នៅជណ្ដើរយន្ដ អ្នកដែលចុះមានអាទិភាព!
បច្ចុប្បន្ននេះ នៅក្រុងភ្នំពេញមានការកើនឡើងនូវអគារខ្ពស់ៗ ដូចនេះខ្ញុំគិតថាជណ្ដើរយន្ដលែងក្លាយជាវត្ថុកម្រទៀតហើយ។ ប៉ុន្ដែ តើមានមនុស្សប៉ុន្មាននាក់ ដែលដឹងពីសីលធម៌ក្នុងការជិះជណ្ដើរយន្ដប្រកបដោយភាពត្រឹមត្រូវ? អាកប្បកិរិយាដ៏សំខាន់បំផុតនៅពេលជិះជណ្ដើរយន្ដនោះ គឺអ្នកដែលចុះមានអាទិភាពមុន។ តើហេតុអ្វីបានជាអ្នកចុះមានអាទិភាពមុន? មូលហេតុ គឺសាមញ្ញណាស់ អ្នកចុះមានធុរៈ ប្រញាប់ចេញដំណើរទៅខាងក្រៅ។ បើសិនជានៅពេលទ្វារជណ្ដើរយន្ដបើកភ្លាម អ្នកឈរចាំឡើង ប្រជ្រៀតចូលភ្លាម ពេលនោះវានឹងបង្កទៅជាភាពកកស្ទះចង្អៀត លំបាកក្នុងការទទួលយក។ ការធ្វើដូចេ្នះធ្វើឱ្យអ្នកដែលចុះត្រូវខាតពេលវេលាដែលត្រូវចេញទៅក្រៅ។ អ្វីដែលត្រូវគិតនោះ គឺជណ្ដើរយន្ដជារបស់សាធារណៈ ដូចេ្នះមានមនុស្សប្លែកមុខដែលមិនធ្លាប់ស្គាល់គ្នាជាច្រើនធ្វើដំណើរជាមួយ។ នេះជាប្រការដែលយើងត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ឱ្យបានល្អ។ អ្នកឈររង់ចាំឡើងជណ្ដើរយន្ដគួរឈរចាំនៅខាងឆេ្វង និងខាងស្ដាំទ្វារ។ បើឈរនៅចំពីមុខទ្វារវាធ្វើឱ្យកកស្ទះដល់អ្នកចុះចេញពីជណ្ដើរ។ សូមគិត និងយោគយល់ទាំងអស់គ្នា អំពីសីលធម៌ទូទៅ ជាពិសេសនៅតាមទីសាធារណៈ។
ចំណុចដែលត្រឹមត្រូវ
១. ឈររង់ចាំនៅខាងឆ្វេង និងខាងស្តាំនៃជណ្តើរយន្ត
២. ធ្វើឱ្យអ្នកចុះអាចដើរចេញបានដោយគ្មានឧបសគ្គ។
សម្រាប់ពត៌មានបន្ថែម ៖
この記事が気に入ったら
いいね!しよう
We will send you the latest information
(ភាសាខ្មែរ) សិល្បៈដែលឆ្លុះបញ្ចាំងពីសង្គម
2021.05.28 Japan Foundation CollaborationLife Styletrend&culture
(ភាសាខ្មែរ) ការរៀបចំសក់ដោយខ្លួនឯងសម្រាប់នារីការិល័យ 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) វិធីកាត់ រឺដក ចិញ្ចើមបែបជប៉ុន 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) ម្ជុលវិទ្យាសាស្ត្រ និងការដុត (Acupuncture) (Moxibustion) 【life style】
2020.01.02 Life Style
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer