គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) យូហ្គាដើម្បីសុខភាព និងសំរាកអារម្មណ៍! 【life style】
(ភាសាខ្មែរ) យូហ្គាដើម្បីសុខភាព និងសំរាកអារម្មណ៍! 【life style】
2019.12.26

តើយូហ្គាគឺជាអ្វី? មតិទូទៅគិតថាយូហ្គា ជាអាសាណា (ASANA) ជាការធ្វើលំហាត់ប្រាណម្យ៉ាងដោយធ្វើការពត់ខ្លួន ប៉ុន្តែការពិត យូហ្គាមិនមែនគ្រាន់តែជាការពត់ខ្លួនធម្មតាប៉ុណ្ណោះទេ។ ដូចអត្ថន័យនៃពាក្យថា Off the mat ដែលជាពាក្យប្រើក្នុងយូហ្គា។ យូហ្គាមិនមែនគ្រាន់តែជាធាតុមួយនៃការធ្វើលំហាត់ប្រាណបុណ្ណោះទេ ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ច្រើនដែរក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ គោលការណ៍នៃការហាត់យូហ្គាគឺដើម្បីកុំឲ្យមានសេចក្តីស្អប់ កុំឲ្យមានចិត្តបាប មិនឲ្យនិយាយកុហក ធ្វើឲ្យខ្លួនឯងមានអារម្មណ៍ស្រស់ថ្លា និងស្អាត។ ដូច្នេះវាធ្វើឲ្យយើងមានខ្យល់ដង្ហើមចេញចូលល្អ និងមានចិត្តស្ងប់។

ទោះជាយ៉ាងនេះក៏ដោយ អ្វីដែលងាយស្រួលយល់ និងអនុវត្តន៍ជាងគេនោះគឺ ​“ការពត់ខ្លួន (Asana)”។ យើងសូមលើយកវិធីសាស្រ្ត២យ៉ាងដែលមានប្រសិទ្ធិភាពខ្ពស់ដើម្បីធ្វើឲ្យចិត្តស្ងាប់ និងអារម្មណ៍ស្រស់ថ្លា។

Halasana

កាយវិការលើកមេជើងរំលងក្បាល

១. គេងផ្ងារ ហើយសណ្ដូកជើងទាំងពីរឲ្យត្រង់ចំកណ្ដាល និងដៃទាំងពីរដាក់ឲ្យស្របដងខ្លួនដោយដាក់បាតដៃផ្កាប់ចុះក្រោម

២. ស្រូបដង្ហើមចូលបណ្ដើរ លើកជើងទាំងពីរឡើងបណ្ដើរ។

៣. ដកដង្ហើមចេញមកវិញ ដោយព្យាយាមលើកជើងទាំងពីរ និងចង្កេះឡើងលើដល់ក្បាល។

៤. នៅពេលដែលលើកជើងដល់ក្បាលហើយ យកដៃទាំងពីរពត់ទៅក្រោយខ្នងដើម្បីឲ្យដើមទ្រូងបើកបានល្អ (ដូចរូប)។ ក្នុងករណីពិបាកក្នុការលើកជើងឡើងផុតក្បាល យើងអាច យកដៃជួយទ្របាន។​

៥. ហើយបន្តដកដង្ហើមចេញចូល ប៉ុន្តែមិនត្រូវលើកទម្ងន់ទាំងអស់ទៅលើទេ ព្រោះវាអាចធ្វើឲ្យយើងមានការឈឺចាប់ ដូច្នេះសូមព្យាយាមដាក់ទម្ងន់ខ្លះលើស្មា និងដៃ។

* គួរអនុវត្តន៍កាយវិការនេះមុនពេលគេង ព្រោះវាជួយធ្វើឲ្យឈាមរត់ស្រួល និងបំបាត់បញ្ហាចុកកញ្ចឹងក និងចង្កេះ។

Janusirsasana

កាយវិការដាក់ក្បាលលើជង្គង់

១ អង្គុយសន្ដូកជើងម្ខាងចេញក្រៅឲ្យត្រង់

២ បញ្ឈរជង្គង់ខាងស្តាំឡើង ហើយបត់ទៅស្តាំ ដោយយកទៅដាក់នៅគល់ភ្លៅខាងឆ្វេង។

៣ រក្សាជើងខាងឆ្វេងឲ្យនៅសន្ដូកដដែល ហើយបញ្ឈរប្រអប់ជើងឡើង (ដូចរូប)

៤ ដកដង្ហើមចេញមួយៗ អោនទៅមុខ ហើយយកដៃទាំងពីរទៅមុខឲ្យអស់តាមដែលអាចធ្វើទៅបានរហូតដល់ម្រាមជើង។ ហើយរក្សាលំនឹងនោះប្រហែលជា១ ទៅ៣នាទី។

៥ ដកដង្ហើមចូល ហើយប្តូរមកធ្វើដូចគ្នានេះដែរនៅជើងស្តាំម្តង។ កាយវិការនេះអាចមើលទូរទស្សន៍បណ្ដើរធ្វើបណ្ដើរ។

*វាអាចជួយធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយបាន ហើយក៏ជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការស្រួលផងដែរ។

កាយវិការ ដែលយើងយកមកមកបង្ហាញនេះគឺវាមានភាពងាយស្រួល យើងអាចអនុវត្តន៍ជាប្រចាំបាន។ សំរាប់អ្នកមានចំណាប់អារម្មណ៍ចង់ដឹងបន្ថែម​ ក៏ដូចជាចង់រៀននោះ សូមទៅសាកល្បងទាំងអស់គ្នា!! ម្យ៉ាងយូហ្គាគឺមិនមែនសំរាប់តែនារីតែប៉ុណ្ណោះទេ តែក៏មានវិធីហាត់សំរាប់បុរសផងដែរ។ ដូច្នេះ បុរសៗចង់សាកល្បងទេ?

កំណត់ចំណាំ:

គេបានកំណត់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៤ ជាទិវាយូហ្គាអន្តរជាតិ ដើម្បីឲ្យពិភពលោកបានស្គាល់ និងយល់ដឹងពីអត្ថប្រយោជន៍របស់វាឲ្យកាន់តែច្រើនឡើង។ ហើយកាលពីឆ្នាំ២០១៥ ក៏មានការប្រារព្វកម្មវិធីយូហ្គានៅអង្គរវត្តយើងដែរ។ ចំណែកកម្មវិធីនាឆ្នាំ២០១៦នេះ ខ្ញុំក៏មានបំណងចងចូលរួមដែរ។

ប្រវត្តិសង្ខេប

KOBAYASHI Hiroko

គាត់បានចាប់ផ្តើមយូហ្គាតាំងពីឆ្នាំ២០០៥ កំឡុងពេលដែលគាត់មកធ្វើការនៅកម្ពុជា ហើយត្រលប់ទៅប្រទេសជប៉ុនវិញក៏បានចូលរៀនវគ្គ “Mana Yoga”និងទទួលបានសញ្ញាប័ត្រ។ នៅឆ្នាំ២០១៥ ខែឧសភា ក៏បានបើកក្លឹបយូហ្គានេះឡើងជាមួយមិត្តភ័ក្តិរបស់គាត់។
សម្រាប់ពត៌មានបន្ថែម ៖

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles