ដកហ្គីថោន (Doggie Town) បានចាប់ផ្ដើមបើកដំណើរការដំបូងនៅចុង ខែកក្កដា ឆ្នាំ២០២១ ជាហាងកាហ្វេ និងកន្លែងហ្វឹកហាត់សត្វឆ្កែមួយកន្លែងដែលមានទីធ្លាធំទូលាយ និងមានដេគ័ររូបសត្វឆ្កែដែលមានរូបរោមស្អាតៗគួរឱ្យចាប់អារម្មណ៍។ សម្រាប់អ្នកស្រឡាញ់ចូលចិត្តសត្វឆ្កែ នឹងចូលចិត្តទីនេះ ព្រោះនៅដកហ្គីថោន លោកអ្នកអាចនាំសត្វឆ្កែរបស់ខ្លួនមករត់លេងជាមួយសត្វឆ្កែក្នុងហាង ដែលទទួលនូវការហ្វឹកហាត់ត្រឹមត្រូវពីអ្នកបង្វឹកសត្វឆ្កែនៅក្នុងហាង។ លើសពីនេះ ប្រសិនបើលោកអ្នកចាប់អារម្មណ៍នឹងការបង្ហាត់សត្វឆ្កែរបស់ខ្លួន លោកអ្នកក៏អាចប្រើប្រាស់នូវសេវាបង្ហាត់សត្វឆ្កែពីគ្រូបង្វឹករបស់ហាងបានផងដែរ។ ក្រៅពីនេះ ហាងក៏មានសេវាកម្មថែទាំផ្សេងទៀតដូចជា៖ ងូតទឹក កាត់រោម និងក្រចក រួមទាំងការទទួលបញ្ញើថែទាំសត្វឆ្កែផងដែរ។ បុគ្គលិកទស្សនាវដ្តី ញញឹមខ្មែរ បានសាកសួរអ្នកគ្រប់គ្រង គឺកញ្ញា ឆៀង លីហ្សា (២២ឆ្នាំ) អំពីការបើកដំណើរហាងកាហ្វេដកហ្គីថោននេះដូចខាងក្រោម។
ហាងកាហ្វេដកហ្គីថោននេះមានទីធ្លាធំទូលាយណាស់។ តើហាងនេះបង្កើតឡើងក្នុងគោលបំណងអ្វី?
តាមពិតទៅ ដំបូងឡើយ ហាងនេះគឺបង្កើត ឡើងសម្រាប់ជាកន្លែងហ្វឹកហាត់សត្វឆ្កែ ផ្ទាល់ខ្លួនរបស់ម្ចាស់ហាងនេះតែប៉ុណ្ណោះ ព្រោះម្ចាស់ហាងជាអ្នកស្រឡាញ់ចូលចិត្ត សត្វឆ្កែម្នាក់។ ប៉ុន្តែក្រោយមក ដោយសារគាត់យល់ថា កន្លែងសត្វឆ្កែរបស់គាត់មាន ទីធ្លាទូលាយ និងការនឹកឃើញដល់អ្នកដែល ស្រឡាញ់សត្វដទៃទៀតកំពុងរស់នៅក្នុង ទីក្រុងភ្នំពេញ ដែលភាគច្រើនមិនសូវមាន កន្លែងទូលាយសម្រាប់សត្វចិញ្ចឹមរបស់ខ្លួន ដូច្នេះ គាត់ក៏ផ្ដើមបង្កើតហាងកាហ្វេនិងហាង បង្ហាត់សត្វឆ្កែដកហ្គីថោន នេះឡើងទៅ។ ដូច្នេះ ទីនេះគឺបង្កើតឡើងសម្រាប់ភ្ញៀវដែលមានចិញ្ចឹមសត្វឆ្កែ ហើយមានបំណងយក សត្វឆ្កែទាំងនោះមករត់លេង ឬមកបង្ហាត់ និងទទួលនូវសេវានានាពីទីនេះ។
តើមានភ្ញៀវយកសត្វឆ្កែរបស់ពួកគាត់មក លេងនៅដកហ្គីថោននេះច្រើនដែរ ឬទេ?
ជាទូទៅ នៅពេលព្រឹក និងល្ងាចថ្ងៃចុង សប្តាហ៍ មានភ្ញៀវមកពីកណ្តាលក្រុងភ្នំពេញ និងនៅជិតខាងនេះនិយមយកសត្វឆ្កែរបស់ ពួកគាត់មកលេងកម្សាន្តនៅទីនេះច្រើនជាងថ្ងៃធ្វើការធម្មតា។
ជាធម្មតា តើភ្ញៀវមកជាលក្ខណៈគ្រួសារឬ?
តាមពិតទៅ ភ្ញៀវមានគ្រប់ប្រភេទ។ អ្នក ខ្លះមកជាលក្ខណៈគ្រួសារ អ្នកខ្លះក៏មកជា លក្ខណៈបងប្អូន អ្នកខ្លះទៀតមកជាមិត្តភក្ដិជាដើម។
តើសេវាកម្មបង្ហាត់សត្វឆ្កែមានអ្វីខ្លះ?
សេវាកម្មបង្ហាត់របស់យើងខ្ញុំ គឺធ្វើឡើង ក្នុងកម្រិតមធ្យមនៅឡើយទេ។ យើងមិន មានសេវាបង្វឹក សត្វឆ្កែឱ្យចេះ និងពូកែក្នុង កម្រិតខ្ពស់នៅឡើយទេ គឺគ្រាន់តែបង្ហាត់ ឱ្យសត្វឆ្កែមានចរិតលក្ខណៈស្លូតបូត និង ចេះស្តាប់ម្ចាស់ឱ្យបានច្រើនជាងមុនតែ ប៉ុណ្ណោះ។ ចំពោះសេវាកម្មនេះដំបូងឡើយ មិនបានគិតកម្រៃសេវានោះទេ។ ប៉ុន្តែពេល នេះក្រៅពីថ្លៃចូលហាង គឺយើងគិតថ្លៃសេវា លើការបង្ហាត់ទាំងនោះ ដែលតម្លៃនឹងត្រូវ គិតទៅតាមភាពជាក់ស្តែងបន្ទាប់ពីបានជួប និងប្រឹក្សារួច៕
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 51】
この記事が気に入ったら
いいね!しよう
We will send you the latest information
ហោរាសាស្ត្រប្រចាំខែ មិថុនា ២០២៤
2024.05.29 未分類
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer