សៀមរាបជាក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្តដ៏ធំមួយនៅកម្ពុជា ដែលបង្កើតអាជីពជាច្រើនពីវិស័យទេសចរណ៍ ក្នុងនោះអាជីពជាមគ្គុទ្ទេសក៍ទេសចរក៏មានចំនួនច្រើនផងដែរ។ នៅក្នុងខេត្តសៀមរាបតែមួយ មានមគ្គុទេ្ទសទេសចរនិយាយភាសាអង់គ្លេស ចិន ជប៉ុន កូរ៉េ អេស្បាញ និងរុស្សីជាដើម ចំនួនប្រមាណ ៥១៥៤នាក់។ ក្នុងនោះដែរ មគ្គុទ្ទេសក៍ទេសចរភាសាជប៉ុន មានចំនួនច្រើនលំដាប់លេខ៣ បន្ទាប់ពីភាសាអង់គ្លេស និងចិន។ បច្ចុប្បន្ន នៅខេត្តសៀមរាបមានមគ្គុទ្ទេសក៍ទេសចរនិយាយភាសាជប៉ុនចំនួនប្រមាណ ៧៩០នាក់។
វិបត្តិជំងឺកូវីដ-១៩ រយៈពេលជិត ៣ឆ្នាំ កន្លងទៅបានកែប្រែស្ថានភាពអាជីវកម្មទេសចរ និងជីវភាពរស់នៅរបស់មគ្គុទ្ទេសក៍ទេសចរទូទៅ។ យ៉ាងណាមិញ មានមគ្គុទ្ទេសក៍និយាយភាសាជប៉ុនប្រមាណ ៣០% ចាកចេញពីខេត្តសៀមរាបស្វែងរកការងារថ្មី ខណៈមួយចំនួនបានបន្តរស់នៅក្នុងខេត្តបង្កើតរបរថ្មីជាដើម ដើម្បីរកប្រាក់ចំណូលទ្រទ្រង់គ្រួសារ។
យើងខ្ញុំនឹងលើកយកស្ថានភាពប្រែប្រួលនានាកើតឡើងចំពោះអាជីពមគ្គុទ្ទេសក៍ទេសចរភាសាជប៉ុនមកចុះផ្សាយជូនប្រិយមិត្តស្វែងយល់។ ដូច្នេះ កុំភ្លេចតាមដានការចែករំលែករបស់ពួកយើងនៅលើទំព័រហ្វេសប៊ុក NyoNyum Khmer ក៏ដូចជាគេហទំព័រ https://nyonyum.net/km/ ដែលនឹងលើកយកអត្ថបទពិសេសចំនួន ៩ និងអត្ថបទផ្សេងៗទៀតរបស់ញញឹមលេខ៥៦នេះផងដែរ។
អត្ថបទពិសេសមានដូចជា៖
- តោះយើងស្វែងយល់ពីចំនួនភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាមុននិងក្រោយវិបត្តិជំងឺកូវីដ១៩កើតឡើង!
- ដើម្បីក្លាយជាមគ្គុទេសក៍ទេសចរ តើត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ?
- ការយល់ឃើញរបស់ប្រធានសមាគមមគ្គុទេសក៍ក៍ទេសចរភាសាជប៉ុនប្រចាំខេត្តសៀមរាប អំពីស្ថានភាពអាជីពមគ្គុទេសក៍ទេសចរក្នុងអំឡុង និងក្រោយវិបត្តិកូវីដ១៩
- វិបត្តិជំងឺកូវីដ១៩ និងស្ថានភាពអាជីពមគ្គុទេ្ទសក៍ទេសចរណ៍ខេត្តសៀមរាប
- ការផ្តើមអាជីវកម្មថ្មីរបស់មគ្គុទេសក៍ទេសចរក្នុងវិបត្តិកូវីដ១៩
- មគ្គុទេសក៍ទេសចរនឹងការផ្តើមប្រកបអាជីវកម្មថ្មី-របរលក់ទាអាំង
- “វិបត្តិជំងឺកូវីដ១៩ ផ្តល់ឱ្យកាសការងារថ្មីសម្រាប់ខ្ញុំ”
- ស្ថានភាពរបរនិងការរស់នៅថ្មីរបស់មគ្គុទេសក៍ទេសចរអំឡុងវិបត្តិកូវីដ១៩~បទសម្ភាសន៍អ្នកគ្រូ អូនី ហ៊ីហ្វូមី រស់នៅខេត្តសៀមរាបរយៈពេល២៨ឆ្នាំ អំពីការយល់ឃើញពីការប្រែប្រួលមុខរបរនិងការរស់នៅប្រចាំថ្ងៃរបស់មគ្គុទេសក៍~
- យើងខ្ញុំនឹងប្រឹងប្រែងបម្រើសេវាកម្មទេសចរដើម្បីឱ្យភ្ញៀវជនជាតិជប៉ុនកាន់តែយល់ដឹងនឹងចូលចិត្តកម្ពុជា!
この記事が気に入ったら
いいね!しよう
We will send you the latest information
ភាគខាងត្បូងនៃទីក្រុងភ្នំពេញ
2023.09.29 NyoNyum KhmerNyoNyum Khmer Special Topics
“ការបង្កើតសហគមន៍រស់នៅធំទូលាយបែបអភិជន ជាមួយអគារលំនៅដ្ឋានប្រណីត និងទាន់សម័យជូនប្រជាពលរដ្ឋនៅតំបន់ប៉ែកខាងជើងក្រុងភ្នំពេញ ជាក្តីស្រមៃរបស់យើងខ្ញុំ”
2023.09.26 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics