វិស័យសោតទស្សន៍នៅកម្ពុជាមានការប្រកួតប្រជែងខ្លាំងគួរឱ្យកត់សម្គាល់ នៅឆ្នាំ២០១២។ នាដើមខែមករា ឆ្នាំ២០១២ ក្រុមហ៊ុន ហង្សមាស ដែលបច្ចុប្បន្នជាក្រុមហ៊ុនទូរទស្សន៍ឯកជនដ៏ល្បីល្បាញបំផុតមួយនៅកម្ពុជា បានចាប់ផ្ដើមផ្សាយសាកល្បងកម្មវិធីទូរទស្សន៍របស់ខ្លួនដំបូង ដើម្បីចូលរួមប្រកួតប្រជែងជាមួយក្រុមហ៊ុនទូរទស្សន៍ដទៃទៀត ដែលកំពុងមានសកម្មភាពនៅកម្ពុជា។ អំឡុងឆ្នាំ២០១៣ ដោយសារកំណើនអ្នកប្រើប្រាស់បណ្តាញសង្គម (ហ្វេសប៊ុកជាពិសេស) កើនឡើងខ្លាំងយ៉ាងគំហុក បានធ្វើឱ្យក្រុមហ៊ុន ទូរទស្សន៍ងាកមកពង្រីកការផ្សាយតាមបណ្តាញសង្គមជាហូរហែ ដើម្បីទាក់ទាញអ្នកទស្សនាប្រើទូរសព្ទស្មាតហ្វូន ដែលកំពុងមានចំនួនច្រើនលើសលប់។ បច្ចុប្បន្ន តើស្ថានភាពទស្សនាកម្មវិធីទូរទស្សន៍មានកាប្រែប្រួល និងទទួលការចាប់អារម្មណ៍ពីទស្សនិកជនបែបណាខ្លះ?
បណ្តាញក្រុមហ៊ុនទូរទស្សន៍ធំៗទាំង៣ និងទូរទស្សន៍ពេញនិយមដទៃនៅកម្ពុជា
នៅខែមីនា ឆ្នាំ២០២២ តំណាងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា (ដែលក្នុងនោះមានក្រុមហ៊ុនទូរទស្សន៍ធំៗចំនួន ៣ គឺក្រុមហ៊ុន CBS, ក្រុមហ៊ុន Bayon TV និងក្រុមហ៊ុន Hang Meas) បានព្រមព្រាងបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា ឯ.ក ក្នុងគោលបំណងជម្រុញការផ្សព្វផ្សាយជាប្រព័ន្ធឌីជីថលមានគុណភាពខ្ពស់ក្នុងការបញ្ជូនរូបភាព និងសំឡេងទៅកាន់ទស្សនិកជននៅទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុនចំនួន ៣ ខាងលើជាក្រុមហ៊ុនទូរទស្សន៍ចម្បងនៅកម្ពុជា។ តើបណ្តាញក្រុមហ៊ុនទាំង ៣ នេះ និងប៉ុស្តិ៍ទូរទស្សន៍ដទៃទៀត ដែលមានសមត្ថភាពផ្សាយគ្របដណ្តប់ធំទូលាយមានកម្មវិធីផ្សាយ និងការនិយមដូចម្តេចខ្លះ?
ក្រុមហ៊ុន CBS
ក្រុមហ៊ុន CBS បង្កើតឡើងដោយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងបានបង្កើតបណ្តាញទូរទស្សន៍កម្ពុជា (CTN) ក្នុងឆ្នាំ២០០៣ ។ ជាមួយនឹងពាក្យស្លោក “បង្កើនជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ តាមរយៈការផ្តល់ជូននូវកម្មវិធីទូរទស្សន៍លំដាប់កំពូល ដែលមានចំណេះដឹង ការអប់រំ និងបំផុសគំនិត” ក្រុមហ៊ុន CBS បានបន្តពង្រីកវិសាលភាពផ្សព្វផ្សាយរបស់ខ្លួន ដោយបង្កើតឡើងនូវកម្មវិធីទូរទស្សន៍ MYTV នាដើមឆ្នាំ២០០៩ និង CNC នៅពាក់កណ្តាលឆ្នាំ២០១២ ដើម្បីសម្របតាមតម្រូវការរបស់អ្នកទស្សនាកម្មវិធីទូរទស្សន៍នៅកម្ពុជា ដែលមានចំនួនច្រើនលើសលប់ជាងបណ្តាញផ្សព្វផ្សាយដទៃ។
ទូរទស្សន៍ CTN
ទូរទស្សន៍ CTN បង្កើតឡើងដំបូងដោយការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Royal Group និង Modern Times Group (ក្រុមហ៊ុនកម្សាន្តផ្នែកឌីជីថលប្រចាំសហភាពអឺរ៉ុប)។ នៅឆ្នាំ ២០១៣ CTN បានក្លាយជាប៉ុស្តិ៍ទូរទស្សន៍មានប្រជាប្រិយភាពជាងគេនៅកម្ពុជា ដោយមានចំនួនអ្នកទស្សនាច្រើនជាយុវវ័យ។
“សំណើចតាមភូមិ”
រាល់ថ្ងៃសៅរ៍ ពីម៉ោង ៩យប់ (ទស្សនាការសម្តែងផ្ទាល់តាមបណ្តាខេត្ត ចាប់ពីម៉ោង ៥ល្ងាច!)
កម្មវិធីប្រគុំតន្រ្តីទទួលបានការនិយមគាំទ្រច្រើនពីប្រជាពលរដ្ឋខ្មែរទូទៅ មិនថាចាស់ ឬក្មេងតាំងពីដើម រហូតមកដល់បច្ចុប្បន្ន។ ជាទូទៅ កម្មវិធីប្រគុំតន្រ្តីចាក់ផ្សាយនៅអំឡុងម៉ោងសម្រាកពីការងារ ពិសេសម៉ោងក្រោយអាហារពេលល្ងាច និងថ្ងៃចុងសប្តាហ៍។ កម្មវិធីប្រគុំតន្រ្តីភាគច្រើនទទួលបានការឧបត្ថម្ភធំ ដោយក្រុមហ៊ុនភេសជ្ជៈ ផ្សាយពេញមួយឆ្នាំ ឬតាមរដូវកាល។ “សំណើចតាមភូមិ” ជាកម្មវិធីប្រគុំតន្រ្តីរបស់ទូរទស្សន៍ CTN ធ្វើឡើងនៅតាមស្រុកស្រែពេញនិយមតាំងពីដើមរហូតដល់បច្ចុប្បន្ន។
លក្ខណៈពិសេសនៃកម្មវិធី៖
● មានបង្ហាញជាវីដេអូខ្លីៗពីទិដ្ឋភាពពិសេសៗនៅភូមិស្រុក ឬខេត្តដែលព្រឹត្តិការប្រគុំតន្រ្តីចុះទៅផ្ទាល់ (ឧ. ការណែនាំពីតំបន់រមណីយដ្ឋានសំខាន់ៗ ឬអាហារពិសេសប្រចាំតំបន់ និងការលេងល្បែងកម្សាន្តនានាជាដើម)
● មានតារាកំប្លែងផ្លាស់ប្ដូគ្នាពីមួយជំនាន់ទៅមួយជំនាន់ដូចជា៖ ក្រុម នាយកុយ និងនាយក្រឹម > ពាក់មី > ក្រុមកំប្លែងពូណុយ និងពូណម
ទូរទស្សន៍ MYTV
MYTV បើកដំណើរការផ្សាយនៅដើមឆ្នាំ២០០៨ ជាផ្នែកផ្សព្វផ្សាយថ្មីមួយបន្ទាប់ពីទូរទស្សន៍ CTN និងមានប្រជាប្រិយភាពចំពោះយុវជន។ MYTV ផ្តោតសំខាន់លើការបង្កើតកម្មវីធីកម្សាន្តដោយខ្លួនឯងជាពិសេស ដើម្បីចូលរួមលើកកម្ពស់ការច្នៃប្រឌិតកម្មវិធីសិល្បៈកម្សាន្ត នៅកម្ពុជា។ ប៉ុស្តិ៍ MYTV នេះក៏ពេញនិយមចំពោះកម្មវិធីចាក់ផ្សាយរឿងភាគខ្មែរ និងបរទេសមានដូចជា៖ ឥណ្ឌា ហ្វីលីពីន និងចិន ជាដើមផងដែរ។
កម្មវិធី «កំពូលមិត្ត»
រាល់ថ្ងៃចន្ទ ពីម៉ោង៖ ៨ ដល់ ៩ យប់
ជាកម្មវិធីសំណើចដែលរៀបរៀងឡើងជាសាច់រឿងបែបកំប្លែងដោយនិយាយពិភាក្សាគ្នាពីរឿងនេះរឿងនោះរបស់តួរអង្គ ៦នាក់ដែលជាមិត្តភក្តិនឹងគ្នា។
កម្មវិធី «ពីនេះពីនោះជាមួយសុខគា»
រាល់ថ្ងៃចន្ទ ពីម៉ោង៖ ៩ ដល់ ១០យប់
កញ្ញា ឈាវ ហ៊ីម (២៣ឆ្នាំ) និស្សិតនៅវិទ្យាស្ថានភាសាបរទេស
«នាងខ្ញុំទស្សនាកម្មវិធី “កំពូលមិត្ត” ម្ដងម្ដាលដើម្បីកម្សាន្តអារម្មណ៍។ នាងខ្ញុំសង្កេតឃើញថាកម្មវិធីនេះទទួលបានការគាំទ្រច្រើនពីសំណាក់យុវវ័យ ព្រោះវាក៏ជាកម្មវិធីមួយដែលអាចធ្វើឱ្យអ្នកទស្សនាផ្ទុះសំណើចបានដោយឈុតនិយាយកំប្លែងក្រមិចក្រមើមពីសំណាក់តួអង្គសម្តែង»។
កញ្ញា ម៉េង សាវីន (២៣ឆ្នាំ) គ្រូបង្រៀន នៅរាជធានីភ្នំពេញ
«នាងខ្ញុំធ្លាប់មើលកម្មវិធីនេះ តាមទូរទស្សន៍ CTN ពេលទំនេរពីការសិក្សា។ នាងខ្ញុំតែងតែមើលកម្មវិធីនេះ ព្រោះចូលចិត្តការបកស្រាយចម្រៀងសម័យដើម និងការសម្ដែងកំប្លែងរបស់ក្រុមនាយពាក់មី។ លើសពីនេះ នាងខ្ញុំក៏ចូលចិត្តមើលពីទិដ្ឋភាពនៅស្រុកស្រែដែលកម្មវិធីសំណើចតាមភូមិថតមកចាក់ផ្សាយផងដែរ»។
លោក សារឿន ភារិន (២១ឆ្នាំ) កសិករ រស់នៅខេត្តកំពង់ចាម
«ខ្ញុំទើបតែបានឃើញកម្មវិធីនេះកាលពី ២ខែមុនតាម ហ្វេសប៊ុក។ តាំងពីនោះមក ខ្ញុំចូលចិត្តមើលកម្មវិធីនេះខ្លាំងណាស់ និងឧស្សាហ៍តាមដាននៅលើផេកហ្វេសប៊ុក MYTV។ ពេលមើលកម្មវិធីនេះ ធ្វើឱ្យខ្ញុំមានអារម្មណ៍សប្បាយ ទៅតាម ពិធីករដែលតែងតែសួរសំណួរកំប្លែងៗ និងចាក់ដោតពីនេះពីនោះ ដើម្បីឱ្យតារាកិត្តិយសឆ្លើយ»។
អំពីទូរទស្សន៍ CNC
CNC បានសម្ពោធការផ្សាយនៅឆ្នាំ២០១២។ ជាបណ្ដាញទូរទស្សន៍ពេញនិយមមួយរបស់ក្រុមហ៊ុន CBS បន្ទាប់ពីប៉ុស្តិ៍ CTN និង MYTV ។ CNC ផ្ដោតការផ្សាយលើកម្មវិធីព័ត៌មានជាតិ និងអន្តរជាតិ រួមទាំងកម្មពិធីប្រកួតកីឡា ប្រដាល់ជាតិ កីឡាបាល់ទាត់អន្តរជាតិ។
អត្ថបទបន្ទាប់យើងនឹងលើកឡើងអំពីស្ថានភាពរបស់ប៉ុស្តិ៍បាយ័នវិញម្ដង។ ដូច្នេះ សូមកុំភ្លេចតាមដានទាំងអស់គ្នា។
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer