គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) វិធីសា្រស្តធ្វើឲ្យកូនតូចទៅសាលារៀនដោយសប្បាយរីករាយ 【life style】
(ភាសាខ្មែរ) វិធីសា្រស្តធ្វើឲ្យកូនតូចទៅសាលារៀនដោយសប្បាយរីករាយ 【life style】
2020.01.02

កូនៗស្រឡាញ់ម្តាយ ហើយតាមជាប់រហូតធ្វើឲ្យម្តាយមានការលំបាកក្នុងកិច្ចការផ្សេងៗ ពោលគឺមិនអាចដកខ្លួនឆ្ងាយពីកូនបាន។ កាលណាឮសំលេងកូនយំ ម្តាយមានចិត្ត  “អាណិតអាសូរកូន”  និង “ឈឺចាប់” ហើយនៅពេលឃ្លាតឆ្ងាយពីកូន ម្តាយមានអារម្មណ៍ “កំសត់ អាលោះអាល័យ”។ តែទោះជាយ៉ាងណាម្តាយគ្រប់រូបតែងមានបំណងចង់ឲ្យកូនទៅសាលារៀនដោយស្ម័គ្រចិត្ត និងសប្បាយរីករាយ ។

មូលហេតុដែលកូនមិនចង់ទៅសាលាមត្តេយ្យ

  • ចង់នៅជាមួយម្តាយ
  • អត់ស្រួលខ្លួន
  • ហត់ ងងុយគេង
  • អារម្មណ៍អត់ចង់ទៅ
  • មានបញ្ហាជាមួយមិត្តភក្តិ

វិធីដោះស្រាយ

*ផ្តល់រូបភាពក្នុងក្តីស្រម៉ៃថាសាលាមត្តេយ្យគឺជាទីកន្លែងសប្បាយ

*ប្រាប់កូនថាម៉ាក់នឹងមកទទួលកូននៅម៉ោងចេញពីសាលា

*កំណត់ការសន្យា និងគោលដៅជាមួយគ្នា(ការសន្យាជាមួយម៉ាក់ ត្រូវតែគោរព និងកំណត់គោលដៅងាយសម្រេច)

*ជួនកាលអោយរង្វាន់សម្រាប់ការព្យាយាម

*ពេលព្រឹកត្រូវបែកគ្នាដោយអារម្មណ៍គ្មានកង្វល់ ហើយពេលទទួល កូនត្រូវអោបក្រសោបកូនប្រកបដោយទឹកមុខញញឹម

*សុំសហការពីសំណាក់គ្រូ ឬម្តាយដទៃ

*ទំលាប់រស់នៅត្រូវមានម៉ោងទៀតទាត់ (ចូលគេងពីព្រលប់, ងើបពី ព្រលឹម, ញុំាអាហារព្រឹកជាដើម)

វិធីដោះស្រាយនោះ អាស្រ័យទៅតាមចរិត និងអាយុរបស់កូន ឬមូលហេតុដែលកូនមិនចង់ទៅរៀននោះ ជាអ្វីដែលខ្ញុំចង់ជម្រាបជូនដល់អ្នកម្តាយទាំងឡាយ។ សូមអ្នកម្តាយផ្ញើកូនទៅសាលាដោយអារម្មណ៍គ្មានកង្វល់។ សំខាន់គឺនៅពេលនាំកូនទៅប្រគល់ឲ្យគ្រូ អ្នកម្តាយគួរចាកចេញដោយទឹកមុខញញឹម។ កូនៗងាយនឹងទទួលអារម្មណ៍ប៉ះទង្គិចណាស់ (Sensitive) បើសិនជាម្តាយបង្ហាញទឹកមុខព្រួយបារម្ភ កូននៅតែយំដើម្បីចង់ទាក់ទាញអារម្មណ៍របស់ម្តាយ។ កូននឹងគិតថាបើយំ មានម្តាយនៅជិតជានិច្ច ជាហេតុធ្វើឲ្យគេ (កូន) ធ្វើអ្វីៗតាមចិត្ត។

សាលាមត្តេយ្យ គឺជាទីកន្លែងសិក្សារៀនសូត្រពីជីវភាពរស់នៅលក្ខណៈក្រុម។ កូននឹងសិក្សាចងចាំថា “បើយំមិនបាច់ទៅរៀនទេ=អ្វីដែលអត់ចង់ធ្វើ គឺមិនធ្វើ”។ តើនេះជាប្រការល្អដែរឬទេ?

នៅសាលាមត្តេយ្យពោរពេញទៅដោយអ្វីៗដែលក្មេងៗចង់ចេះចង់ដឹងច្រើនណាស់។ ក្មេងៗងាយស៊ាំនឹងបរិយាកាស ជាពិសេសប្រសិនបើពួកគាត់ដឹងថាទីនោះជាទីសប្បាយគ្មានក្មេងណាមិនសុំាឡើយ។

រីឯនៅពេលទទួលកូន អ្នកម្តាយគួរអោបកូនឲ្យខ្លាំងដោយទឹកមុខញញឹមផង។ ស្តាប់រឿងសប្បាយក្នុងសាលាពីកូន ហើយពោលពាក្យសរសើរពីការព្យាយាមរបស់កូនផងដែរ។ មួយទៀត ម្តាយមិនត្រូវព្រួយបារម្ភអំពីការផ្ញើកូនឲ្យនៅជាមួយគ្រូជំនាញវិជ្ជាជីវផ្នែកថែទាំកុមារឡើយ។ ផ្ទុយទៅវិញម្តាយគួរប្រាប់ពីសកម្មភាព ឬទំលាប់របស់កូននៅផ្ទះ ឬសួរនាំពីសកម្មភាពរបស់កូននៅសាលា ព្រមទាំងសុំយោបល់ពីគ្រូពីចណុច ខ្វះខាត ឬចំណុចព្រួយបារម្ភជាដើមជាមួយគ្រូជំនាញ។ គ្រូៗក៏ជូយគិតគួរពីវិធីដោះស្រាយសមស្របទៅតាមចរិតរបស់កូននីមួយៗនោះ។ គ្រូៗក៏មានបំណងចង់ឲ្យក្មេងៗស្នាក់នៅសាលាប្រកបដោយភាពរីកាយ។ សូមនាំគ្នាគាំពារ និងតាមដានដំណើរវិវឌ្ឍន៍របស់កូន។

ចំណុចមួយទៀតដែលយើងចង់សួរអ្នកម្តាយ ថាតើកូនមានទម្លាប់ចូលគេងយប់អា្រធាត្រដូចឪពុកម្តាយដែរឬទេ? បើក្មេងងងុយគេងពេលព្រឹក នាំឲ្យក្មេងនោះមានអារម្មណ៍មិនល្អ។ ឪពុកម្តាយគួរទំលាប់ឲ្យកូនចូលគេងឆាប់ និងងើបពីព្រលឹម ហើយទទួលទានអាហារ

ពេលព្រឹកឲ្យបានទៀងទាត់ជាប្រចាំ។ បើងើបពីគេងស្រួល និងញុំាអាហារពេលព្រឹកគ្រប់គ្រាន់ ក្មេងៗអាចទៅសាលាប្រកបដោយសុខភាពល្អ និងអារម្មណ៍ស្រស់ថ្លា។

សួស្តី! ខ្ញុំឈ្មោះ Michi ជានាយកសាលា។ ខ្ញុំមានបទពិសោធន៍បង្រៀនជាង២៥ឆ្នាំ ខ្ញុំមានទំនុកចិត្តថា ខ្ញុំអាចផ្តល់ជូននូវបុត្រធីតារបស់លោកអ្នកនូវបរិស្ថានដ៏ល្អ។ សូមអញ្ជើញមកសាលារបស់យើងដើម្បីយល់ដឹងបន្ថែម។

Combiplaza

international pre-school
សម្រាប់ពត៌មានបន្ថែម ៖

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles