គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ទេសភាពភ្នំហ្វុជីមើលពីឈូងសមុទ្រ Suruga 【Japan view】
(ភាសាខ្មែរ) ទេសភាពភ្នំហ្វុជីមើលពីឈូងសមុទ្រ Suruga 【Japan view】
2019.12.06

រូបតំណាងប្រទេសជប៉ុនគឺ ភ្នំហ្វុជី

ភ្នំហ្វុជី ជាភ្នំដែលមានកំពស់ខ្ពស់ជាងគេនៅប្រទេសជប៉ុន មានកំពស់ដល់ទៅ៣៧៧៦ម។ ជាភ្នំតំណាងប្រទេសជប៉ុន ហើយវាត្រូវបានគេស្គាល់យ៉ាងច្រើនគ្រប់ទិសទី និងជាទីទាក់ទាញចំណាប់អារម្មណ៍មនុស្សម្នាជាច្រើន រួមទាំងអ្នកថតរូបជាច្រើនដែលបានមកថតរូបភ្នំនេះ ហើយក៏មានអ្នកមកគូរជារូបភាពផងដែរ។ ភ្នំនេះក៏ត្រូវបានគេណែនាំតៗគ្នានៅបរទេសផងដែរថាជាភ្នំតំណាងឲ្យប្រទេសជប៉ុន។ បុណ្យចូលឆ្នាំជប៉ុន ត្រូវប្រព្រឹត្តិទៅនៅថ្ងៃទី១ ខែមករា។ នៅប្រទេសជប៉ុនគេមានពាក្យដំណាលថា ទី១ ភ្នំហ្វុជី (មានន័យថាមិនស្លាប់) ទី២ សត្វស្ទាំង (មានន័យថាមានស័ក្តយស) ទី៣ផ្លែត្រប់ (មានន័យថាសំរេច រឺកូនចៅរកស៊ីមានបាន)។ ហើយគេតែងតែនិយាយតៗគ្នាថានៅថ្ងៃទី១  ខែមករា  បើសិនជាសុបិនតំបូងរបស់អ្នកឃើញភ្នំហ្វុជីនោះនឹងមានសំណាងល្អពេញមួយឆ្នាំ។

ភ្នំហ្វុជីស្ថិតនៅចន្លោះខេត្ត Yamanashi និងខេត្ត Shizuoka។ រូបថតនេះគឺជាទេសភាពមើលពីខាងឈូងសមុទ្រ Suruga។ ភ្នំនេះជាកន្លែងទេសចរណ៍ដ៏ល្បីលំដាប់លេខ១នៅប្រទេសជប៉ុនដែលមានភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនកុះករ ជាពិសេសអាចឡើងលេងលើភ្នំនេះយ៉ាងសប្បាយរវាងពីខែ៧ទៅខែ៩។ ទេសភាពពីលើកំពូលភ្នំនេះពិតជាស្រស់ស្អាតណាស់។

សម្រាប់ពត៌មានបន្ថែម ៖

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles