ផ្កា SAKURA ចាប់ផ្តើមរីក និងជ្រុះទៅវិញ គឺមានរយៈពេល ពីរសប្តាហ៍។ ដូច្នេះអ្នកគួរប្រុងប្រយ័ត្នពេលវេលា និងទីកន្លែងដែលត្រូវទៅ មើលផ្កា។
ចំពោះទីកន្លែងសំរាប់មើលផ្កា អ្នកអាចស្វែងរកតាមរយៈ link ខាងក្រោម៖
យើងនឹងណែនាំអំពីប្រពៃណី និងវប្បធម៌ពាក់ព័ន្ធនឹងផ្កា SAKURA របស់ជប៉ុន។
▼ ការមើលផ្កា
និយាយអំពីនិទាឃរដូវគឺតែងនឹកឃើញដល់ផ្កា SAKURA! ពាក្យថា”មើលផ្កា”គឺមិនបានសំដៅទៅការមើលផ្កាតែមួយមុខនោះទេ គឺដូចជាពិធីជប់លៀងមួយក្នុងពេលកំពុងមើលផ្កា។ យើងអាចសង្កេតឃើញបានថាចុងសប្តាហ៍នៃពេលដែលផ្កាបានរីកពាសពេញដើមនៅសួងច្បារឬវិថីដែលមានដើម SAKURA ដុះជាជួរៗនោះ មានមនុស្សជាច្រើនមកមើលផ្កា SAKURA ដោយដាក់កន្ទេលនៅក្រោមដើមឈើ។ ការស្រឡាញ់ចូលចិត្តផ្កាគឺជាវប្បធម៌ប្រពៃណីមួយរបស់ជនជាតិជប៉ុន។ កម្មវិធីមើលផ្កានេះត្រូវចាប់ផ្តើមក្នុងចំណោមអភិជននៅសម័យ Nara (710 – 794) ដែលដំបូងឡើយគេមិនមែនមើលផ្កា SAKURA ទេ គឺជាព្រឹត្តិការណ៍មួយសម្រាប់មើលផ្កា UME។
បន្ទាប់មកវាបានប្រែទៅជាផ្កា SAKURA នៅក្នុងសម័យ Heian (794 – 1185)។ វប្បធម៌មើលផ្កានេះត្រូវបានរីករាលដាលពីពួកអភិជនទៅពួក SAMURAI រហូតដល់ប្រជាជនសាមញ្ញ ហើយវាត្រូវបានបន្តមកដល់សម័យបច្ចុប្បន្ន។ នៅពេលរដូវត្រជាក់ត្រូវបានបញ្ចប់ហើយអាកាសធាតុវាក៏ចាប់ផ្តើមប្រែទៅជាក្តៅបន្តិចម្តងៗ។ ប្រជាជនជប៉ុនជាច្រើនបាននឹងកំពុងទន្ទឹងរង់ចាំការមកដល់នៃរដូវផ្ការីកដោយក្តីសប្បាយរីករាយ។ ចំពោះជនជាតិជប៉ុនការមើលផ្កា SAKURA គឺជាព្រឹត្តិការណ៍ដែលអារម្មណ៍សប្បាយរីករាយនានិទាឃរដូវ។ នៅក្នុងពិធីជប់លៀងមើលផ្កា យើងបាននាំយកប្រអប់អាហារ ភេសជ្ជ: និងអ្វីៗផ្សេងទៀត។ យើងសប្បាយចិត្តណាស់ដោយសារតែយើងចំណាយលុយតិចជាងការទៅហាង។ប្រជាជនកម្ពុជាអាចរីករាយនឹងដំណើរកំសាន្តនៅពេលអញ្ជើញទៅលេងប្រទេសជប៉ុនក្នុងកំឡុងពេលផ្កា SAKURA រីក។
ចូររក្សាច្បាប់ និងវិន័យដើម្បីឱ្យសប្បាយ
សូមរីករាយមើលផ្កាដោយគោរពតាមច្បាប់ និងវិន័យដូចខាងក្រោម៖
・កុំធ្វើពិធីជប់លៀងនៅកន្លែងហាមឃាត់
(នៅលើឫសនៃផ្កា SAKURA និងស្មៅដែលត្រូវគ្រប់គ្រងត្រូវបានហាមឃាត់ដាក់កន្ទេល។)
・គោរពនិងរក្សាពេលវេលា (មានកន្លែងជាច្រើនត្រូវកំណត់ពេលវេលាសម្រាប់ជប់លៀង។)
・កុំបង្ករជម្លោះជាមួយនិងអ្នកដទៃពេលអ្នកស្រវឹង
・ធ្វើការវេចខ្ចប់ និងយកទៅផ្ទះនូវសំរាមរបស់ខ្លួន
ផ្កា SAKURA នាពេលយប់
មនុស្សជាច្រើនបានទៅមើលផ្កា SAKURA រីកនៅពេលយប់ក៏ដូចជាពេលថ្ងៃ។ ក្នុងរដូវកាលដែលរីក SAKURA ឆ្នាំសារពើពន្ធថ្មីរបស់ជប៉ុននឹងចាប់ផ្តើម។ មានករណីខ្លះបបួលសិស្សថ្មីឬអ្នកចូលធ្វើការថ្មីធ្វើការជប់លៀងមើលផ្កាសម្រាប់ពិធីស្វាគមន៍នៅពេលចេញពីសាលារៀនឬកន្លែងធ្វើការដែរ។ គេក៏រៀបចំតំឡើងភ្លើងដើម្បីឲ្យអ្នកមើលផ្កាអាចមើលឃើញបាននាពេលយប់។
▼ Ukiyoe និងផ្កា SAKURA
“Ukiyo-e” គឺជាកេរ្តិ៍ដំណែលឈើជប៉ុនមួយដែលមានប្រវត្តិសាស្ត្រប្រហែល 300ឆ្នាំ។ គេបង្កើតផ្ទាំងឈើដែលបានឆ្លាក់រូបជាច្រើនសន្លឹកហើយលាបពណ៌លើផ្ទាំងនីមួយៗនិងបោះពុម្ពនៅលើក្រដាសជប៉ុនមួយសន្លឹកដោយលាបពណ៌ជាន់គ្នាហើយនឹងក្លាយទៅជាគំនូរតែមួយ។ មានគំនូដែលមានភាពល្បីដូចជាគំនូរភ្នំ Fuji គំនូររបស់តួអង្គ Kabuki ឬស្ត្រីដែលស្លៀកពាក់ Kimono ជាដើម អ្នកអានមួយចំនួនធ្លាប់មើលតាមទូរទស្សន៍ ឬ Internet ទេដឹង? SAKURA ផងដែរត្រូវបាននៅក្នុងការគូរដូចជា Ukiyo-e។ យើងអាចអះអាងបានថាវាជាផ្កាដែលត្រូវគូរឡើងនៅក្នុង Ukiyo-e ច្រើនជាងគេបំផុត។ នារីស្រស់ស្អាត និងដើមឈើ SAKURA, ផ្កា SAKURA នៅទីកន្លែងល្បីល្បាញ, ផ្កា SAKURAក្នុងឆាកសម្តែង… ផ្កា SAKURA ត្រូវគេគូរនៅឈុតជាច្រើនបែបដែលបង្ហាញអោយដឹងថាតាំងពីដើមជនជាតិជប៉ុនពិតជាស្រឡាញ់ចូលចិត្តផ្កា SAKURA តែម្តង។
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No. 26】
この記事が気に入ったら
いいね!しよう
We will send you the latest information
(ភាសាខ្មែរ) ការស្វែងយល់ពីជ្រុងមួយអំពី “វប្បធម៌” ជប៉ុន – កម្ពុជា! ~ការផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការរវាងមូលនិធិជប៉ុន×ញញឹមខ្មែរ~
2021.01.22 NyoNyum KhmerSightseeing
(ភាសាខ្មែរ) កន្លែងមើលផ្កា SAKURA 【Special2】
2020.01.29 Sightseeing
(ភាសាខ្មែរ) រដូវផ្កា SAKURA រីក (Sakura Zensen) 【Special1】
2020.01.29 Sightseeing
(ភាសាខ្មែរ) Toji -ការព្យាបាលដោយមុជត្រាំទឹកក្តៅផុស-【ប្រពៃណីនិងវប្បធម៌】
2020.01.29 Sightseeing
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer