នំបស្ចិមប្រទេសវិវដ្តជាពិសេសបែបជប៉ុន
ប្រហែលជាមានចម្ងល់លើកឡើងថាហេតុអ្វី “ នៅប្រទេសជប៉ុន មាននំបែបបស្ចិមប្រទេស ” ក៏ប៉ុន្តែសូមបញ្ជាក់ថា ប្រទេសជប៉ុនជាប្រទេសដែលទទួលយកវប្បធម៌ និងម្ហូបអាហារផ្សាយពីបរទេស មករៀបចំជាបែបជប៉ុន ហើយបានបញ្ចូលវាទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនតាំងពីសម័យមុនមក។ ជាការពិតណាស់ ក្នុងនោះ មាននំមួយចំនួនក៏ត្រូវបានផ្សាយពីបណ្តាប្រទេសទាំងនោះផងដែរ។ មាននំបស្ចិមប្រទេសដែលធ្វើឡើងជាពិសេសបែបជប៉ុន តាមរយៈ គន្លឹះនៃនំបស្ចិមប្រទេស។ ទាំងនោះមានគ្រឿងផ្សំ និងរបៀបធ្វើ បែបលោកខាងលិចក៏ពិតមែន តែធាតុពិត នំមួយចំនួននោះពុំមាន នៅប្រទេសលោកខាងលិចទាំងនោះឡើយ។ ឬទោះជាមានលក់ក៏ដោយ ក៏វាជានំដែលផ្សាយមកពីប្រទេសជប៉ុនដែរ។ នំមួយចំនួន ណែនាំខាងក្រោមនេះ ជានំប្រទេសលោកខាងលិចដែលបានផលិតបែបជប៉ុន។ ម្យ៉ាងវិញទៀត នំប្រទេសលោកខាងលិចមួយចំនួនធ្វើនៅប្រទេសជប៉ុន ជាទូទៅត្រូវបានគេធ្វើតម្រូវតាមរសជាតិជនជាតិជប៉ុនចូលចិត្ត។ រូបរាងដ៏ស្រស់ស្អាត និងរសជាតិដ៏ប៉ិនប្រសប់ទាំងនោះត្រូវ បានជនបរទេសជាច្រើនចូលចិត្តនិងវាយតំលៃខ្ពស់។ ដូច្នេះសូមអញ្ជើញសាកល្បងនំទាំងនោះ♪
នំខេកជប៉ុន ショートケーキ
Shortcake
គេឃើញមាននំនេះ នៅគ្រប់ហាងលក់នំបស្ចិមប្រទេសនានាក្នុងប្រទេសជប៉ុន ហើយវាជានំដែលចាំបាច់បំផុតនៅក្នុងពិធីខួបកំណើតជាដើម។ ជានំដែលធ្វើឡើងដោយការកែសម្រួលនំ “Shortcake” របស់អង់គ្លេស ដោយប្រើនំពងមាន់ដុតបែបជប៉ុនបន្តុបពីលើនូវ Cream និងផ្លែ Strawberry លើម្សៅនំ Buiscuit ។ គេនិយាយថា នំនេះបានចាប់ផ្តើមលក់ដំបូងជានំ “Shortcake” នៅឯហាងលក់នំបស្ចិមប្រទេសបុរាណមួយកន្លែងក្នុងប្រទេសជប៉ុនឈ្មោះថា“Fujiya” កាលពីប្រមាណ១០០ឆ្នាំមុនមកម្លេះ។
នំក្រេប Crepe លាយគ្រីមច្រើនជាន់ ミルクレープ
Mille Crêpes
នំ “Crepe” ជានំបែបប្រទេសលោកខាងលិច ដែលគេផ្សំពីម្សៅ និងពងមាន់ រួមជាមួយនឹងស្ករ ហើយចាក់ដុតជាបន្ទះស្តើងៗ។ នំ “Mille crêpes” ត្រូវបានគេចាក់នំ Crepe ជាច្រើនជាន់ ដែលមានដាក់នូវ cream ស្រស់ និង Custard cream ក្នុងចន្លោះនីមួយៗនោះ។ វាមានឈ្មោះជាភាសាបារាំងដែលមានន័យថា “Crepe ១០០០សន្លឹក” ។ គេនិយាយថានំនេះធ្វើឡើងនៅហាងកាហ្វេមួយក្នុងទីក្រុងតូក្យូ ហើយត្រូវបានពង្រីកនៅតាមសាខាហាងជាច្រើននៅទូទាំងប្រទេសជប៉ុន។
នំ Cheesecake បែបជប៉ុន スフレチーズケーキ
Souffle Cheesecake
នំ heesecake ត្រូវបានគេបែងចែកជា៣ប្រភេទធំៗគឺ “Baked cheese cake” “Rare cheesecake” និង“Souffle cheesecake” ក៏ប៉ុន្តែនំ Rare cheesecake មានដើមកំណើតនៅប្រទេសជប៉ុន។ នំនេះត្រូវបានគេធ្វើឡើង ដោយតម្រូវរសជាតិ ដែលជនជាតិជប៉ុនចូលចិត្ត។ ចំនុចពិសេសបំផុតរបស់នំនេះគឺ សភាពទន់ៗរបស់នំ ហើយញ៉ាំរលាយភ្លាមៗនៅក្នុងមាត់។ នៅបរទេស ត្រូវបានគេហៅនំនេះថា “Japanese cheesecake” ហើយវាមានអ្នកគាំទ្រជាជនបរទេសជាច្រើនចូលចិត្ត។
NyoNyum Khmer No.35
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer