុជា​ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដទៃ ដែលមានការរីកចម្រើនឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩លឿន​ជាង​ប្រទេស​ដទៃ​ទៀត​ក្នុង​ពិភពលោក។ បន្ទាប់ពីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ទីបំផុតកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តការណ៍កីឡាស៊ីហ្គេម (Southeast Asian Games) ជាលើកដំបូងនៅកម្ពុជានៅឆ្នាំ២០២៣។ នៅក្នុងការចុះផ្សាយនេះ ទស្សនាវដ្តី “ញញឹម” យើងបានសម្ភាសកីឡាករដែលចូលរួមក្នុងការប្រកួតនេះ ស្តីពីការហ្វឹកហាត់ត្រៀមចូលរួមការប្រកួត និងការយល់ឃើញរបស់ពួកគាត់ចំពោះការប្រកួត។

ទន្ទឹមនឹងនោះ យើងក៏បានទទួលដំណឹងថាមានអត្តពលិកខ្មែរដែលទទួលជំនួយពីភាគីជប៉ុន កំពុងធ្វើការហ្វឹកហាត់ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡានេះដែរ ដូច្នេះយើងក៏បានទាក់ទងពួកគាត់សម្ភាសន៍ក្នុងការចុះផ្សាយនេះ។ ពេល​នោះ នាង​ខ្ញុំ​បាន​សម្ភាស​ក្រុមអ្នក​រាំ​ Break Dance ​ដែល​កំពុង​ហ្វឹកហាត់​នៅ​ទីក្រុង Osaka ប្រទេសជប៉ុន។ គ្រានោះដែរ នាងខ្ញុំនៅពាក់ម៉ាសសម្រាប់ពេលសម្ភាសន៍ក៏ពិតមែន ប៉ុន្តែនាងខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលអាចធ្វើដំណើរពីកម្ពុជាទៅមកប្រទេសជប៉ុនបានក្នុងស្ថានភាពបែបនោះ។

ការប្រកួតកីឡាស៊ីហ្គេមធ្វើឡើងក្នុងខែឧសភាបានបញ្ចប់ដោយជោគជ័យ។ ជាក់ស្តែង តាមការស្នើសុំរបស់នាងខ្ញុំដែលជាប្រធានក្រុមហ៊ុន មានបុគ្គលិកទស្សនាវដ្តី “ញញឹម” ម្នាក់បានចូលរួមជាអ្នកស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ប្រកួតកីឡានេះ។ របាយការណ៍ស្តីពីការងារស្ម័គ្រនោះត្រូវបានចេញផ្សាយនៅក្នុងលេខ១២៥ (ខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២៣)។ វាហាក់បីដូចជាវាជាការចូលរួមមួយដែលបានផ្តល់នូវអនុស្សាវរីយ៍ពុំអាចបំភ្លេចបានសម្រាប់បុគ្គលិកស្ម័គ្រចិត្តរបស់ទស្សនាវដ្តី “ញញឹម” យើងខ្ញុំ។




この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles