រំលឹកពីអនុស្សាវរីយ៍រយៈកាល២០ឆ្នាំ! ការបោះពុម្ពផ្សាយលេខដំបូង!
រឿងរ៉ាវដែលត្រូវបានធ្វើការចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ គឺសុទ្ធសឹងតែជាព័ត៌មានកើតឡើងស្របនឹងការវិវឌ្ឍថ្មីៗនៅកម្ពុជា។ នាងខ្ញុំ (បងស្រី យូគី) នឹងលើកឡើងនូវការសង្ខេបប្រធានបទសំខាន់ៗ ដែលបានចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ចាប់ពីឆ្នាំ២០០៣ នៅពេលដែលទស្សនាវដ្តីនេះត្រូវបានបោះពុម្ពជាលើកដំបូង រហូតដល់ឆ្នាំ២០២៣។ នាងខ្ញុំនឹងធ្វើការសង្ខេបព្រឹត្តការណ៍ត្រួសៗដូចតទៅ។
២០០៣
in Cambodia
- មានភាពចលាចលក្នុងស្រុក ដោយសារការជាប់គាំងការបង្កើតរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៣
- ខួបលើកទី៥០ឆ្នាំក្រោយពីកម្ពុជាទទួលបានឯករាជ្យ
- ខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន មានពិធីរំលឹកខួប និងពិធីបុណ្យរាំវង់ជប៉ុន។ល។
in Japan
- ការផ្សាយតាមប្រព័ន្ធឌីជីថលលើដីត្រូវបានចាប់ផ្តើមដំណើរការ
World
- សង្រ្គាមអ៊ីរ៉ាក់ចាប់ផ្តើម
- ជំងឺ SARS ផ្ទុះឡើងទូទាំងពិភពលោក
អាហារពេលព្រឹកនៅកម្ពុជា និងតម្លៃ…
លេខ១/តុលា ២០០៣
ចំណុចពិសេសនៃការបោះពុម្ពលើកទីមួយនៅខែតុលា ឆ្នាំ២០០៣ គឺ “គុយទាវ” ដែលជាមុខម្ហូបអាហារពេលព្រឹកដ៏មានប្រជាប្រិយភាពជាងគេមួយនៅកម្ពុជា។ វានៅតែជាមុខម្ហូប “អាហារពេលព្រឹក” ដ៏ពេញនិយម ប៉ុន្តែតម្លៃគឺប្រែប្រួលខុសពីមុនខ្លាំងណាស់។ គ្រានោះភេសជ្ជៈនៅតាមភោជនីយដ្ឋានក្នុងរាជធានីភ្នំពេញថ្លៃ២.០០០ ទៅ ៣.០០០រៀល ប៉ុន្តែបច្ចុប្បន្ននេះថ្លៃឡើងប្រហែលពី ៥.០០០ ទៅ ៨.០០០រៀល។ “ថ្មដា” ជាភោជនីយដ្ឋានខ្មែរដ៏វ័យចំណាស់មួយដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩០ គ្រានោះញុំាមួយដងម្នាក់ត្រឹមតែតម្លៃ ១ដុល្លារប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះគឺម្នាក់ត្រូវចំណាយប្រហែល ៨ដុល្លារ។ តម្លៃបានកើនឡើងគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន តូបលក់អាហារក្នុងស្រុកជាច្រើននៅក្នុងទីក្រុងភ្នំពេញនៅមានលក់អាហារក្នុងតម្លៃប្រហែល ២ដុល្លារក្នុងមួយពេលដែរ ប៉ុន្តែតម្លៃនេះប្រែប្រួលតាមប្រភេទហាង និងទីតាំង។
ការចុះផ្សាយពីព័ត៌មានតម្លៃទីផ្សារប្រចាំខែ “តម្លៃមុខទំនិញប្រចាំខែ” បានបន្តរហូតចាប់តាំងពីការចេញផ្សាយដំបូងមក
ទស្សនាវដ្តី “ញញឹម” បានធ្វើការចុះផ្សាយរបាយការណ៍អំពីតម្លៃមុខទំនិញសំខាន់ៗមួយចំនួនដាក់លក់នៅលើទីផ្សារមួយចំនួនក្នុងទីក្រុងភ្នំពេញនៅក្នុងផ្នែកមួយឈ្មោះថា “តម្លៃមុខទំនិញប្រចាំខែ” ចាប់តាំងពីការចេញផ្សាយដំបូងរហូតដល់បច្ចុប្បន្ន។ តារាងនៅខាងឆ្វេងបង្ហាញពីតម្លៃទីផ្សារនៅពេលចេញផ្សាយ (ស្រាវជ្រាវពីខែសីហាដល់ខែកញ្ញាឆ្នាំ២០០៣, ដកស្រង់តែមួយផ្នែក) ។ តើមានការប្រែប្រួលកម្រិតណា? ចូរប្រៀបធៀបនឹងតារាងតម្លៃមុខទំនិញចុងក្រោយបង្អស់នៅទំព័រទី២៨។
២០០៤
in Cambodia
- គណៈរដ្ឋមន្រ្តីទី៣ ដឹកនាំដោយ សម្តេច ហ៊ុន សែន ត្រូវបានបង្កើតឡើងក្រោយការបោះឆ្នោតជិត១ឆ្នាំ
- ព្រះបាទសីហមុនី ឡើងសោយរាជ្យ
in Japan
- ការរញ្ជួយដី Chuetsu នៅខេត្ត Niigata
- ក្រុមហ៊ុន Nintendo ចេញផ្សាយ Nintendo DS ដំបូង
World
- ការរញ្ជួយដីនៅឆ្នេរសមុទ្រស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី
- ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងអាថែន
“រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងហើយ!”
លេខ១១/សីហា ២០០៤
នេះជាចំណងជើងនៃអត្ថបទពិសេសស្តីពីកម្ពុជាចុះផ្សាយនៅខែកក្កដា ឆ្នាំ២០០៤ ក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន។ រយៈពេលប្រហែល ៣ឆ្នាំ ចាប់តាំងពីការចេញផ្សាយដំបូង នៅក្នុងផ្នែកមួយនៃការចុះផ្សាយមានចំណងជើងថា “តារាង/ការសែតណែនាំពីសង្គម” ក្រុមការងារយើងខ្ញុំបានធ្វើការចុះផ្សាយពីព័ត៌មានសំខាន់ៗមានចាប់ពីព័ត៌មាននយោបាយ រហូតដល់ព័ត៌មានអំពីការភ្ញាក់ផ្អើលពីវប្បធម៌ខ្មែរ ដោយលើកយកព័ត៌មាននានាចម្លែកៗចុះផ្សាយក្នុងការសែតខ្មែរ មកចុះផ្សាយ។ ក្រោយការបោះឆ្នោតសកលឆ្នាំ២០០៣ រយៈពេល១ឆ្នាំ។ បន្ទាប់ពីការចរចារអស់មួយរយៈពេលដ៏យូរ ទីបំផុតគណៈរដ្ឋមន្ត្រីថ្មីត្រូវបានបើកជាផ្លូវការនៅខែកក្កដា។ ទស្សនាវដ្តី “ញញឹម” បានចុះផ្សាយជាមួយចំណងជើងថា “សូមអបអរសាទរការបង្កើតរដ្ឋាភិបាលថ្មី!” ដោយបានចុះផ្សាយអត្ថបទមួយចំនួនទាក់ទងនឹងសារស្តីពី “នយោបាយ”។ ចាប់ពីពេលនោះមក គណៈរដ្ឋមន្រ្តីសម្តេច ហ៊ុន សែន បានដឹកនាំរដ្ឋាភិបាលរហូតមក។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសលាលែងពីតំណែងនៅឆ្នាំ២០២៣ ហើយបច្ចុប្បន្នគណៈរដ្ឋមន្រ្តីថ្មីដឹកនាំដោយ សម្តេច មហាបវរធិបតេយ្យ ហ៊ុន ម៉ាណែត ។
២០០៥
in Cambodia
- សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមទិវាជាតិកម្ពុជានៅពិព័រណ៍ខេត្ត Aichi ប្រទេសជប៉ុន
- ករណីចាប់ជម្រិតកើតនៅសាលាអន្តរជាតិខេត្តសៀមរាប
in Japan
- ពិព័រណ៍ខេត្ត Aichi ប្រារព្ធឡើង
- គ្រោះថ្នាក់រថភ្លើងរត់ធ្លាក់ផ្លូវនៅលើខ្សែ JR Fukuchiyama
- គណៈរដ្ឋមន្ត្រីលោក Koizumi ទី៣
World
- សម្តេចសង្ឃ Pope ទទួលមរណភាព
- ការទម្លាក់គ្រាប់បែកក្នុងពេលដំណាលគ្នានៅកោះបាលី
កម្ពុជាចូលរួមក្នុងពិព័រណ៍ខេត្ត Aichi!
លេខ១៦/មេសា-ឧសភា ២០០៥ – លេខ១៩/តុលា-វិច្ឆិកា ២០០៥
ពិព័រណ៍ខេត្ត Aichi ត្រូវបានប្រារព្ធឡើងពីខែមីនាដល់ខែកញ្ញាឆ្នាំ២០០៥។ ទស្សនាវដ្តី “ញញឹម” បានរាយការណ៍អំពីស្ថានភាពនៅកម្ពុជា ខណៈកម្ពុជាចូលរួមក្នុងពិព័រណ៍កម្រិតពិភពលោកនោះ។ សិប្បកម្ម Artisan Angkor ដែលបានផលិត និងលក់សិប្បកម្មខ្មែរតាំងពីឆ្នាំ១៩៩៨ បានផ្សព្វផ្សាយភាពទាក់ទាញរបស់ប្រទេសកម្ពុជាដល់ភ្ញៀវទេសចរ ដោយផ្តោតលើប្រាសាទអង្គរ និងសិប្បកម្មខ្មែរ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចូលរួមក្នុងទិវាជាតិកម្ពុជាក្នុងខែឧសភា ដែលមានការសំដែងរបាំដោយក្រុម របាំព្រះរាជទ្រព្យផងដែរ។
«ការរញ្ជួយដីនៅកម្ពុជា» បានកើតឡើងម្តងនៅកម្ពុជាក្នុងរយៈពេល៥២ឆ្នាំ!?
នៅខែវិច្ឆិកា ឆ្នាំ២០០៥ ការរញ្ជួយដីមួយបានកើតឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្តជុំវិញ។ ទាក់ទិននឹងរឿងនេះ ព្រះសង្ឃមួយអង្គបានមានសង្ឃដីកាថា៖ «ការរញ្ជួយដីបានកើតឡើងម្តងនៅថ្ងៃបុណ្យឯករាជ្យជាតិកាលពី ៥២ ឆ្នាំមុន។ ការរញ្ជួយដីនៅពេលនោះបាននាំមកនូវពរជ័យដល់ប្រទេសកម្ពុជា ហើយវាត្រូវបានគេព្យាករណ៍ថានឹងកើតឡើង រៀងរាល់ ៥២ ឆ្នាំម្តង។ ដូច្នេះសូមកុំខ្លាច។»
(លេខ២០/ធ្នូ ២០០៥-មករា ២០០៦)
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer