ដើម្បីការពារធ្មេញពុក
ធ្មេញពុក គឺបណ្តាលមកពីឥទ្ធិផលនៃបាក់តេរីក្នុងមាត់ដែលបង្ករមកពីអាហារ។ បើយើងមិនយកចិត្តទុកដាក់ វានឹងឈានដល់ភាពធ្ងន់ធ្ងររហូតដល់ការដកធ្មេញ។ ដូច្នេះដើម្បីកុំអោយមានស្ថានភាពបែបនេះកើតឡើងសំខាន់បំផុតគឺត្រូវមាន វិធានការណ៌ការពារធ្មេញពុក។
ជំហានដំបូងនោះគឺការអាចយកចេញសំណល់កខ្វក់ដែលមាននៅក្នុងមាត់ជាមួយនឹងថ្នាំដុសធ្មេញ។
តើអ្នកដឹងពីរបៀបកាន់ច្រាសដុសធ្មេញអោយបានត្រឹមត្រូវដែរឬទេ? តើជាធម្មតា អ្នកកាន់ច្រាសដុសធ្មេញបែបណា?
បើយើងកាន់ច្រាសដុសធ្មេញដោយបាតដៃទាំងមូល ផ្នែកខាងមុខនៃធ្មេញនឹងប៉ះទង្គិចដោយកំលាំងខ្លាំង ហើយសរសៃច្រាសមិនអាចពត់កោងចូលទៅសំអាតបានស្អាតទេ។ ការដែលត្រឹមត្រូវនោះគឺការកាន់ច្រាសដូចកាន់ប៊ិច។ ផ្នែកខាងមុខនៃធ្មេញនឹងប៉ះទង្គិចដោយកំលាំងតិចៗ សរសៃច្រាសត្រង់អត្រានៃការសំអាតមានកំរិតខ្ពស់។ លើសពីនេះទៅទៀតដោយសារតែច្រាសមិនអាចជ្រៀតចូលដល់នៅចន្លោះធ្មេញ។ យើងសូមណែនាំអោយប្រើខ្សែសំរាប់សំអាតធ្មេញ។
ចំណុចមិនល្អ
របៀបកាន់ច្រាស់ដុសធ្មេញខុស
បើយើងកាន់ច្រាសដុសធ្មេញដោយបាតដៃទាំងមូល(ដូចក្នុងរូបនេះ) សរសៃច្រាសនឹងរីកធំមិនអាចជ្រៀតចូលបានល្អទៅក្នុងចន្លោះធ្មេញធ្វើអោយការសំអាតកាកសំណល់មិនបានស្អាតល្អ។
ចំណុចល្អ
របៀបកាន់ច្រាស់ដុសធ្មេញដែលត្រឹមត្រូវ
ការកាន់ច្រាសដុសធ្មេញបែបដូចកាន់ប៊ិច(ដូចក្នុងរូបនេះ) យើងដុសធ្មេញតាមស្ថានភាពបែបនេះនោះសរសៃច្រាសនឹងមិនរីកធំ។
ជាងនេះទៅទៀតពេលដែលយើងប្រើខ្សែសំរាប់សំអាតធ្មេញ នោះវានឹងមានប្រសិទ្ធភាពក្នុងការយកកាកសំណល់ចេញជាងច្រាសដុសធ្មេញដែលមិនអាចជ្រៀតចូលសព្វដល់នៅចន្លោះធ្មេញ។
ប្រវត្តិរូបសង្ខេប
អ៊ីវ៉ាសាគី ហីរុស៊ី
ជាទន្តបណ្ឌិតឯកទេសធ្មេញនៃមន្ទីរពេទ្យឯកទេសព្យាបាលធ្មេញអ៊ីវ៉ាតាដែលបានបើកសម្ភោធនៅឆ្នាំ២០១៣។បានបញ្ចប់ការសិក្សាឯកទេសជាន់ខ្ពស់ផ្នែកធ្មេញនៅប្រទេសជប៉ុនបំរើការងារនិងជាបណ្ឌិតជាន់ខ្ពស់។ កាលពីឆ្នាំ២០១០ គាត់បានធ្វើសកម្មភាពណែនាំពីអនាម័យធ្មេញនៅកម្ពុជាផងដែរ វាផ្តល់ឱកាសអោយគាត់បានធ្វើការនៅក្នុងមន្ទីរព្យាបាលធ្មេញនៅកម្ពុជា។ មន្ទីរពេទ្យឯកទេសព្យាបាលធ្មេញអ៊ីវ៉ាតា ផ្ទះលេខ 339C ផ្លូវលេខ 163។
សម្រាប់ពត៌មានបន្ថែម ៖
この記事が気に入ったら
いいね!しよう
We will send you the latest information
(ភាសាខ្មែរ) សិល្បៈដែលឆ្លុះបញ្ចាំងពីសង្គម
2021.05.28 Japan Foundation CollaborationLife Styletrend&culture
(ភាសាខ្មែរ) ការរៀបចំសក់ដោយខ្លួនឯងសម្រាប់នារីការិល័យ 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) វិធីកាត់ រឺដក ចិញ្ចើមបែបជប៉ុន 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) ម្ជុលវិទ្យាសាស្ត្រ និងការដុត (Acupuncture) (Moxibustion) 【life style】
2020.01.02 Life Style
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer