គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) របៀបចាប់កាន់ច្រាសដុសធ្មេញអោយបានត្រឹមត្រូវ 【life style】
(ភាសាខ្មែរ) របៀបចាប់កាន់ច្រាសដុសធ្មេញអោយបានត្រឹមត្រូវ 【life style】
2019.12.23

ដើម្បីការពារធ្មេញពុក

ធ្មេញពុក គឺបណ្តាលមកពីឥទ្ធិផលនៃបាក់តេរីក្នុងមាត់ដែលបង្ករមកពីអាហារ។ បើយើងមិនយកចិត្តទុកដាក់ វានឹងឈានដល់ភាពធ្ងន់ធ្ងររហូតដល់ការដកធ្មេញ។ ដូច្នេះដើម្បីកុំអោយមានស្ថានភាពបែបនេះកើតឡើងសំខាន់បំផុតគឺត្រូវមាន វិធានការណ៌ការពារធ្មេញពុក។

ជំហានដំបូងនោះគឺការអាចយកចេញសំណល់កខ្វក់ដែលមាននៅក្នុងមាត់ជាមួយនឹងថ្នាំដុសធ្មេញ។

តើអ្នកដឹងពីរបៀបកាន់ច្រាសដុសធ្មេញអោយបានត្រឹមត្រូវដែរឬទេ? តើជាធម្មតា អ្នកកាន់ច្រាសដុសធ្មេញបែបណា?

បើយើងកាន់ច្រាសដុសធ្មេញដោយបាតដៃទាំងមូល ផ្នែកខាងមុខនៃធ្មេញនឹងប៉ះទង្គិចដោយកំលាំងខ្លាំង ហើយសរសៃច្រាសមិនអាចពត់កោងចូលទៅសំអាតបានស្អាតទេ។ ការដែលត្រឹមត្រូវនោះគឺការកាន់ច្រាសដូចកាន់ប៊ិច។ ផ្នែកខាងមុខនៃធ្មេញនឹងប៉ះទង្គិចដោយកំលាំងតិចៗ សរសៃច្រាសត្រង់អត្រានៃការសំអាតមានកំរិតខ្ពស់។ លើសពីនេះទៅទៀតដោយសារតែច្រាសមិនអាចជ្រៀតចូលដល់នៅចន្លោះធ្មេញ។ យើងសូមណែនាំអោយប្រើខ្សែសំរាប់សំអាតធ្មេញ។

ចំណុចមិនល្អ

របៀបកាន់ច្រាស់ដុសធ្មេញខុស

បើយើងកាន់ច្រាសដុសធ្មេញដោយបាតដៃទាំងមូល(ដូចក្នុងរូបនេះ) សរសៃច្រាសនឹងរីកធំមិនអាចជ្រៀតចូលបានល្អទៅក្នុងចន្លោះធ្មេញធ្វើអោយការសំអាតកាកសំណល់មិនបានស្អាតល្អ។

ចំណុចល្អ

របៀបកាន់ច្រាស់ដុសធ្មេញដែលត្រឹមត្រូវ

ការកាន់ច្រាសដុសធ្មេញបែបដូចកាន់ប៊ិច(ដូចក្នុងរូបនេះ) យើងដុសធ្មេញតាមស្ថានភាពបែបនេះនោះសរសៃច្រាសនឹងមិនរីកធំ។

ជាងនេះទៅទៀតពេលដែលយើងប្រើខ្សែសំរាប់សំអាតធ្មេញ នោះវានឹងមានប្រសិទ្ធភាពក្នុងការយកកាកសំណល់ចេញជាងច្រាសដុសធ្មេញដែលមិនអាចជ្រៀតចូលសព្វដល់នៅចន្លោះធ្មេញ។

ប្រវត្តិរូបសង្ខេប

អ៊ីវ៉ាសាគី ហីរុស៊ី

ជាទន្តបណ្ឌិតឯកទេសធ្មេញនៃមន្ទីរពេទ្យឯកទេសព្យាបាលធ្មេញអ៊ីវ៉ាតាដែលបានបើកសម្ភោធនៅឆ្នាំ២០១៣។បានបញ្ចប់ការសិក្សាឯកទេសជាន់ខ្ពស់ផ្នែកធ្មេញនៅប្រទេសជប៉ុនបំរើការងារនិងជា​បណ្ឌិតជាន់ខ្ពស់។ កាលពីឆ្នាំ២០១០​ គាត់បានធ្វើ​សកម្មភាពណែនាំពីអនាម័យធ្មេញនៅកម្ពុជាផងដែរ វាផ្តល់ឱកាស​អោយគាត់បានធ្វើការនៅក្នុងមន្ទីរព្យាបាលធ្មេញនៅកម្ពុជា។ មន្ទីរពេទ្យឯកទេសព្យាបាលធ្មេញអ៊ីវ៉ាតា ផ្ទះលេខ 339C ផ្លូវលេខ 163។

 

សម្រាប់ពត៌មានបន្ថែម ៖

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles