គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

SEA Games 2023 in Cambodia
SEA Games 2023 in Cambodia
2023.05.11

កំណត់ត្រាហ្វឹកហាត់កីឡាករកម្ពុជាត្រៀមប្រកួតក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម ២០២៣

តើអ្នកដឹងទេថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នឹងប្រារព្ធឡើងជាលើកដំបូងនៅកម្ពុជា ក្នុងខែឧសភា ខាងមុខនេះ?

គណៈកម្មាធិការជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​កម្ពុជា (CAMSOC) ដែល​​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​កំពុង​ដឹកនាំ​ការ​រៀបចំ​ផ្សេងៗសម្រាប់ព្រឹត្តិការណ៍កីឡានេះ។ នៅឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាលកម្ពុជាទើបតែមានលទ្ធភាពធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះដោយខ្លួនឯងជាលើកដំបូង ក្រោយរយៈពេល៦៤ឆ្នាំ បន្ទាប់ពីការប្រកួតកីឡាស៊ីហ្គេមលើកដំបូងនៅឆ្នាំ១៩៥៩។ តើកីឡាករកម្ពុជាដែលកំពុងហ្វឹកហាត់សម្រាប់ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននេះ មានមោទនភាព និងខិតខំប្រឹងប្រែងដូចម្តេចខ្លះ?

យើងខ្ញុំនឹងលើកយកកិច្ចខិតខំប្រឹងប្រែងរបស់អត្តពលិក គ្រូបង្វឹក និងក្រុមឧបត្ថម្ភកីឡា ដែលខិតខំប្រឹងប្រែងហ្វឹកហាត់ និងជួយលើកស្ទួយវិស័យកីឡានៅកម្ពុជាបច្ចុប្បន្ននេះ។ ដូច្នេះ កុំភ្លេចតាមដានការចែករំលែករបស់ពួកយើងនៅលើទំព័រហ្វេសប៊ុក NyoNyum Khmer ក៏ដូចជាគេហទំព័រ https://nyonyum.net/km/ ដែលនឹងលើកយកអត្ថបទពិសេសចំនួន ៩ និងអត្ថបទផ្សេងៗទៀតរបស់ញញឹមលេខ៥៧នេះផងដែរ។

អត្ថបទពិសេសមានដូចជា៖

១. ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

២. ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម

៣. ការត្រៀមខ្លួននិងក្តីរំពឹងរបស់កីឡាករជម្រើសជាតិខ្មែរ

៤. តើគ្រូបង្វឹកជម្រើសជាតិផ្តល់អ្វីខ្លះដល់កីឡាករ?

៥. កម្រងសំណួរសាកសួរ អំពីស្ថានភាពយល់ដឹងរបស់យុវជនចំពោះព្រឹត្តការណ៍កីឡា SEA GAME 2023

៦. នាងខ្ញុំមានទំនុកចិត្តថាខ្លួននឹងអាចធ្វើបានកាន់តែប្រសើរថែមទៀត សម្រាប់ការចូលរួមប្រកួតដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ខាងមុខនេះ!

៧. ជម្រើសជាតិកីឡាសម្តែងយូដូកម្ពុជាចូលរួមកម្មវិធីហ្វឹកហាត់នៅប្រទេសជប៉ុនរយៈពេល៣ខែ

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles