គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) សារមន្ទីរលាមក??????!!!! 【ចំនុចដែលគួរឱ្យចាប់អារម្មណ៍នៅប្រទេសជប៉ុន】
(ភាសាខ្មែរ) សារមន្ទីរលាមក??????!!!! 【ចំនុចដែលគួរឱ្យចាប់អារម្មណ៍នៅប្រទេសជប៉ុន】
2019.11.22

បច្ចុប្បន្ន រូបលាមកដែលមានពណ៌ឆើតឆាយកំពុងពេញនិយមជាខ្លាំង! “សារមន្ទីរលាមក”

ដូចដែលយើងខ្ញុំបានធ្វើការណែនាំនៅក្នុងការចុះផ្សាយលេខ៣១ នៅប្រទេសជប៉ុនក៏មានកន្លែងដែលអាចថតរូបភាពនិងរូបវីដេអូដ៏ស្រស់ស្អាតសំរាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម (SNS) ដ៏មានប្រជាប្រិយភាពខ្លាំងផងដែរ ក៏ប៉ុន្តែក្នុងនោះ ក៏មានសារមន្ទីរដ៏ចម្លែកៗនៅក្នុងប្រទេសជប៉ុនជាច្រើនផងដែរ។ ជាពិសេសសារមន្ទីរលាមកតូក្យូដែលបានបើកដំណើរការក្នុងឆ្នាំនេះ ជាសារមន្ទីរដែលមានឥទ្ធិពល និងប្រជាប្រិយភាពខ្លាំងមួយនៅក្នុងទីក្រុងតូក្យូ។


នៅក្នុងអាគារសារមន្ទីរនេះចែកចេញជា៤តំបន់មានដូចជា “តំបន់ទីធ្លាធំ” ជាកន្លែងដែលមានភ្នំភ្លើងលាមកដ៏ធំ “តំបន់ UNSTAGENIC” ជាកន្លែងដែលអាចថតរូបលាមកដែលមានពណ៌និងរូបភាពគួរឲ្យស្រឡាញ់ជាច្រើន “តំបន់ UNTERACTIVE” ជាកន្លែងដែលអាចកម្សាន្តនឹងសកម្មភាពទាក់ទងនិងលាមក និង“តំបន់ UNTELLIGENCE” ជាកន្លែងដែលអាចមើលពីទំនិញលាមកផ្សេងៗនៅលើពិភពលោក ហើយលើសពីនេះទៀតក៏មាន “KUSO GAME CENTRE ( CRAPPY ARCADE )” ដែលអ្នកទស្សនាអាចលេងហ្គេមដែលទាក់ទងនិងលាមក និងអាចជាវនូវវត្ថុអនុស្សាវរីយបានផងដែរនៅ “POOP FACTORY”។ មិនត្រឹមតែអាចថតរូបដ៏គួរឲ្យស្រឡាញ់ប៉ុណ្ណោះទេ ដោយសារនៅក្នុងសារមន្ទីនេះក៏អាចធ្វើសកម្មភាពផ្សេងៗបានផងដែរ ដូច្នេះសារមន្ទីរនេះជាទីកន្លែងដែលអាចកម្សាន្តបានទាំងកុមារនិងមនុស្សពេញវ័យ។


សារមន្ទីរមានការលក់សំបុត្រទស្សនាផ្ទាល់ផងដែរ ក៏ប៉ុន្តែដោយមានពេលខ្លះមានការផ្អាកលក់សំបុត្រផ្ទាល់នៅថ្ងៃទស្សនាដោយស្ថានភាពកកស្ទះនៃភ្ញៀវទស្សនា ដូច្នេះយើងខ្ញុំសូមធ្វើការណែនាំនូវការកក់សំបុត្រតាមប្រព័ន្ធអ៊ីនធឺណិតទុកជាមុន មុនថ្ងៃទស្សនារបស់លោកអ្នកនៅសារមន្ទីរនេះ។

 
សម្រាប់ពត៌មានបន្ថែម ៖

NyoNyum Khmer No.36







この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles