គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) អំពីលក្ខណៈពិសេសនៃទម្រង់សិល្បៈរបាំជប៉ុន
(ភាសាខ្មែរ) អំពីលក្ខណៈពិសេសនៃទម្រង់សិល្បៈរបាំជប៉ុន
2020.03.14

សិល្បៈរបាំជប៉ុន

សិល្បៈរបាំជប៉ុនគឺសំដៅលើរបាំដែលជាប្រពៃណីគ្រប់ប្រភេទរបស់ជប៉ុន។ វាជាសិល្បៈរបាំដែលសម្តែងនៅលើឆាក ដោយយកទម្រង់សិល្បៈដែលជាកេរ្តិ៍តំណែលពីបុរាណជាគោល ខុសពីសិល្បៈបែបប្រជាប្រិយនិងល្ខោនសម្តែង Kagura នៃសាសនា Shinto ។ សិល្បៈរបាំជប៉ុន មានអាយុកាលប្រមាណ ៤០០ឆ្នាំ ហើយមានក្រុមផ្សេងៗដែលមានក្បាច់សម្តែងខុសៗគ្នាប្រមាណជាង ២០០ក្រុម នៅទូទាំងប្រទេសជប៉ុន។

         ធាតុផ្សំ ៣ សំខាន់ៗនៃសិល្បៈរបាំជប៉ុន

សិល្បៈរបាំជប៉ុន ត្រូវបានបង្កើតឡើងដោយធាតុផ្សំ ៣ យ៉ាងសំខាន់ៗគឺ “ទម្រង់សិល្បៈរបាំបុរាណ” “ទម្រង់សិល្បៈ របាំប្រជាប្រិយ” និង “ទម្រង់សិល្បៈរបាំប្រពៃណី”។

ទម្រង់សិល្បៈរបាំបុរាណ

ជារបាំដែលបង្ហាញពីចលនានៃសម្រឹបជើងនិងភាពស្ងប់ស្ងាត់នៃដួងចិត្ត ដោយយកចលនាបង្វិលនៃដងខ្លួនជាគោល តម្រូវទៅតាមចង្វាក់ភ្លេងនិងចម្រៀង។ វាជាសិល្បៈសម្តែងនៅលើឆាកបែបអភិជន ដែលមានប្រវត្តិយូយារណាស់មកហើយ។

ទម្រង់សិល្បៈរបាំប្រជាប្រិយ

ជារបាំដែលយកចលនាលោតហក់ជាគោល ហើយបង្ហាញពីអត្ថន័យអ្វីមួយដោយរាំតាមចង្វាក់ភ្លេងនិងចម្រៀងបែបរីករាយ។ ដើមឡើយ របាំនេះមានលក្ខណៈបែបសាសនា ហើយត្រូវបានផ្សព្វផ្សាយដោយក្រុមអ្នកកាន់សាសនាដូចជាដូនជីបំរើនៅក្នុងវិហារសាសនា Shinto ជាដើម។ ក៏ប៉ុន្តែរបាំនេះបានវិវត្តមកជាសិល្បៈប្រជាប្រិយ ដែលជាការកម្សាន្តរបស់ប្រជាជនសាមញ្ញទូទៅ បន្ទាប់ពីឥទ្ធិពលសាសនាបានបាត់បង់។

ឧទាហរណ៍៖ មានដូចជារបាំ Bong Odori ជាដើម ដែលត្រូវបានគេរាំនៅក្នុងពិធីបុណ្យនៅទូទាំងប្រទេសជប៉ុន។

ទម្រង់សិល្បៈរបាំប្រពៃណី

ជារបាំដែលបង្ហាញពីទង្វើរក៏ដូចជាកាយវិការនៃសីលធម៌ប្រចាំថ្ងៃ ហើយទម្រង់នៃក្បាច់របាំនេះក៏ធ្វើទៅតាមភ្លេងនិងចម្រៀងផងដែរ។ សិល្បៈរបាំប្រពៃណីនេះ មានធាតុសំខាន់បែបជាល្ខោនច្រើន ហើយវាបានប្រែក្លាយជារបាំ Kabuki ជាដើមនៅសម័យ Edo នៃប្រទេសជប៉ុនផងដែរ។

ឧទាហរណ៍៖ របាំ Kamigatamai ដែលរាំលើឆាកបែបប្រពៃណីជប៉ុន និងរបាំល្ខោន Kabuki ដែលជាល្ខោនសម្តែងនៅលើឆាកជាដើម។

ភាពខុសគ្នានៃរបាំបុរាណនិងរបាំសម័យ

របាំបុរាណ

ជាប្រភេទរបាំប្រពៃណីជប៉ុនដែលត្រូវបានបង្កើតឡើងដោយយករបាំល្ខោន Kabuki ជាមូលដ្ឋានគ្រឹះ។

របាំសម័យ

ជារបាំដែលប្រែក្លាយរបាំបុរាណអោយកាន់តែងាយយល់និងងាយទស្សនា។ ជារបាំដែលបង្កើតឡើងទៅតាមបទចម្រៀងប្រជាប្រិយ ចម្រៀងមនោសញ្ចេតនា និងចម្រៀងសម័យ។
សម្រាប់ពត៌មានបន្ថែម ៖

 

【NyoNyum Khmer No.38】










この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles