គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ឥរិយាបថក្នុងការទទួលទានអាហាររបស់ជនជាតិជប៉ុន 【life style】
(ភាសាខ្មែរ) ឥរិយាបថក្នុងការទទួលទានអាហាររបស់ជនជាតិជប៉ុន 【life style】
2020.01.02

ប្រសិនបើផ្លាស់ប្តូរប្រទេស របៀបរបបនៃការរស់នៅក៏មានការផ្លាស់ប្តូរទៅតាមនោះដែរ។ ចំពោះឥរិយាបថក្នុងការទទួលទានអាហារ នៅក្នុងប្រទេសកម្ពុជាមិនជាមានបញ្ហាអី្វទេ ក៏ប៉ុន្តែផ្ទុយទៅវិញនៅប្រទេសជប៉ុនមានរឿងមួយចំនួនត្រូវបានហាមប្រាម។

នៅប្រទេសជប៉ុនការទទួលទានអាហារដែលត្រឹមត្រូវនោះគឺ ត្រូវធ្វើឡើងប្រកបដោយការយកចិត្តទុកដាក់ ហើយមានរឿងជាច្រើនដែលសូម្បីតែជនជាតិជប៉ុនក៏មិនអាចធ្វើបានដែរ។ ការយកចិត្តទុកដាក់ចំពោះការទទួលទានអាហារច្រើនពេកនោះ ខ្ញុំគិតថាការទទួលទានអាហារមិនមានភាពសប្បាយរីករាយនោះទេ។ ដូច្នេះ រឿងនេះទុកវាមួយឡែកសិន  ហើយយើងនឹងប្រាប់អ្នកអំពីរបៀបទូទៅទំាងនោះ។

ការប្រើប្រាស់ចង្កឹះ

នៅប្រទេសជប៉ុនដោយមានការជះឥទ្វិពលមកពីប្រទេសលោកខាងលិច ការទទួលទានអាហារបានត្រូវបានប្រើ សម កាំបិត ឬស្លាបព្រាក៏ប៉ុន្តែអី្វដែលគេស្គាល់តំាងពីសម័យបុរាណមក ហើយតែងតែត្រូវបានប្រើនោះគឺចង្កឹះ។ ជាការពិតទៅក្នុងការប្រើប្រាស់ចង្កឹះនេះមានបំរាមផ្សេងៗក៏ដោយ  “កុំធ្វើអញ្ចឹង”  ប៉ុន្តែការពិតទៅមានច្រើនទៀត ពេលនេះខ្ញុំនឹងប្រាប់រឿង២យ៉ាងដែលអ្នកគួរតែប្រុងប្រយ័ត្ន។

ហាមដាច់ខាតគឺមិនត្រូវដោតចង្កឹះនៅលើបាយ

ការដោតចង្កឹះបញ្ឈរនៅក្នុងចានបាយគេអោយឈ្មោះថា “ចង្កឹះឈរ”។ នៅពេលពិធីបុណ្យសពតាមបែបព្រះពុទ្ធសាសនានៅក្នុងប្រទេសជប៉ុនគេយកចង្កឹះទៅដោតនៅលើចានបាយ ហើយយកទៅជាក់លើក្បាលគ្រែសម្រាប់អ្នកដែលស្លាប់ទៅ ហើយវាត្រូវបានគេនិយាយថាការដោតចង្កឹះបញ្ឈរនៅក្នុងចានបាយវាមិនមែនជារឿងល្អទេសម្រាប់មនុស្សដែលនៅរស់។

ហាមដាច់ខាត គឺមិនត្រូវប្រគល់អាហារដោយចង្កឹះ

កុំចាប់ដូរអាហារដោយចង្កឹះផ្ទាល់ខ្លួនរបស់អ្នកនិងចង្កឹះរបស់អ្នកដទៃ។ នៅប្រទេសជប៉ុន បន្ទាប់ពីពិធីបូជាបុណ្យសព ធាតុរបស់អ្នកដែលស្លាប់ត្រូវបានគេចាប់ដោយចង្កឹះ និងហុចអោយដោយចង្កឹះដល់សមាជិក

គ្រួសារនៃសព ក៏ប៉ុន្តែ នេះគឺជាបួងសួងសុំឱ្យអ្នកដែលស្លាប់ទៅអាចឆ្លងកាត់ទន្លេរវាងពិភពលោកនេះ និងពិភពផ្សេងទៀតបាន។ ដោយសារតែ មានការគិតបែបនេះ “អ្នករើសធាតុ”  ពេលកំពុងទទួលទានអាហារការចាប់ដូរអាហារដោយចង្កឹះនិងចង្កឹះត្រូវបានគេហាមប្រាម។

អំពីសម្លេង

ពេលទទួលទានអាហារការមិនអោយមានសំលេងគឺជាមូលដ្ឋានគ្រឹះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មានករណីលើកលែងចំពោះអាហារមួយចំនួនក្នុងការបន្លឺសំលេងនៅពេលទទួលទាន។

ពេលទទួលទានអាហារត្រូវបិទមាត់ហើយធ្វើយ៉ាងណាកុំអោយមានសំលេង

ចូរបិទមាត់របស់អ្នកនៅពេលទទួលទានអាហារដើម្បីកុំអោយឃើញក្នុងម៉ាត់ និងដើម្បីកុំអោយមានសំលេង។ វាមិនមែនជារឿងដ៏ស្រស់បំព្រងនោះទេនៅពេលមនុស្សជុំវិញខ្លួនយើងមើលឃើញអាហារដែលរញេរញ៉ៃក្នុងមាត់ពេលទទួលទាននោះមែនទេ។  ហើយនៅពេលដែលទទួលទានបើកមាត់ទៅមានសំលេង “ចិចចុបៗ” កើតឡើងនេះក៏ធ្វើអោយអ្នកផ្សេងមានអារម្មណ៍អត់ល្អដែរ។ រឿងដែលចំបងនោះគឺកុំធ្វើអោយអ្នកដទៃមានអារម្មណ៍អត់ល្អនៅពេលទទួលទានអាហារ។ ដូច្នោះហើយចូរយើងធ្វើការប្រុងប្រយ័ត្នទាំងអស់គ្នា។

Soba និង Udon អាចបន្លឺសំលេងបាន

នៅពេលដែលទទួលទាន  soba  udon  ឬមីជនជាតិជប៉ុនបន្លឺសំលេង”ស្យឹស្យឹ”។ ជាធម្មតាជនជាតិបរទេសមានការភ្ញាក់ផ្អើលនឹងរបៀបញ៉ាំបែបនេះ ក៏ប៉ុន្តែវាមិនបានខុសឥរិយាបថដែលគេបានហាមប្រាមឡើយ៕ ជាទូទៅ “ការបរិភោគដោយគ្មានសំលេង” ពេលទទួលទានគឺជារឿងទូទៅក៏ដោយ ចំពោះមីគឺមានករណីលើកលែងដែរ។ ពីព្រោះតែតាំងតែពីដើមឡើយ ប្រទេសជប៉ុន Soba ត្រូវបានចាត់ទុកថាជាប្រភេទអាហារដែលរហ័ស( fast food) មិនមានភាពទន់ភ្លន់ អញ្ចឹងហើយមិនបាច់យកចិត្តទុកដាក់ក៏បានដែរ ហើយការប្រញាប់ប្រញាលក្នុងការទទួលទានអាហារជារឿងធម្មតារបស់មនុស្ស តែផ្ទុយទៅវិញការបន្លឺសំលេងស្យឹស្យឹពេលទទួលទាននោះត្រូវបានគេយល់ថាជារឿងដែល “ឡូយ” ហើយលើសពីនេះទៅទៀត ការធ្វើបែបនោះ ធ្វើអោយមានខ្យល់នៅក្នុងមាត់និងមានអារម្មណ៍ថាវាមានរសជាតិឆ្ងាញ់។ Udon  ឬមួយមីរបស់ជប៉ុនក៏បែបនោះដូចគ្នាដែរ។  អញ្ចឹងហើយបានជាជនជាតិខ្មែរ មានអារម្មណ៍ថាចំលែកក្នុងចិត្តពីរបៀបញុំាមីរបស់ជនជាតិជប៉ុន ក៏ប៉ុន្តែសូមអ្នកយល់ថា ចំពោះជនជាតិជប៉ុនការធ្វើបែបនេះវាមិនមែនជាឥរិយាបថដែលមិនសមរម្យនោះទេ។ ហើយបើសិនអ្នកចង់ទទួលទានតាមរបៀបនោះប្រកបដោយរសជាតិឆ្ងាញ់នោះ សូមគិតថាវាហាក់ដូចនៅប្រទេសជប៉ុនអញ្ចឹង។

ទោះជាយ៉ាងណាក៏ដោយ មិនមែនបានន័យថា “ហាមដាច់ខាត់ត្រូវតែមិនអោយមានបន្លឺសំលេងនោះទេ”។ តែប្រសិនបើអ្នកស្រូបខ្លំាងពេកនោះទឹកស៊ុបនិងលោតខ្ទាត់ខ្ចាយហើយអាចធ្វើអោយអ្នកមានអារម្មណ៍មិនល្អផងក៏ថាបាន។ វាមិនមានបញ្ហាអ្វីនោះទេបើអ្នកញ៉ាំវាដោយពិបាកក្នុងការបន្លឺសំលេង ដូច្នេះហើយអ្នកអាចញ៉ាំបានតាមរបៀបសមរម្យដោយក្តីរីករាយជាមួយនឹងគុយទាវជប៉ុន។


សម្រាប់ពត៌មានបន្ថែម ៖

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles