ជាមួយនឹង «បាវចនា-Motto» ដែលលើកឡើងថា៖ «កីឡារស់ក្នុងសន្តិភាព-SPORTS LIVE IN PEACE» មានន័យថា “មានសន្តិភាពទើបកីឡាមានជីវិត កីឡាមានសកម្មភាព និងកីឡាមានការអភិវឌ្ឍ” រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនយ៉ាងសស្រាក់សស្រាំ ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍កីឡា SEA GAME 2023 ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី៥ ដល់ទី១៧ ខែឧសភា ឆ្នាំ២០២៣ នេះ។ ក្នុងនាមជាម្ចាស់ផ្ទះលើកដំបូងបំផុត តើកម្ពុជាបានត្រៀមខ្លួនយ៉ាងដូចម្តេចខ្លះសម្រាប់ព្រឹត្តការណ៍កីឡាក្នុងតំបន់មួយនេះ?
ពហុកីឡដ្ឋានជាតិមរតកតេជោ
ស្ថិតនៅប៉ែកខាងជើងចម្ងាយ២០គីឡូម៉ែត្រ ជាយរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ ដែលពហុកីឡដ្ឋានជាតិថ្មី មួយនេះគឺជាបណ្តុំការប្រកួតកីឡាភាគច្រើន ជាពិសេសគឺពិធីបើក-បិទផ្លូវការ នៃស៊ីហ្គេម ឆ្នាំ២០២៣។
- ថវិការសាងសង់៖ ១៥០លានដុល្លារ (ជំនួយឥតសំណងពីប្រទេសចិន)
- ទំហំ៖ ១៤.៩ហិចតា
- ផ្តើមសាងសង់៖ ខែសីហា ឆ្នាំ២០១៧
- បញ្ចប់ការសាងសង់៖ ខែឧសភា ឆ្នាំ២០២១
- ចំនួនផ្ទុកសរុប៖ ប្រមាណ៦ម៉ឺននាក់
ភូមិកីឡា (Sport Village)
- សាងសង់៖ ខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន World Bridge Sport Village
- សាងសង់រួចរាល់៖ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣
- ផ្ទៃដីសាងសង់៖ ៨ហិចតា
- ចំនួនបន្ទប់សរុបជាង ១,៧០០បន្ទប់
- ទីតាំង៖ ស្ថិតនៅក្បែរបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ
- ទទួលអ្នកស្នាក់នៅបានប្រមាណ៖ ៦ ទៅ ៧ពាន់នាក់
ថវិការជាតិសម្រាប់ប្រើក្នុងព្រឹត្តិការណ៍ SEA GAME 2023
- ប្រមាណ ២០០លានដុល្លារ
- ត្រូវការអ្នកស្ម័គ្រចិត្តចំនួន ៧០០០នាក់
ផ្សេងៗអំពីកម្ពុជាក្នុងព្រឹត្តការណ៍ស៊ីហ្គេមកន្លងទៅថ្មីៗ៖
- ស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន កម្ពុជាដណ្តើមបានមេដាយ មាស៤វិញ្ញាសា ប្រាក់៦វិញ្ញាសា និងសំរឹទ្ធិ៣៦វិញ្ញាសា សរុប ៤៦វិញ្ញាសា ដោយកម្ពុជាបានឈរនៅចំណាត់ថ្នាក់លេខ ៨ ក្នុងចំណោម១១ប្រទេស។ ចំនួនមេដាយនេះបានកើនឡើងច្រើនឡើងជាងស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៧ ដែលបានឈ្នះមេដាយមាស ៣ ប្រាក់២ និងសំរឹទ្ធិ១២ សរុប១៧គ្រឿង ប៉ុន្តែរក្សាខ្លួននៅចំណាត់ថ្នាក់លេខ៨ដូចគ្នា ស៊ីហ្គេម ២០១៩ ដែរ។
- ក្រោយបញ្ចប់ការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ ហើយ នៅថ្ងៃទី២២ ខែឧសភានេះ កម្ពុជាបានបំបែកឯកត្ដកម្មដ៏ល្អមួយដោយបានឈ្នះមេដាយសរុប ៦៣គ្រឿង (មាស៩ ប្រាក់ ១៣ និងសំរឹទ្ធ ៤១) ហើយមេដាយមាស និងមេដាយប្រាក់ បានកើនឡើងទ្វេដង បើធៀបនឹងស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន។
この記事が気に入ったら
いいね!しよう
We will send you the latest information
ភាគខាងត្បូងនៃទីក្រុងភ្នំពេញ
2023.09.29 NyoNyum KhmerNyoNyum Khmer Special Topics
“ការបង្កើតសហគមន៍រស់នៅធំទូលាយបែបអភិជន ជាមួយអគារលំនៅដ្ឋានប្រណីត និងទាន់សម័យជូនប្រជាពលរដ្ឋនៅតំបន់ប៉ែកខាងជើងក្រុងភ្នំពេញ ជាក្តីស្រមៃរបស់យើងខ្ញុំ”
2023.09.26 NyoNyum KhmerNyoNyum Khmer Special Topics
មតិទូទៅរបស់ពលរដ្ឋរស់នៅក្នុងបុរីលំនៅដ្ឋានជុំវិញក្រុងភ្នំពេញ
2023.09.25 NyoNyum Khmer Special Topics
គម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានជុំវិញទីក្រុងភ្នំពេញ
2023.09.22 NyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics