គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ម្ជុលវិទ្យាសាស្ត្រ និងការដុត (Acupuncture) (Moxibustion) 【life style】
(ភាសាខ្មែរ) ម្ជុលវិទ្យាសាស្ត្រ និងការដុត  (Acupuncture) (Moxibustion) 【life style】
2020.01.02

ម្ជុលវិទ្យាសាស្រ្ត និងការដុតមានប្រភពដើមមកពីប្រទេសចិនជាង២០០០ឆ្នាំមុន។ ការព្យាបាលដោយប្រើម្ជុលដែលដែលធ្វើមកពីលោហធាតុ ហៅថា Acupuncture ចំណែកឯការព្យាបាលដោយប្រើស្លឹករុក្ខជាតិម្យ៉ាងដុតលើខ្លួនហៅថា Moxibustion។ ក្នុងខ្លួនមនុស្សមានជីពចរសម្រាប់ប្រើម្ជុលវិទ្យាសាស្រ្តនេះចំនួន ៣៦០កន្លែង ហើយរោគសញ្ញានៃជម្ងឺទាំងឡាយចេញមកពីចំណុចជីពចរទាំងនោះ។ ការព្យាបាលបែប Acupuncture និង Moxibustion មានប្រសិទ្ធិភាពខ្លាំងដូចជា

  • ជួយបង្កើនចរន្តឈាម
  • ជួយបង្កើនមុខងារផ្នែកខាងក្នុង
  • នៃរាងកាយ
  • សម្រួលសាច់ដុំរឹង និងសរសៃ
  • ស្តារសមតុល្យអ័រម៉ូន
  • ធ្វើឲ្យធូរស្បើយ ។ល។

ក្នុងរាងកាយមនុស្សយើងមានអង់ទីគ័រការពារជម្ងឺប៉ុន្តែនៅពេលដែលអង់ទីគ័រនោះចុះខ្សោយយើងក៏ធ្លាក់ខ្លួនឈឺ។ Acupuncture និង Moxibustion ជួយបង្កើនដល់មុខងារអង់ទីគ័រនេះឲ្យបានដល់កម្រិតខ្ពស់បំផុត ហើយការពារជម្ងឺផ្សេងៗ ធ្វើឲ្យយើងមានសុខភាពល្អ។

មានជីពចរមួយហៅថា “Sanri” នៅជិតកួយដៃ។ បើអ្នកឈឺស្មា អ្នកអាចចុចថ្នមៗនៅចំណុចនោះ ពេលនោះអ្នកនឹងមានអារម្មណ៍ដូចជាខ្សែភ្លើងឆក់តិចៗ លុះក្រោយមកនឹងបានធូរស្បើយ។

ប្រវត្តិរូបសង្ខេប

អ្នកគ្រូពេទ្យឈ្មោះ YASEGASHI Ayano

ជនជាតិជប៉ុន បានទទួលការបណ្តុះបណ្តាល និងធ្វើការជាអ្នកចាក់ម្ជុលវិទ្យាសាស្រ្តនៅទីក្រុងយ៉ូកូហាម៉ា និងតូក្យូប្រទេសជប៉ុន។ អ្នកគ្រូពេទ្យបាន ផ្លាស់ទីមកនៅប្រទេសកម្ពុជាឆ្នាំ២០១២ ហើយចូលបម្រើការងារនៅ Ken Clinic ចាប់ពីឆ្នាំ២០១៥។
សម្រាប់ពត៌មានបន្ថែម ៖

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles