គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ទេសភាពដែលបន្តរាប់រយឆ្នាំពីបុរាណកាល
(ភាសាខ្មែរ) ទេសភាពដែលបន្តរាប់រយឆ្នាំពីបុរាណកាល
2020.05.27

នៅប្រទេសជប៉ុនមានវប្បធម៌ធ្វើស្រែចំការ និងមានការរីកចំរើនតាំងពីសម័យកាលបុរាណ ដូច្នេះគេអាចមើលឃើញនូវទិដ្ឋភាពវាលស្រែដូចរូបថតខាងលើ នៅទីកន្លែងនានានៅទូទាំងប្រទេសជប៉ុន រហូតមកដល់បច្ចុប្បន្ន។ ប្រវត្តិនៃការដាំស្រូវនៅប្រទេសជប៉ុនត្រូវបានផ្សព្វផ្សាយមកពីប្រទេសចិននិងឧបទ្វីបកូរ៉េ តាំងពីជាង ៣០០០ ឆ្នាំមុន។ ក្រោយមក នៅប្រមាណ ១៧០០ ឆ្នាំមុន សង្គមមួយដែលពឹងផ្អែកលើវិស័យកសិកម្មផលិតស្រូវអង្ករបានកើតឡើង។ មានសហគមន៍ផលិតស្រូវអង្ករជាច្រើន ត្រូវបានបង្កើតឡើងនៅគ្រប់ទីកន្លែងក្នុងប្រទេសជប៉ុន ហើយការផលិតស្រូវអង្ករជាច្រើនត្រូវបានគេមើលឃើញថា ជាប្រភពនៃមូលធននិងអំណាចនៅសម័យនោះផងដែរ។ ម្យ៉ាងទៀត នៅសម័យបច្ចុប្បន្ន ពន្ធត្រូវបានគេបង់ជាទូទៅដោយសាច់ប្រាក់ ក៏ប៉ុន្តែកាលពី ១៥០ ឆ្នាំមុន ពន្ធត្រូវបានគេបង់ជាអង្កររហូតមក។ នៅក្រោយសម័យសង្រ្គាមលោកលើកទី ២ ប្រទេសជប៉ុនមានការខ្វះខាតស្បៀងនិងស្រូវអង្ករយ៉ាងខ្លាំង ក៏ប៉ុន្តែក្រោយមកមានការអភិវឌ្ឍដំណាំស្រូវអង្ករប្រភេទដូចជា “Sasanishiki” និង “Koshihikari” ដែលធ្វើការប្រមូលផលបានច្រើន ជាពិសេសនៅខេត្ត Niigata និងក្នុងតំបន់ Tohoku និងនៅគ្រប់តំបន់នានាទូទាំងប្រទេសជប៉ុន។

រូបថតខាងលើនេះ ជារូបបង្ហាញពីទេសភាពនៃកន្លែងផលិតស្រូវដ៏ល្បីល្បាញមួយកន្លែងតាំងពីសម័យ Edo នៅក្នុងក្រុង Kikuchi ខេត្ត Kumamoto។ ក្រុងនេះត្រូវបានគេជ្រើសរើសជាក្រុងជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងការផលិតអង្ករល្អជាងគេ ចំនួន ២ ដង ដែលនាំអោយមានការកុម្ម៉ង់ជាច្រើនពីទូទាំងប្រទេស ក្នុងរដូវច្រូតកាត់ម្តងៗ។ នៅឆ្នាំ២០១៨ ប្រទេសជប៉ុនជាប្រទេសផលិតអង្ករបានចំនួនច្រើនជាងគេ ជាប់ចំណាត់ថ្នាក់លេខ ១៣ នៅលើពិភពលោក ដែលជាលំដាប់ឈរក្រោមប្រទេសកម្ពុជាដែលឋិតក្នុងលេខ១១។ នៅក្នុងប្រទេសកម្ពុជា គេអាចរកជាវនូវអង្ករជប៉ុនបាននៅតាមផ្សារទំនើបនានាដូចជា ផ្សារអ៊ីអនជាដើម។ អង្ករជប៉ុនមានតម្លៃថ្លៃជាងអង្ករខ្មែរ
បន្តិចមែន តែវាមានរសជាតិឆ្ងាញ់ពិសេសខុសពីអង្ករខ្មែរ ដូច្នេះសូមសាកល្បងរកទិញនិងពិសាអង្ករជប៉ុនកុំបីខាន។


សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 39】








この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles