គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) រដូវក្តៅគឺកាំជ្រួច! How beautiful! HANABI (fireworks) in Japan
(ភាសាខ្មែរ) រដូវក្តៅគឺកាំជ្រួច! How beautiful! HANABI (fireworks) in Japan
2019.08.02

កាំជ្រួច (Hanabi) ជាកំណាព្យប្រពៃណីរបស់ជប៉ុននៅរដូវក្តៅ។

ជារៀងរាល់ឆ្នាំចាប់ពីខែកក្កដាដល់ខែសីហា ពិធីបាញ់កាំជ្រួចនៅគ្រប់ទីកន្លែងទូទាំងប្រទេស ត្រូវបានប្រារព្ធឡើង។ រាល់ពិធីនីមួយៗ មានកាំជ្រួចចំនួនចាប់ពីរាប់ពាន់គ្រាប់ រហូតដល់រាប់ម៉ឺនគ្រាប់ ត្រូវបានបាញ់បង្ហោះឡើង ដែលធ្វើឲ្យរំលេចពណ៌លើផ្ទៃមេឃនារដូវក្តៅ។ សម្រស់និងឥទ្ធិពលនោះ មានតម្លៃក្នុងការទស្សនា។ តោះទៅលេងប្រទេសជប៉ុននៅរដូវក្តៅ ហើយកំសាន្តជាមួយការបាញ់កាំជ្រួច ♪

 

កាលវិភាគនៃព្រឹត្តិការណ៍បាញ់កាំជ្រួចទូទាំងប្រទេសឆ្នាំ២០១៩

Fireworks Festivals in Japan – 2019

នៅរដូវក្តៅប្រទេសជប៉ុន មានព្រឹត្តិការណ៍បាញ់កាំជ្រួចជាច្រើន។ នៅក្នុងទំព័រនេះ យើងបានណែនាំព្រឹត្តិការណ៍ទាំងនោះមួយចំនួន ក៏ប៉ុន្តែក្រៅពីនេះក៏មានព្រឹត្តិការណ៍បាញ់កាំជ្រួចនៅតំបន់នានាទូទាំងប្រទេសផ្សេងៗទៀតផងដែរ។ អ្នកអាចស្វែងរកព្រឹត្តិការណ៍ទាំងនោះបានផងដែរតាមរយៈអ៊ីនធើណេត។

 

ព្រឹត្តិការណ៍ប្រកួតបាញ់កាំជ្រួចទូទាំងប្រទេស “កាំជ្រួចនៅ Omagari”

Omagari National Fireworks Competition

នេះគឺជាព្រឹត្តិការណ៍ប្រកួតបាញ់កាំជ្រួចមួយ​ ដែលមាន​ប្រវត្តិតាំងពីឆ្នាំ១៩១០ ដោយធ្វេីការប្រកួតស្នាដៃរបស់អ្នកផលិតកាំជ្រួច​នៅទូទាំង​ប្រ​ទេស។ លក្ខណៈពិ​សេសរបស់កម្មវិធី​នេះ គឺមានការបាញ់កាំជ្រួ​ច​ពេល​ថ្ងៃ​តែមួយគត់​នៅទូទាំង​ប្រ​ទេស។ គេនឹងបង្ហាញរូប​ផ្សេងៗនៅ​លើ​មេឃ​ពេល​ថ្ងៃ ដោយ​ប្រេី​​ផ្សែង

កាំជ្រួចដែលដាក់ពណ៌គ្រប់បែប។ រីឯការបាញ់កាំជ្រួចនាពេលរាត្រីវិញ អ្នកផលិតកាំជ្រួចនឹងបាញ់គ្រាប់កាំជ្រួចដែលខ្លួនបានផលិតទៅតាមប្រធានបទ ចំនួន២គ្រាប់ជាកាំជ្រួចខ្នាតធំនិង

“កាំជ្រួចច្នៃប្រឌិត” ដែលមិនជាប់ប្រកាន់ប្រពៃណីជារូបរាងមូល។ គេក៏ធ្វើការវាយតម្លៃលើរចនាបថ ពណ៌ ភាពប្រឌិតកម្ម ហើយចំពោះស្នាដៃដែលល្អបំផុតនោះ នឹងទទួលពាន់រង្វាន់ពីនាយករដ្ឋមន្ត្រី ដែលធ្វើឲ្យវាជាកម្មវិធីដ៏មានតម្លៃខ្ពង់ខ្ពស់។ ម្យ៉ាងទៀតក្នុងកម្មវិធីបាញ់កាំជ្រួចប្រចាំព្រឹត្តិការណ៍ ដែលមានភាពល្បីល្បាញវិញ យើងអាចទស្សនាកម្សាន្តកាំជ្រួចលក្ខណៈថ្មីទំនើបដែលមានចំណងជើងថា “Wide Star Mine”  ដែលមានភាពអស្ចារ្យ ដោ
យសារគេបាញ់ច្រើនគ្រាប់ជាបន្តបន្ទាប់ទៅតាមបទភ្លេង។

・ទីកន្លែង:តំបន់ Omagari ស្រុក Daisen ខេត្ត Akita
・កាលបរិច្ឆេទ:ថ្ងៃទី៣១ ខែសីហា (សៅរ៍)
・កាំជ្រួ​​ច​ពេ​​ល​ថ្ងៃ:១៧:១៥~១៨:០០, កាំជ្រួច​ពេលរាត្រី ១៨:៥០~២១:៣០
・ចំនួនបាញ់​ឡើ​ង:ប្រមាណ ១៨,០០០ គ្រាប់
・ទស្សនិកជន:ប្រមាណ ៧៥ ម៉ឺននាក់
Website : http://www.oomagari-hanabi.com (Japanese only)
Facebook ID : @omagari.hanabi

<ការ​​ធ្វេីដំ​ណើរ>

・ពី “ស្ថានីយ Omagari” JR ប្រ​ហែល៣០នា​ទី​ដោយ​ថ្មេីជើង
・ពី IC Omagari នៃផ្លូវ Akita-do ប្រ​ហែល១០នាទី​ដោយរថយន្ត
※តាម​ខ្សែរថ​​​​ភ្លេីង JR Akita Shinkansen, Tazawa-ko Line,     Oou-Honsen មាន​ជើងប​ន្ថែមស​ម្រាប់កម្មវិធី​នេះ (ប្រ​ហែលដល់~២៤:០០)។ ម្យ៉ាង​ទៀត នៅទិវានោះមានការហាមចរាចរណ៍រថយន្តមួយចំនួន​នៅកណ្តាលក្រុង

 

 

ព្រឹត្តិការណ៍កាំជ្រួចក្នុងពិធីបុណ្យ Nagaoka

The Nagaoka Festival Grand Fireworks Show

នេះគឺជាព្រឹត្តិការណ៍១ក្នុងចំណោមព្រឹត្តិការណ៍ទាំង៣ស្តីពីកាំជ្រួចប្រទេសជប៉ុន។ វាមានប្រភពដើមមកពីពិធីបុណ្យគោរពវិញ្ញាណក្ខន្ធរបស់អ្នកបូជាជីវិតដោយសារសង្គ្រាម ដែលត្រូវបានចាប់ផ្តើមនៅឆ្នាំបន្ទាប់ពីការបញ្ចប់សង្គ្រាម និងមានអត្ថន័យបួងសួងដល់ការស្តារនិងសន្តិភាព តាមរយៈកាំជ្រួច១គ្រាប់ៗអស់ចំនួនប្រមាណ ២០,០០០ គ្រាប់នៅលើមេឃនាពេលរាត្រីក្នុងរយៈពេល២ថ្ងៃ។ ្របសិនបើលោកអ្នកចង់ទទួលភាពដ៏អស្ចារ្យនៃការបាញ់កាំជ្រួចនេះ គួរតែទស្សនានៅលើស្ពាន Chosei ដែលស្ថិតនៅផ្នែកខាងលើនៃស្ទឹងដែលជិតនឹងកន្លែងបាញ់។ កម្មវិធីកាំជ្រួចដែលមានចំណងជើងថា “Phoenix” ដែលបួងសួងពីការស្តារ មានប្រវែងប្រមាណ ២km ឯណោះ ហើយអ្នកប្រាកដជាអាចកម្សាន្តពីភាពអស្ចារ្យដ៏សម្បើមនេះ។ នៅឆ្នាំ២០១៩ ជាឆ្នាំខួបគម្រប់១៥ឆ្នាំនៃគ្រោះមហន្តរាយរញ្ជូយដី Chuetsu។ គេកំពុងរៀបចំកាំជ្រួច “Phoenix” ពិសេសសម្រាប់ខួបគម្រប់១៥ឆ្នាំ ដើម្បីបង្ហាញទឹកចិត្ត “អំណរគុណ” ដល់ជំនួយកន្លងមក។

・ ទីកន្លែង:ស្រុក Nagaokaខេត្ត Nigata
・ កាលបរិច្ឆេទ:ថ្ងៃទី២ ខែសីហា (សុក្រ) ថ្ងៃទី៣ ខែសីហា (សៅរ៍) *ចំនួន២ថ្ងៃ ១៩:២០~២១:១០
・ ចំនួនបាញ់ឡើង:ពុំទាន់ប្រាកដ (ជារៀងរាល់ឆ្នាំប្រមាណ ២០:០០០ គ្រាប់)
・ ទស្សនិកជន:ប្រមាណ ១០៤ ម៉ឺននាក់ (បូកសរុប២ថ្ងៃ)
Website:https://nagaokamatsuri.com   *អាចជ្រើសរើសភាសាអង់គ្លេសបាន
Facebook ID:@NagaokaHanabi.NagaokaFireworks
Official PDF Guidebook (English):https://nagaokamatsuri.com/book/inbound2018

<ការធ្វើដំណើរ>

・ ពី “ស្ថានីយ Nagaoka” JR ប្រហែល៣០នាទីដោយថ្មើរជើង
・ ពី IC Nagaoka នៃផ្លូវ Kanetsu ប្រហែល២០នាទីដោយរថយន្ត

 

 

Sumida River Fireworks Festival

Sumidagawa, Tokyo

 

ប្រភពដើម គឺមានប្រហែលជា៣០០ឆ្នាំមកហើយ នៃព្រឹត្តិការណ៍កាំជ្រួចដែលមានប្រវត្តិចាស់ជាងគេនៅប្រទេសជប៉ុន បើយោងតាមកំណត់ត្រាពីបូរាណ។ នៅឆ្នាំ១៧៣២ មានគ្រោះមហន្តរាយដាច់ស្បៀងនិងជម្ងឺអាសន្នរោគ ដែលបង្ករអោយមនុស្សស្លាប់ជាច្រើន ហើយឆ្នាំបន្ទាប់នោះ គេបានរៀបចំពិធីបុណ្យឧទ្ទិសព្រះអាទិទេពទឹក ដើម្បីគោរពវិញ្ញាណក្ខន្ធអ្នកទទួលរងគ្រោះ និងបួងសួងកំចាត់ជម្ងឺចង្រៃនៅដងស្ទឹង Sumida។ ក្នុងពីធីបុណ្យនោះ គេបានបាញ់កាំជ្រួច ដែលក្រោយមកបានក្លាយជាប្រភពដើមនៃព្រឹត្តិការណ៍នេះ។ ប្រពៃណីនៃការស្រែកហៅថា“Tamaya~!” “Kagiya~!” ក្នុងពេលទស្សនាកម្សាន្តកាំជ្រួចក៏ចាប់ផ្តើមមកពីកម្មវិធីនេះដែរ។ ការស្រែកហៅនេះ គឺបានចាប់ផ្តើមមកពីទស្សនិកជនបានអបអរសាទ និងគាំទ្រដល់ក្រុមហ៊ុនផលិតកាំជ្រួច២ កាលពីសម័យកាលនោះ។ បើសិនជាអស់លោកលោកស្រីធ្វើការស្រែកហៅដូចខាងលើនេះ នឹងត្រូវបានគេចាត់ទុកថា ជាជនបរទេសដែលយល់ដឹងជ្រៅពីប្រពៃណីជប៉ុន!?

ចាប់ពីឆ្នាំ២០១២មក ក្រៅពីអាគារខ្ពស់ៗ ឬ Tokyo Tower យើងអាចកម្សាន្តទស្សនាទាំង “Tokyo Sky Tree” ដែលជាអង់ទែនទូរទស្សន៍ខ្ពស់បំផុតក្នុងពិភពលោក ជាមួយកាំជ្រួចប្រមាណ២០,០០០ គ្រាប់ផងដែរ។ នេះគឺជាព្រឹត្តិការណ៍កាំជ្រួចនៅ Tokyo មួយ ដែលអាចទទួលអារម្មណ៍ជាប្រវត្តិសាស្ត្រ និងលក្ខណៈទំនើបនៃសម័យបច្ចុប្បន្នទាំងពីរបានរួមគ្នា។

 

・ ទីកន្លែង:ខណ្ឌ Sumida និងខណ្ឌ Taito ទីក្រុង Tokyo
・ កាលបរិច្ឆេទ:ថ្ងៃទី២៧ ខែកក្កដា (សៅរ៍) ១៩:០០~២០:៣០
・ ចំនួនបាញ់ឡើង:ប្រមាណ ២០,០០០ គ្រាប់
・ ទស្សនិកជន:ប្រមាណ ៧៥ ម៉ឺននាក់
Website:http://www.sumidagawa-hanabi.com *អាចជ្រើសរើសភាសាអង់គ្លេសបាន

<ការធ្វើដំណើរ>

【ទីតាំងទី១】
・  ពី “ស្ថានីយ Asakusa” រថភ្លើងក្រោមប្រហែល១៥នាទីដោយថ្មើរជើង

【ទីតាំងទី២】
・  ពី “ស្ថានីយ Kuramae” រថភ្លើងក្រោមដីប្រហែល៥នាទីដោយថ្មើរជើង

 

 

ព្រឹត្តិការណ៍កាំជ្រួចស្ទឹង Yodogawa តំបន់ Naniwa

Naniwa Yodogawa Fireworks Festival

ព្រឹត្តិការណ៍កាំជ្រួចដែលត្រូវបានរៀបចំដោយប្រជាពលរដ្ឋអ្នកស្ម័គ្រចិត្ត បានចាប់ផ្តើមឡើងនៅឆ្នាំ១៩៨៩។ រហូតដល់សព្វថ្ងៃនេះ​ វាបានក្លាយទៅជាព្រឹត្តិការណ៍កាំជ្រួចខ្នាតធំជាងគេ និងត្រូវបានគេនិយមជាខ្លាំង ក្នុងនាមជាកម្មវិធីប្រចាំរដូវក្តៅនៅក្រុង Osaka។ កាំជ្រួចក្នុងទឹកដែលត្រូវបាញ់ឡើងតាមរូបរាងពាក់កណ្តាលព្រះច័ន្ទពីផ្ទៃទឹក និងកាំជ្រួចដែលត្រូវបាញ់ឡើងជាបន្តបន្ទាប់ ដែលនាំអោយទស្សនិកជនហាក់ដូចជាភ្លេចដកដង្ហើមជាដើម សុទ្ធតែមានភាពអស្ចារ្យជាខ្លាំង! អមដោយបទភ្លេង ដែលធ្វើអោយមិននឿយហត់ ក៏ជាលក្ខណៈពិសេសរបស់ព្រឹត្តិការណ៍នេះដែរ។ នៅឆ្នាំ២០១៩ គឺជាលើកទី៣១ នៃព្រឹត្តិការណ៍កាំជ្រួចលើកដំបូងបន្ទាប់ពីបានចូលរាជកាល Reiwa ដែលគេកំពុងរៀបចំកម្មវិធីនេះធ្វើយ៉ាងណាកុំអោយចាញ់ឆ្នាំមុនៗ។ យើងអាចទស្សនាកម្សាន្តកាំ

ជ្រួចដ៏អស្ចារ្យនេះបាន ដោយសារយើងអាចមើលឃើញកាំជ្រួចពាសពេញនៅលើមេឃ នៅចំពោះមុខរបស់ខ្លួន។

・  ទីកន្លែង:ស្រុក Osaka ខេត្ត Osaka
・ កាលបរិច្ឆេទ:ថ្ងៃទី១០ ខែសីហា (សៅរ៍) ១៩:៤០~២០:៤០
・ ចំនួនបាញ់ឡើង:ពុំផ្សព្វផ្សាយ តាមការប៉ានស្មានប្រមាណ ១០,០០០ គ្រាប់
・ ទស្សនិកជន:ប្រមាណ ៦០ម៉ឺននាក់
Website:http://www.yodohanabi.com *មានតែភាសាជប៉ុន

<ការធ្វើដំណើរ>

【ទីតាំង Juso】
・ ពី “ស្ថានីយ Tsukamoto” JR ប្រហែល១៥នាទីដោយថ្មើរជើង
・  ពី “ស្ថានីយ Juso” Hankyu Kobe Line

ប្រហែល១៥នាទីដោយថ្មើរជើង

【ទីតាំង Umeda】
・  ពី “ស្ថានីយ Osaka” JR ប្រហែល២០នាទីដោយថ្មើរជើង
・  ពី “ស្ថានីយ Umeda” Hankyu / រថភ្លើងក្រោមដី ប្រហែល២៥នាទីដោយថ្មើរជើង

 

 

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles