គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) វិធីសង្គ្រោះបឋម 【life style】
(ភាសាខ្មែរ) វិធីសង្គ្រោះបឋម 【life style】
2019.12.24

បើសិនជាលោកអ្នក​ឃើញសាច់ញាតិ ឬមិត្តភ័ក្តិដួលភ្លាមៗ ឬមានគ្រោះ ថ្នាក់ចរាចរណ៍ តើលោកអ្នកជួយពួកគេបានដែរឬទេ? ពិតណាស់ យើងត្រូវតែ ចេះវិធីជួយគេឲ្យទាន់ពេល កុំរង់ចំាតែរថយន្តសង្គ្រោះបន្ទាន់ ពីព្រោះស្ថាន ភាពស្ទះចរាចរណ៍នៅទីក្រុងភ្នំពេញបច្ចុប្បន្នកាន់តែអាក្រក់ទៅៗ។ ដូច្នេះខ្ញុំ សូមបង្ហាញលោកអ្នកពីវិធីសង្រ្គោះបឋមសម្រាប់ឃាត់ឈាម និងការព្យាបាល ការរលាក។

របៀបឃាត់ឈាម

វិធីដែលសាមញ្ញ ហើយមានប្រសិទ្ឋិភាពជាងគេ គឺសង្កត់ឲ្យចំមុខរបួស។ ដំបូងអ្នកត្រូវរុំដៃនឹងស្បោងប្លាស្ទីក ដើម្បីការពារការឆ្លង បន្ទាប់មក​យក កន្សែងស្អាតមកគ្របពីលើមុខរបួស ហើយសង្កត់ឲ្យជាប់មួយស្របក់ធំ។ បើឈាមឈប់ហូរហើយ ត្រូវលាងរបួសដោយទឹកម៉ាស៊ីន។

រលាកភ្លើង

ប្រសិនបើលោកអ្នករលាកភ្លើង ឬទឹកក្តៅ ត្រូវបាញ់ ឬស្រោចទឹកលើ ផ្នែកដែលរលាក ដើម្បីបន្ថយកម្តៅ។ ក្នុងករណីរលាកធ្ងន់ធ្ងរដល់ដងខ្លួន ភ្លាមៗសូមកុំដោះសម្លៀកបំពាក់ចេញ គឺត្រូវប្រញាប់ស្រោចទឹកពីលើរបួស ទាំងសម្លៀកបំពាក់នោះ ដើម្បីចៀសវាងការរបកស្បែកមកតាមសម្លៀកបំពាក់។

ស្ថានភាពជាក់ស្តែង គឺស្ថិតនៅតាមកន្លែងជាក់ស្តែង។ ដូច្នេះខាងលើ នេះគ្រាន់តែវិធីសាស្រ្តជាមូលដ្ឋានប៉ុណ្ណោះ។ បន្ទាប់សង្រ្គោះបឋមហើយ សូម ទៅមន្ទីរពេទ្យ។

ប្រវត្តិសង្ខេប

MATSUZAKI Masayuki

អ្នកសង្គ្រោះបឋម

លោកធ្លាប់ធ្វើការជាអ្នកពន្លត់អគ្គីភ័យនៅប្រទេសជប៉ុនរយះ ពេល៧ឆ្នាំ។ បច្ចុប្បន្នធ្វើការនៅប្រទេសកម្ពុជានៅក្រុមហ៊ុនធានារ៉ាប់រង ដោយលោកកាន់ ផ្នែកសង្រ្គោះបឋម។

សម្រាប់ពត៌មានបន្ថែម ៖

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles