ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ នៅប្រទេសជប៉ុនមានមនុស្សជាច្រើននិយម និងកម្សាន្តក្នុងការធ្វើដំណើរ តាមលក្ខណៈគ្រប់បែបយ៉ាង ដូចជាការធ្វើដំណើរទៅទស្សនាកម្មវិធីប្រកួតបាល់ទាត់ ឬទៅលេងទីតាំងអាងទឹកក្តៅ ដែលមានប្រភពមកពីក្រោមដីហៅថា Onsen ឬមួយក៏ទៅលេងទីតាំងឆាកខ្សែភាពយន្ត ឬរឿងគំនូរជីវចលជាដើម នៅគ្រប់ទិសទីទូទាំងប្រទេសជប៉ុន និងក្រៅប្រទេស។ ក្នុងនោះអ្វីដែលមនុស្សទាំងឡាយគ្រប់ជំនាន់ កំពុងនិយមចូលចិត្តដោយមិនគិតថា មនុស្សចាស់ឬក្មេង មនុស្សប្រុសឬស្រី គឺការធ្វើដំណើរសម្រាប់ប្រមូលត្រា Gosyuin ដើម្បីវាយនៅលើសៀវភៅដែលហៅថា Gosyuin-cho ដែលមានតម្លៃ១ក្បាលពី ១០ ទៅ ២០ ដុល្លា។ Gosyuin សំដៅលើត្រាដែលទទួលបាន ជាភស្តុតាងក្នុងពេលដែលបានទៅទីសក្ការបូជា ជាព្រះវិហារ ឬវត្តអារាមនៅប្រទេសជប៉ុន។ ក្នុងត្រានោះ មានស្នាមត្រាអក្សរដែលសរសេរដោយទឹកថ្នាំពិសេស ដែលត្រូវគេកត់ត្រានូវឈ្មោះ ទីសក្ការបូជា ព្រះវិហារឬវត្តអារាម ព្រះបដិមា និងកាលបរិច្ឆេទដែលបានចុះទៅទស្សនៈកិច្ចជាដើម។ លើសពីនេះទៅទៀត រចនាបទឌីហ្សាញរបស់ត្រាមានលក្ខណៈខុសគ្នាទៅតាមទីសក្ការបូជានីមួយៗ ទើបមានមនុស្សជាច្រើនធ្វើដំណើរច្រើនកន្លែង ដើម្បីប្រមូលនូវត្រាដែលមានឌីហ្សាញគ្រប់បែបយ៉ាងនោះ។ ថ្មីៗនេះ មានព្រះវិហារ ឬវត្តអារាមខ្លះ ក៏លក់ក្រដាសត្រាGosyuin និងមានហាងឯកទេសលក់ត្រា Goshuin ផងដែរ ដែលឆ្លុះបញ្ចាំងពីការនិយមដ៏ខ្លាំងក្លានោះ។
ដើមឡើយ Gosyuin គឺជាត្រាមួយសម្រាប់បង្ហាញជាភស្តុតាងពីការតម្កល់សៀវភៅធម៌។ Gosyuin គឺជាវត្ថុមួយដ៏មានតម្លៃ ដោយសារព្រះវិហារ ឬវត្តអារាម នឹងប្រគល់អោយជាភស្តុតាងនៃការមកបួងសួង និងតម្កល់សៀវភៅធម៌ ដូច្នេះអ្នកគួររក្សាទុកត្រានេះ នៅទីកន្លែងខ្ពស់ជាងក្រសែភ្នែករបស់ខ្លួននៅតាមផ្ទះ។ មានប្រការមួយត្រូវប្រយ័ត្នគឺ មិនមែនមានព្រះវិហារ ឬវត្តអារាមគ្រប់កន្លែងសុទ្ធតែមានត្រានោះទេ។ ជាពិសេស វត្តអារាមនិកាយ Jyodo-Shinsyu ដែលគេប្រកាន់គោរពលើការសូត្រធម៌ច្រើនជាងវត្ត ដូច្នេះគ្មានកម្មវិធី វាយត្រានេះទេ។ ទោះជាយ៉ាងណាក៏ដោយ នៅតាមព្រះវិហារ ឬវត្តអារាមល្បីល្បាញភាគច្រើននៅតំបន់ទេសចរណ៍ ក៏មានកម្មវិធីវាយត្រានេះដែរ ដូច្នេះសូមលោកអ្នកសាកល្បងប្រមូល Gosyuin នេះ នៅពេលអញ្ជើញទៅលេងប្រទេសជប៉ុន។
Gosyuin-cho ▶
នេះគឺជា Fushimi-Inari-Taisha នៅខេត្ត Kyoto ដែលល្បីល្បាញដោយសារមានក្លោងទ្វាក្រហមហៅថា Torii រាប់ពាន់ជាជួរៗ។
ត្រាដែលទទួលបាននៅទីនេះអាចក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏ល្អ ព្រោះវាមានកាលបរិច្ឆេទនៃពេលទស្សនកិច្ចរបស់អ្នក។
Gosyuin ក្នុងរូបថតនេះ គឺជាត្រាប្រចាំ Kasuga-Taisha នៅខេត្ត Nara។ ទីសក្ការបូជានេះ ត្រូវបានសាងសង់ឡើងនៅឆ្នាំ៧៦៨ ហើយមានទ្រព្យប្រចាំជាតិ ឬសម្បត្តិវប្បធម៌ពិសេសជាច្រើន ដែលត្រូវគេចុះបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩៨ ក្នុងនាមជា “សម្បត្តិវប្បធម៌ប្រចាំរាជធានី Nara” ។ ទីនេះជាទីសក្ការបូជាចម្បង ក្នុងចំណោមព្រះវិហារ Kasuga ដែលមាន ១០០០កន្លែងនៅទូទាំងប្រទេស។
この記事が気に入ったら
いいね!しよう
We will send you the latest information
(ភាសាខ្មែរ) ឥទ្ធិពលភាសាអង់គ្លេសលើសំណេរភាសាខ្មែរបច្ចុប្បន្ន
2021.05.28 ColumnNyoNyum Khmertrend&cultureBusiness
(ភាសាខ្មែរ) សិល្បៈដែលឆ្លុះបញ្ចាំងពីសង្គម
2021.05.28 Japan Foundation CollaborationLife Styletrend&culture
(ភាសាខ្មែរ) កញ្ចប់កាដូដែលអាចទិញបាននៅហាង “ញញឹម” នៅផ្សារទំនើប AEON ទី១
2019.11.25 NyoNyum Khmertrend&culture
(ភាសាខ្មែរ) តើលោកអ្នកមានអារម្មណ៍យ៉ាងដូចម្តេច អំពីនំខេកសម្រាប់បុណ្យណូអែល “FUWARI” ដ៏ស្រស់ស្អាតនិងឆ្ងាញ់?
2019.11.25 NyoNyum Khmertrend&cultureOther
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer