គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31

ពិធីបុណ្យអុំទូក គឺជាព្រឹត្តិការណ៍បុណ្យជាតិដ៏ធំបំផុតមួយនៅកម្ពុជា។ មានប្រជាជនប្រមាណជិត ៦ លាននាក់ធ្វើដំណើរពីតាមបណ្តារខេត្តនានាមកកាន់ទីក្រុងភ្នំពេញ ដើម្បីទស្សនាពិធីបុណ្យអុំទូកប្រព្រឹត្តឡើងពីថ្ងៃទី២៦ ដល់ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយការខកខានរយៈពេល៣ឆ្នាំ ដោយវិបត្តិជំងឺកូវីដ១៩កន្លងទៅ។ ប្រវត្តិ​នៃ​ការ​ប្រណាំង​ទូកង គឺ​មានតាំងពី​សម័យដើមមកម្លេះ។ ជាទំនៀមរបស់ប្រជាជនខ្មែរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក  ប្រារព្ធឡើងដើម្បីជាការអបអរសាទរដល់ការប្រមូលកសិផល ជាពិសេស ដំណាំស្រូវ ដែលជាទូទៅត្រូវបានគេប្រមូលផលក្នុងរដូវកាលនេះ។

នៅក្នុងការចុះផ្សាយពិសេសលេខនេះ យើងខ្ញុំនឹងលើកឡើងសារឡើងវិញនូវអត្ថន័យនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក  ព្រមទាំងរាយការណ៍ពីក្រុមកីឡាករអុំទូក និងអ្នកពាក់ព័ន្ធនានាក្នុងពិធីបុណ្យអុំទូក ប្រព្រឹត្តឡើងនៅមុខព្រះបរមរាជវាំងកន្លងទៅ។ អត្ថបទពិសេសមានដូចខាងក្រោម៖

  • តើបុណ្យអុំទូកមានប្រភពពីណា?
  • ពីនេះពីនោះអំពីពិធីប្រណាំងទូកង
  • តើ​មាន​ការ​ជួយឧបត្ថម្ភ​បែប​ណាខ្លះ​សម្រាប់​ក្រុម​ទូកង​ចូល​រួម​ក្នុង​ការ​ប្រកួត?
  • ការយល់ឃើញទូទៅរបស់​ប្រជាជន​ខ្មែរចូលរួមពិធីបុណ្យ​​អុំទូក
  • កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣

 

 

 

 

 

 

 

 

 

 

 

 

 

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles