គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) តោះទៅ តូក្យូ【ដំណើរកំសាន្តរបស់ផល្លី】
(ភាសាខ្មែរ) តោះទៅ តូក្យូ【ដំណើរកំសាន្តរបស់ផល្លី】
2019.11.29

ខ្ញុំដើរទស្សនាជុំវិញទីក្រុងតូក្យូ។ មានកន្លែងល្អៗមើលច្រើនណាស់!

Ueno & Asakusa

ខ្ញុំបានទៅលេងវត្តប្រពៃណីបុរាណមួយឈ្មោះ “Sensoji” នៅ Asakusa ហើយដើរជុំវិញសួន Ueno Park និងហាងតាមផ្លូវនៅ Ueno។

វត្ត Sensoji

សួន Ueno park

 Tokyo Skytree

វាជាអង់តែនទូរទស្សន៍និងវិទ្យុសាងសង់តាំងពីឆ្នាំ២០១២។ វាក៏ជានិមិត្តសញ្ញាថ្មីនៃទីក្រុងតូក្យូផងដែរ

Shibuya

អ្នកថតរូបកំពុងថតនៅចំណុចដ៏ល្បីល្បាញនៅចំពីមុខស្ថានីយ Shibuya

Ginza

មានអគារទំនើបៗជាច្រើនដូចជា៖ អាគារក្រុមហ៊ុន ហាងទំនិញ សំលៀកបំពាក់ និងវត្ថុសិល្បៈជាច្រើន។ល។

ស្ថានីយរថភ្លើងតូក្យូ

ត្រូវបានជួលជុលថ្មីនៅឆ្នាំ២០១២ តែដំបូងឡើយអាគារស្ថានីយរថភ្លើងនេះត្រូវបានកសាងឡើងនាឆ្នាំ១៩១៤

Akihabara

វាល្បីខាងវប្បធម៌ OTAKUដូចជាគំនូរជីវចល ក្រុម idol ហាងកាហ្វេដែលមានបុគ្គលិកសុទ្ឋតែស្រីៗស្លៀកឯកសណ្ឋានដូចអ្នកបំរើ ហើយវាក៏ល្បីល្បាញខាងផលិតផលអេឡិចត្រូនិក ដូចជាកុំព្យូទ័រ និងម៉ាស៊ីនថតជាដើមផងដែរ

Odaiba

កោះសិប្បនិមិ្មតនៅឈូងសមុទ្រតូក្យូ

ព្រះបរមរាជវាំង

គឺជាព្រះរាជវាំងសំរាប់ព្រះចៅអធិរាជជប៉ុនគង់នៅ​ ហើយខ្ញុំបានទៅលេងនៅសួនក្នុងព្រះរាជវាំងនេះ

ចំណាប់អារម្មណ៍របស់ផល្លី

នាងខ្ញុំសប្បាយរីករាយខ្លាំងជាខ្លាំង ដែលបានចូលរួមក្នុងដំណើរការងារនិងកំសាន្ត រយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុនលើកនេះ។ ដោយសារតែពេលវេលានោះមានរយៈពេលខ្លី ដូចនេះខ្ញុំមិនបានដើរកំសាន្តនៅតំបន់ឆ្ងាយៗឡើយ គឺអាចដើរកំសាន្តនៅតែទីក្រុងតូក្យូ និងតំបន់នៅជិតៗទីក្រុងប៉ុណ្តោះ ក៏ប៉ុន្តែវាពិតជាធ្វើអោយខ្ញុំពេញចិត្តនិងពិតជាចូលរួមយ៉ាងរីករាយ។

នៅក្នុងដំណើរកំសាន្តទៅតំបន់នានានៃទីក្រុងតូក្យូ គឺខ្ញុំពេញចិត្តស្ទើរតែគ្រប់ទីកន្លែងដែលខ្ញុំបានទៅកំសាន្តទាំងអស់ ក៏ប៉ុន្តែក្នុងនោះតំបន់ដែរខ្ញុំពេញចិត្តជាងគេគឺនៅ Kamakura ដែលជាតំបន់ទេសចរណ៍បែបបុរាណ និងធម្មជាតិដ៏ល្បីមួយ។ នៅទីនោះមានព្រះវិហារបុរាណ (Tsuruoka Hachimangu) ដ៏ធំមួយ និងរូបព្រះពុទ្ឋបដិមារដ៏ធំ (Kotokuin) ហើយមានហាងកាហ្វេ និងហាងលក់វត្ថុអនុស្សាវរីយ៍តូចធំតាមបែបបុរាណជាច្រើន ដែលគួរជាទីចាប់អារម្មណ៏ផងដែរ។ នៅតាមផ្លូវទៅមក មានឆ្នេរសមុទ្រដ៏ធំល្វឹងល្វើយ និងអាចស្រូបយកខ្យល់ដ៏បរិសុទ្ធ។ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ជាច្រើនចូលចិត្តទៅកំសាន្តនៅទីនោះណាស់។

កាលវិភាគ

អត្ថបទដែលបានចេញនេះគឺមាននៅក្នុងទស្សនាវដ្តី ញញឹមខ្មែរ លេខ ២២ ដែលចែកជូនអាន ដោយឥតគិតថ្លៃ!!!

សម្រាប់ពត៌មានបន្ថែម ៖

NyoNyum Khmer No.22




この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles