ជាទូទៅ ប្រាសាទជាច្រើននៅក្នុងប្រទេសជប៉ុន ត្រូវបានសាងសង់ឡើង នៅក្នុងអំឡុងសម័យ Edo (១៦០៣ -១៨៦៣)។ ប្រាសាទទាំងនោះបានក្លាយ ជាបន្ទាយស្នាក់នៅសម្រាប់មេទ័ពកំពូលៗ ដែលរស់នៅ និងកាន់កាប់អំណាចនៅក្នុងតំបន់ទាំងនោះ។ យ៉ាងណាមិញប្រាសាទ Matsuyama ផ្តើមសាងសង់ឡើងនៅក្នុងឆ្នាំ១៦០៣
នៅលើកំពូលភ្នំ Matsuyama ដែលមានកម្ពស់១៣២ម៉ែត្រ ដោយមេទ័ពឈ្មោះ Katō Yoshiaki ដែលគ្រប់គ្រងនៅក្នុងតំបន់ Shikoku(ស៊ីកុគឹ) នាសម័យនោះ។
ដើម្បីការពារការវាយប្រហារពីសត្រូវឡើងមកពីតាមជើងភ្នំ ជញ្ជាំងថ្មដែលសាងសង់ឡើងដោយការលើកបន្តុបថ្មភ្នំធំៗ ត្រូវបានសាងសង់ឡើងនៅជុំវិញប្រាសាទយ៉ាងរឹងមាំ។ ប្រសិនបើអ្នកឡើងមកដល់កំពូលភ្នំនេះ អ្នកនឹងបានឃើញខឿនជញ្ជាំងថ្មទាំងនោះនៅសេសសល់យ៉ាងស្គឹមស្គៃ។ ប្រាសាទ Matsuyama សាងសង់ឡើងដោយមានតួប៉មកណ្តាលខ្ពស់ ព័ទ្ធជុំវិញដោយជញ្ជាំងថ្មធំៗខ្ពស់ៗ និងមានតួប៉មជាបន្ទាយការពារសត្រូវជុំវិញ។ រាល់តួប៉មនីមួយៗនៃប្រាសាទ គឺត្រូវបានបើកឱ្យចូលទស្សនាជាសាធារណៈ។ នៅពីលើប៉មកណ្តាល គេអាចទស្សនានូវទេសភាពនៃទីក្រុង Matsuyama ទាំងមូលបានយ៉ាងច្បាស់ ពីទិសទាំងបួន។
ប្រសិនបើផ្ទៃមេឃស្រលះវិញ គេអាចមើលឃើញនូវកូនកោះតូចៗនៅប៉ែកសមុទ្រ សេតូណៃកៃ (Seto Inland Sea)។
មានជនជាតិជប៉ុនជាច្រើនស្គាល់រឿងប្រលោមលោកដែលមានឈ្មោះថា “Clouds Above the Hill” និពន្ធដោយលោក RyotaroShiba ដែលជាស្នាដៃអក្សរសិល្ប៍បង្ហាញពីប្រវត្តិសាស្រ្តដ៏ល្បីល្បាញមួយនៅក្នុងប្រទេសជប៉ុន។ ក្នុងរឿងប្រលោមលោកនេះ ក៏មានពិពណ៌នាអំពីប្រាសាទ Matsuyama នេះដែរ។ “Clouds Above the Hill” គឺជាប្រលោមលោកនិយាយអំពីរបត់ប្រវត្តិសាស្រ្តជប៉ុនដែលត្រូវប្រែពីរបបគ្រប់គ្រងរដ្ឋតាមបែបបុរាណ ទៅជាការគ្រប់គ្រងដោយប្រព័ន្ធគ្រប់គ្រងរដ្ឋបែបទំនើប ដែលមានឥទ្ធិពលពីបណ្តារប្រទេសលោកខាងលិច។
ប្រាសាទ Matsuyama គឺជាប្រាសាទមួយ ដែលបានសាងសង់ហើយរួចរាល់ និងនៅរក្សាទម្រង់ដើមបានយ៉ាងល្អមួយ ក្នុងចំណោមប្រាសាទនានាដែលបានកសាងឡើងក្នុងប្រទេសជប៉ុន។ ប្រាសាទនេះ មានរចនាបថសាងសង់ដ៏ប្រណីត និងកម្រមួយ។
អំពីៈ Seto Inland Sea គឺជាសមុទ្រដែលបែងចែកកោះធំៗទាំង៣របស់ប្រទេសជប៉ុន គឺកោះ Honshu, Shikoku និងKyushu ហើយវាជាសមុទ្រដែលភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិក(Pacific Ocean) និងសមុទ្រជប៉ុន (Sea of Japan )។
នៅក្នុងបរិវេណប្រាសាទ Matsuyama មានបន្ទប់សារមន្ទីរណែនាំពីប្រវត្តិនៃប្រាសាទ។
នៅទីនោះ ភ្ញៀវទេសចរអាចទស្សនានូវវត្ថុបុរាណនានា ដែលសេសសល់ពីសម័យ
នោះ ជាពិសេសគ្រឿងចម្បាំងរបស់សាមូរ៉ៃ។ អ្នកក៏អាចថតរូប ក្នុងសម្លៀកបំពាក់
សាមូរ៉ៃ ទុកជាអនុស្សាវរីយ៍បានផងដែរ (1)
អ្នកអាចទស្សនាទិដ្ឋភាពទីក្រុង Matsuyama ទាំងស្រុងពីតួប៉មកណ្តាល (2)
ផ្នែកមួយនៃតួប្រាសាទមើលពីក្រោម (3)
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 48】
この記事が気に入ったら
いいね!しよう
We will send you the latest information
ហោរាសាស្ត្រប្រចាំខែ មិថុនា ២០២៤
2024.05.29 未分類
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer