គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ម្ហូបអាហារនៅប្រទេសជប៉ុន 【ដំណើរកំសាន្តរបស់ផល្លី】
(ភាសាខ្មែរ) ម្ហូបអាហារនៅប្រទេសជប៉ុន 【ដំណើរកំសាន្តរបស់ផល្លី】
2019.11.29

អាហាររបស់ជនជាតិជប៉ុនមានច្រើនប្រភេទ ទៅតាមរដូវកាល និងតំបន់ផ្សេងៗ។ Sushi វាជាអាហារមួយប្រភេទដែលមានត្រីសមុទ្រឆៅបន្តុបពីលើដុំបាយពូត ហើយមានច្រើនរសជាតិ។ វាក៏ជាអាហារដែលជនជាតិជប៉ុនចូលចិត្តខ្លាំងណាស់ផងដែរ ហើយនរណាៗក៏ស្គាល់ដែរថា Sushi គឺជាអាហារប្រពៃណីរបស់ជនជាតិជប៉ុន។ ខ្ញុំចង់ញុំា Sushi ណាស់តែខ្ញុំមិនអាចញុំាវាបានច្រើនទេ ព្រោះវាជាអាហារត្រីឆៅដែលខ្ញុំមិនទំលាប់ញុំាពីមុន។

Onigiri គឺជាបាយពូតដែលរុំសារ៉ាយសមុទ្រមួយប្រភេទរបស់ជនជាតិជប៉ុន។ វាងាយស្រួលញុំា និងស្រួលកាន់ ហើយគេអាចពូតវាជាមួយស្នូលរសជាតិផ្សេងៗទៅតាមចំណូលចិត្ត។ Onigiri មានលក់នៅគ្រប់ហាងលក់ទំនិញ ២៤ ម៉ោងដូចជា៖ LAWSON, 7-Eleven, FamilyMart, និង Mini Mart ជាដើមនៅប្រទេសជប៉ុន។ ក្នុងកំឡុងពេលស្នាក់នៅប្រទេសជប៉ុន ខ្ញុំបានញុំា Onigiri ស្ទើររាល់ព្រឹក ព្រោះវាអាចរកទិញបានដោយងាយ និងងាយស្រួលញុំានៅពេលដែលខ្ញុំប្រញាប់ទៅកាន់ស្ថានីយរថភ្លើង។

Monja-yaki និង Okonomi-yaki ក៏ជាមុខម្ហូបប្រពៃណីរបស់ជនជាតិជប៉ុនម្យ៉ាងផងដែរ។ ខ្ញុំ និងក្រុមការងារបានញុំាអាហារថ្ងៃត្រង់នៅភោជនីដ្ឋានជប៉ុនមួយ ដែលមានលក់មុខម្ហូបទាំងពីរនេះ។ នៅពេលដែលឃើញរូបនៅក្នុង Menu ដំបូង ធ្វើឱ្យខ្ញុំចង់ញុំាមែនទែន ហើយខ្ញុំគិតថាប្រហែលជាគេធ្វើឆ្អិនស្រាប់ហើយលើកយកមកអោយមិនខាន។ តែវាមិនដូច្នោះទេ គឺគេលើកបន្លែ និងគ្រឿងផ្សំមកអោយអ្នកញុំាផ្សំគ្រឿង និងចម្អិនដោយខ្លួនឯង។ ពួកយើងបានចំអិនជុំគ្នា ទោះបីជាពួកយើងមិនប្រសប់ធ្វើម្ហូបក៏ដោយក៏យើងអាចចំអិនវាដោយខ្លួនឯងផងដែរ។ នេះជាលើកទី ១​ ដែលខ្ញុំបានស្គាល់ និងចំអិនមុខម្ហូបនេះដោយខ្លួនឯង។ ក្រោយពីចំអិនឆ្អិនហើយ វាពិតជាមានរសជាតិឆ្ងាញ់គ្រាន់បើ។

ខ្ញុំគិតថាអាហារជប៉ុនមានរសជាតិឆ្ងាញ់បែបម៉្យាង ដែលខុសគ្នាស្ទើរតែទាំងស្រុងពីម្ហូបអាហាររបស់ជនជាតិខ្មែរ ក៏ប៉ុន្តែខ្ញុំពិតជាចូលចិត្តញុំាម្ហូបជប៉ុនផងដែរ។

Okonomi-yaki & Monja-yaki

នេះជាម្ហូបចម្អិនលើថាសដែកហៅថា Okonomi-yaki ដែលល្បីល្បាញនៅអូសាកា និង Monja-yaki មានប្រភពដើមនៅតូក្យូ

ញុំា Cocktail បែបជប៉ុននៅតៀមញុំាស្រាតូចៗ

មានតៀមញុំាស្រាតូចៗនៅក្រោមផ្លូវរថភ្លើងក្បែស្ថានីយផងដែរ

ម្ហូបបែបលោកខាងលិច

ខ្ញុំក៏បានញុំាម្ហូបបែបលោកខាងលិចពីរ បីដងដែរ ដូចជា សាច់បន្ទះ pasta ជាដើម

អាហារសំរន់នៅហាងលក់ទំនិញ

ហាងលក់ទំនិញមានលក់អាហារសំរន់ជាច្រើនប្រភេទ ដូចជាដុំបាយ Onigiri នំបុ័ងសាំងវិច មាន់ចៀនជាដើម ដែលងាយស្រួលមែនទែន!

ត្រីឆៅ  (Nama-shirasu)

គឺជាប្រភេទត្រីតូចៗ ជាអាហារល្បីនៅ Kamakura។ ខ្ញុំញុំាឆៅនៅទីនោះ។ ពិតជាស្រស់ហើយឆ្ងាញ់មែន!

ធំ!! ស្ករគ្រាប់

ស្ករគ្រាប់ដ៏ប្លែក ធំ ហើយមានច្រើនពណ៌ មានលក់នៅ Harajuku។ វាជាកន្លែងពេញនិយមសំរាប់យុវវ័យ

ជប់លៀងនៅ  “Izakaya” (តៀមញុំាស្រាជប៉ុន)

គឺជាកន្លែងផឹកស៊ីធម្មតា។ ក្រៅពីភេសជ្ជៈ និងម្ហូបដ៏សំបូរបែប ក៏មានបង្អែមផងដែរ

ញុំាអាហារនៅលើរថភ្លើងស៊ីនកាំងសិន

កាលវិភាគ

អត្ថបទដែលបានផ្សាយនេះ គឺមាននៅក្នុងទស្សនាវដ្តី ញញឹមខ្មែរ លេខ ២២ ដែលចែកជូនអាន ដោយឥតគិតថ្លៃ!!!

សម្រាប់ពត៌មានបន្ថែម ៖

NyoNyum Khmer No.22





この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles