គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

សិប្បកម្មតម្បាញ និងចម្លាក់ស្បែក
សិប្បកម្មតម្បាញ និងចម្លាក់ស្បែក
2022.01.26

សំឡេងត្បាញក្រណាត់លាន់ឮផាំងៗ និងសំឡេងឆ្លាក់ស្បែកឮប៉ុងៗ។ ទាំងនេះសុទ្ធតែជាការងារធ្វើដោយដៃតាមបែបប្រពៃណីរបស់ជនជាតិខ្មែរបន្តតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន។

អ្នកដែលបន្តវិជ្ជាជីវៈដោយដៃ។ ស្រ្តីអង្គុយត្បាញក្បែរកូនក្មេងយ៉ាងសប្បាយរីករាយ។

ការងារតម្បាញ ជាការងាររបស់ស្រ្តី។ ជំនាញនោះត្រូវបានប្រាប់តៗគ្នាពីម្តាយមកកូនស្រី។ សិប្បកម្មតម្បាញនោះកំពុងត្រូវបានធ្វើនៅភូមិកោះដាច់ត្រើយម្ខាងនៃទីក្រុងភ្នំពេញ រួមទាំងខេត្តកំពង់ចាម និងខេត្តតាកែវផងដែរ។ កន្លែងទាំងនេះនៅមានផ្ទះម៉ូតសម័យបុរាណ ហើយមានស្រី្តអង្គុយត្បាញនៅក្រោមផ្ទះដែលមានសភាពដូចគ្នាទៅនឹងរូបថតដែលបានថតកាលពី៦០ឆ្នាំមុន។ ខ្សែអំបោះឈរនីមួយៗ ឆ្លងកាត់ខ្សែអំបោះនៅផ្នែកម្ខាងទៀតតាមសង្វាក់ម៉ូត។ ទាំងក្រណាត់សូត្រដែលបានត្បាញយ៉ាងភ្លឺរលោង ទាំងដៃត្បាញដ៏រស់រវើកគឺគួរឱ្យគយគន់ណាស់។

ចោះប្រហោងលើស្បែកគោដោយមានរូបគំនូរដាក់ខាងក្រោម ម្តងមួយៗដោយពន្លាក។

រូបចម្លាក់ដែលធ្វើដោយស្បែកត្រូវបានយកទៅប្រើក្នុងល្ខោនស្បែកបែបប្រពៃណីរបស់ខ្មែរ។ សិល្បៈប្រពៃណីនេះ ត្រូវបានផ្អាកមួយរយៈក្នុងសម័យសង្គ្រាមស៊ីវិល។ ប្រធានអង្គការសិល្បៈដែលតែងតែធ្វើការសម្ដែងសិល្បៈនៅភ្នំពេញបានរៀនយ៉ាងច្បាស់អំពីរបៀបធ្វើរូបចម្លាក់ស្បែក និងភាសារបស់វា។ ឥឡូវបានកំពុងបង្រៀនជំនាញនេះបន្តទៅក្មេងៗជំនាន់ក្រោយដែលជាសមាជិកអង្គការ។ នៅសៀមរាបដែលជាទីកន្លែងចាប់កំណើតនៃល្ខោនស្បែកនេះដែរ ក៏មានមនុស្ស២ ឬ៣នាក់ ដែលកំពុងរៀនពីសិល្បៈប្រពៃណីនេះ ដែលពួកគេនឹងអាចរៀនទាំងជំនាញសិល្បៈ និងការសម្តែង៕
សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 20】









この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles