Grab ជាក្រុមហ៊ុនបំរើកម្មវិធីដឹកជញ្ជូនអ្នកដំណើរ និងកម្មង់ទំនិញតាម App នៅក្នុងរាជធានីភ្នំពេញ។ នៅលើខ្នងអាវរបស់ដៃគូបើកបររបស់ក្រុមហ៊ុន Grab មានសរសេរថា “ដៃគូបើកបរ Grab ដែលមិនអាចស្តាប់ឮ” សម្រាប់ដៃគូបើកបរ Grab ដែលមានពិការរភាពគថ្លង់។កាលពីខែមករា ដើមឆ្នាំ២០២០ នេះ ក្រុមហ៊ុន Grab បានចាប់ផ្តើមកម្មវិធីថ្មីមួយមានឈ្មោះថា “Grab for Good” នៅក្នុងរាជធានីភ្នំពេញ។ កម្មវិធីថ្មីនេះ ត្រូវបានដាក់អោយដំណើរការនៅក្នុងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ដូចជា៖ ប្រទេសសិង្ហបុរី និងម៉ាឡេស៊ីជាដើម ក្នុងគោលបំណងជួយបរិច្ចាគ នឹងលើកកម្ពស់ ក៍ដូចជាបង្កើនកម្រិត
ជីវភាពសម្រាប់ជនពិការក្នុងសង្គម។
ក្រុមហ៊ុន Grab មានកម្មវិធី ២ប្រភេទ សម្រាប់បរិច្ចាគដល់សង្គម។ កម្មវិធីទី ១ គឺសម្រាប់ជួយដល់ជនពិការគថ្លង់។ គម្រោងទី ១ នេះ ធ្វើឡើងដោយមានកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងសាធារណៈការនិងដឹកជញ្ជូន និងអង្គការ UNDP ក្រោមការសហការពីអង្គការអភិវឌ្ឍមនុស្សគថ្លង់(DDP)។ បច្ចុប្បន្ន មានដៃគូបើកបរជាមនុស្សគថ្លង់ចំនួន ៥នាក់កំពុងបើកបរជាមួយ Grab ។
កញ្ញា រ័ត្ន សេដ្ឋា ជាប្រធានទំនាក់ទំនងអាជីវកម្មនៅក្នុងក្រុមហ៊ុននេះបាននិយាយថា៖ “ក្រៅពីបង្កើតការងារសម្រាប់ដៃគូបើកបរទូទៅ Grab ចង់បន្តចូលរួមជះឥទ្ធិពលវិជ្ជមានចំពោះសង្គមផងដែរ។ ក្រុមហ៊ុនយើងខ្ញុំបានមកប្រទេសកម្ពុជាកាល ២ឆ្នាំមុន ហើយយើងយល់ឃើញថា ការចូលរួមជួយដល់សង្គមនៅកម្ពុជាគឺពិតជាចាំបាច់”។ កញ្ញាបន្តទៀតថា “ដើម្បីក្លាយជាដៃគូបើកបរនៅក្នុងក្រុមហ៊ុនយើងខ្ញុំបាន បងប្អូនមានពិការរភាពថ្លង់ដែលមានចំណាប់អារម្មណ៍អាចទាក់ទងមកក្រុមហ៊ុនផ្ទាល់ ឬតាមរយៈអង្គការ DDP ដែលធ្វើការផ្ទាល់ជាមួយសហគមន៍អ្នកគថ្លង់នៅមូលដ្ឋាន”។
ចំពោះលក្ខខណ្ឌបន្ទាប់ដើម្បីក្លាយជាអ្នកបើកក្រុមហ៊ុន Grab គឺតម្រូវអោយសាមីខ្លួនមានម៉ូតូកង់បីផ្ទាល់ខ្លួន អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរ និងប័ណ្ណសំគាល់យានយន្ត ដើម្បីចុះឈ្មោះជាសមាជិកបើកបរ។ បន្ទាប់ពីការចុះឈ្មោះ ក្រុមហ៊ុននឹងមានការបណ្តុះបណ្តាលដៃគូបើកបរគថ្លង់ ដែលធ្វើឡើងនៅក្នុងក្រុមហ៊ុន Grab តាមរយៈគ្រូបង្ហាត់ និងអ្នកបកប្រែពីអង្គការ DDP រយៈពេលប្រមាណ ៣ ម៉ោង។ កញ្ញា បានប្រាប់អោយដឹងទៀតថា៖ “ក្រុមហ៊ុន ធ្វើការបណ្តុះបណ្តាលពួកគាត់ដោយផ្តោតលើ ការប្រើប្រាស់ App និងការបង់ប្រាក់របស់អតិថិជន (ជាសាច់ប្រាក់ឬជាកាតក្រេឌីត) ជាដើម រួមទាំងមូលដ្ឋានគ្រឹះនៃច្បាប់ចរាចរណ៍ និងការផ្តល់សេវាកម្មជូនអតិថិជន ប្រកបដោយគុណភាព”។ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល ពួកគាត់ត្រូវប្រលងចុងក្រោយ ហើយអ្នកដែលជាប់ការប្រលងនឹងត្រូវបានទទួលស្គាល់ជា ដៃគូបើកបររបស់ក្រុមហ៊ុន Grab ។
លើសពីនេះទៀត ដៃគូបើកបរគថ្លង់នឹងត្រូវបានដាក់បញ្ចូលទៅក្នុងជនអាទិភាពនៅក្នុងប្រព័ន្ធ App របស់ក្រុមហ៊ុន នៅពេលមានការកក់ដៃគូបើកបរនៅក្នុងតំបន់ដែលពួកគាត់នៅជិតដោយស្វ័យប្រវត្តិ។ ទោះបីជាមានផលលំបាកសម្រាប់ដៃគូបើកបរគថ្លង់ចំពោះការទទួលទូរស័ព្ទក្រោយការកក់ពីអតិថិជនក្តី បន្ទាប់ពីទទួលការកក់ភ្លាម នឹងមានការផ្តល់ដំណឹងជាសារទៅកាន់អតិថិជនតាមបណ្តាញរបស់ App ដោយស្វ័យប្រវត្តិផងដែរ។ ក្រុមហ៊ុន Grab បានបង្កើតឡើងនូវកម្មវិធីនេះឡើង ក្នុងគោលបំណងលើកទឹកចិត្តដៃគូបើកបរជាមនុស្សគថ្លង់ និងលុបបំបាត់នូវការរើសអើងចំពោះជនពិការនៅក្នុងសង្គម។ បច្ចុប្បន្ន កម្មវិធីនេះក៏មានការគាំទ្រពីអតិថិជនជាច្រើនផងដែរ។ ក្រុមហ៊ុនមានបំណងផ្សព្វផ្សាយជូនដល់អតិថិជនរបស់ Grab ថា មនុស្សគថ្លង់ក៏មានលទ្ធភាពបើកបរដូចដៃគូបើកបរធម្មតាដទៃទៀតដែរ។
លោក ពុយ សុធី ប្រធានផ្នែកប្រតិបត្តិការ នៅក្នុងក្រុមហ៊ុន Grab បានមានប្រសាសន៍ប្រាប់អំពី ទស្សនៈវិស័យនៅថ្ងៃអនាគតបែបនេះថា៖ “យើងខ្ញុំសូមស្នើសុំ និងលើកទឹកចិត្តចំពោះអតិថិជន មេត្តាធ្វើការទំនាក់ទំនង ទោះបីបន្តិចបន្តួចក្តី ទៅកាន់ដៃគូបើកបរដែលជាមនុស្សគថ្លង់ តាមរយៈភាសាសញ្ញាដែលមានបិតនៅលើម៉ូតូកង់បី ដើម្បីជាការលើកទឹកចិត្តជូនចំពោះពួកគាត់។ សូមជម្រាបបញ្ជាក់ដែរថា ក្រុមហ៊ុន Grab មានដៃគូបើកបរជាមនុស្សគថ្លង់ចំនួនប្រមាណ ៧០០នាក់ នៅក្នុងបណ្តាប្រទេសចំនួន ៨ នៅអាស៊ីអាគ្នេយ៍ ដូច្នេះសម្រាប់ Grab នៅកម្ពុជាក៏មានបំណងលើកទឹកចិត្តអោយមានដៃគូបើកបរជាមនុស្សគថ្លង់អោយមានចំនួនកាន់តែច្រើនផងដែរ”៕
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No. 40】
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer