តើយូហ្គាគឺជាអ្វី? មតិទូទៅគិតថាយូហ្គា ជាអាសាណា (ASANA) ជាការធ្វើលំហាត់ប្រាណម្យ៉ាងដោយធ្វើការពត់ខ្លួន ប៉ុន្តែការពិត យូហ្គាមិនមែនគ្រាន់តែជាការពត់ខ្លួនធម្មតាប៉ុណ្ណោះទេ។ ដូចអត្ថន័យនៃពាក្យថា “Off the mat” ដែលជាពាក្យប្រើក្នុងយូហ្គា។ យូហ្គាមិនមែនគ្រាន់តែជាធាតុមួយនៃការធ្វើលំហាត់ប្រាណបុណ្ណោះទេ ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ច្រើនដែរក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ គោលការណ៍នៃការហាត់យូហ្គាគឺដើម្បីកុំឲ្យមានសេចក្តីស្អប់ កុំឲ្យមានចិត្តបាប មិនឲ្យនិយាយកុហក ធ្វើឲ្យខ្លួនឯងមានអារម្មណ៍ស្រស់ថ្លា និងស្អាត។ ដូច្នេះវាធ្វើឲ្យយើងមានខ្យល់ដង្ហើមចេញចូលល្អ និងមានចិត្តស្ងប់។
ទោះជាយ៉ាងនេះក៏ដោយ អ្វីដែលងាយស្រួលយល់ និងអនុវត្តន៍ជាងគេនោះគឺ “ការពត់ខ្លួន (Asana)”។ យើងសូមលើយកវិធីសាស្រ្ត២យ៉ាងដែលមានប្រសិទ្ធិភាពខ្ពស់ដើម្បីធ្វើឲ្យចិត្តស្ងាប់ និងអារម្មណ៍ស្រស់ថ្លា។
「Halasana」
កាយវិការលើកមេជើងរំលងក្បាល
១. គេងផ្ងារ ហើយសណ្ដូកជើងទាំងពីរឲ្យត្រង់ចំកណ្ដាល និងដៃទាំងពីរដាក់ឲ្យស្របដងខ្លួនដោយដាក់បាតដៃផ្កាប់ចុះក្រោម
២. ស្រូបដង្ហើមចូលបណ្ដើរ លើកជើងទាំងពីរឡើងបណ្ដើរ។
៣. ដកដង្ហើមចេញមកវិញ ដោយព្យាយាមលើកជើងទាំងពីរ និងចង្កេះឡើងលើដល់ក្បាល។
៤. នៅពេលដែលលើកជើងដល់ក្បាលហើយ យកដៃទាំងពីរពត់ទៅក្រោយខ្នងដើម្បីឲ្យដើមទ្រូងបើកបានល្អ (ដូចរូប)។ ក្នុងករណីពិបាកក្នុការលើកជើងឡើងផុតក្បាល យើងអាច យកដៃជួយទ្របាន។
៥. ហើយបន្តដកដង្ហើមចេញចូល ប៉ុន្តែមិនត្រូវលើកទម្ងន់ទាំងអស់ទៅលើទេ ព្រោះវាអាចធ្វើឲ្យយើងមានការឈឺចាប់ ដូច្នេះសូមព្យាយាមដាក់ទម្ងន់ខ្លះលើស្មា និងដៃ។
* គួរអនុវត្តន៍កាយវិការនេះមុនពេលគេង ព្រោះវាជួយធ្វើឲ្យឈាមរត់ស្រួល និងបំបាត់បញ្ហាចុកកញ្ចឹងក និងចង្កេះ។
「Janusirsasana」
កាយវិការដាក់ក្បាលលើជង្គង់
១ អង្គុយសន្ដូកជើងម្ខាងចេញក្រៅឲ្យត្រង់
២ បញ្ឈរជង្គង់ខាងស្តាំឡើង ហើយបត់ទៅស្តាំ ដោយយកទៅដាក់នៅគល់ភ្លៅខាងឆ្វេង។
៣ រក្សាជើងខាងឆ្វេងឲ្យនៅសន្ដូកដដែល ហើយបញ្ឈរប្រអប់ជើងឡើង (ដូចរូប)
៤ ដកដង្ហើមចេញមួយៗ អោនទៅមុខ ហើយយកដៃទាំងពីរទៅមុខឲ្យអស់តាមដែលអាចធ្វើទៅបានរហូតដល់ម្រាមជើង។ ហើយរក្សាលំនឹងនោះប្រហែលជា១ ទៅ៣នាទី។
៥ ដកដង្ហើមចូល ហើយប្តូរមកធ្វើដូចគ្នានេះដែរនៅជើងស្តាំម្តង។ កាយវិការនេះអាចមើលទូរទស្សន៍បណ្ដើរធ្វើបណ្ដើរ។
*វាអាចជួយធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយបាន ហើយក៏ជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការស្រួលផងដែរ។
កាយវិការ ដែលយើងយកមកមកបង្ហាញនេះគឺវាមានភាពងាយស្រួល យើងអាចអនុវត្តន៍ជាប្រចាំបាន។ សំរាប់អ្នកមានចំណាប់អារម្មណ៍ចង់ដឹងបន្ថែម ក៏ដូចជាចង់រៀននោះ សូមទៅសាកល្បងទាំងអស់គ្នា!! ម្យ៉ាងយូហ្គាគឺមិនមែនសំរាប់តែនារីតែប៉ុណ្ណោះទេ តែក៏មានវិធីហាត់សំរាប់បុរសផងដែរ។ ដូច្នេះ បុរសៗចង់សាកល្បងទេ?
កំណត់ចំណាំ:
គេបានកំណត់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៤ ជាទិវាយូហ្គាអន្តរជាតិ ដើម្បីឲ្យពិភពលោកបានស្គាល់ និងយល់ដឹងពីអត្ថប្រយោជន៍របស់វាឲ្យកាន់តែច្រើនឡើង។ ហើយកាលពីឆ្នាំ២០១៥ ក៏មានការប្រារព្វកម្មវិធីយូហ្គានៅអង្គរវត្តយើងដែរ។ ចំណែកកម្មវិធីនាឆ្នាំ២០១៦នេះ ខ្ញុំក៏មានបំណងចងចូលរួមដែរ។
ប្រវត្តិសង្ខេប
KOBAYASHI Hiroko
គាត់បានចាប់ផ្តើមយូហ្គាតាំងពីឆ្នាំ២០០៥ កំឡុងពេលដែលគាត់មកធ្វើការនៅកម្ពុជា ហើយត្រលប់ទៅប្រទេសជប៉ុនវិញក៏បានចូលរៀនវគ្គ “Mana Yoga”និងទទួលបានសញ្ញាប័ត្រ។ នៅឆ្នាំ២០១៥ ខែឧសភា ក៏បានបើកក្លឹបយូហ្គានេះឡើងជាមួយមិត្តភ័ក្តិរបស់គាត់។
សម្រាប់ពត៌មានបន្ថែម ៖
この記事が気に入ったら
いいね!しよう
We will send you the latest information
(ភាសាខ្មែរ) សិល្បៈដែលឆ្លុះបញ្ចាំងពីសង្គម
2021.05.28 Japan Foundation CollaborationLife Styletrend&culture
(ភាសាខ្មែរ) ការរៀបចំសក់ដោយខ្លួនឯងសម្រាប់នារីការិល័យ 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) វិធីកាត់ រឺដក ចិញ្ចើមបែបជប៉ុន 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) ម្ជុលវិទ្យាសាស្ត្រ និងការដុត (Acupuncture) (Moxibustion) 【life style】
2020.01.02 Life Style
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer