ការសុំសីល ឬរក្សាសីលគឺជាកិច្ចប្រណិប័តន៍មួយយ៉ាងសំខាន់នៅក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធបរិស័ទទូទៅគ្រប់ស្រទាប់វណ្ណៈមិនប្រកាន់វ័យចាស់ ឬក្មេង តែងតែនាំគ្នាទៅវត្តរៀងរាល់ថ្ងៃសីល ដើម្បីរក្សាសីលទាន តាំងចិត្តឱ្យបានស្ងប់ និងបំពេញបុណ្យកុសលតាមលំអាននៃព្រះពុទ្ធសាសនា។ ការសុំសីលគឺសំដៅលើការរៀនប្រណិប័តន៍ព្រះធម៌ពីសំណាក់ពុទ្ធបរិស័ទ ដើម្បីប្រព្រឹត្ត និងរក្សានូវសិក្ខាបទទាំងឡាយរបស់ព្រះពុទ្ធសាសនា ក្នុងគោលបំណងជម្រះនូវកិលេសតណ្ហា ដែលមានក្នុងចិត្តឱ្យស្អាតផូរផង់។
ជាទូទៅ ក្នុងមួយខែមានសីល ៤ដង ដោយសីលខាងខ្នើតមាន ២ដង និងសីលរនោចមាន ២ដង។ ការទៅសុំសីល គឺតម្រូវឱ្យពុទ្ធបរិស័ទក្រោកពីដំណេកនៅម៉ោងប្រមាណ ៤:៣០នាទីទៀបភ្លឺ ដើម្បីរៀបចំខ្លួន ចង្ហាន់ និងតីយទានផ្សេងៗយកទៅវត្តប្រគេនព្រះសង្ឃ។ អ៊ំស្រី អេង លាំង ជាអ្នក សុំសីល ៥ នៅខេត្តសៀមរាបបានថ្លែងពីរបៀបវីរៈសុំសីលនៅវត្តដូច្នេះថា៖ «ពេលអ្នកសុំសីលទៅដល់វត្តជួបជុំគ្នាអស់ហើយ កិច្ចដំបូងដែលត្រូវធ្វើនោះគឺពុទ្ធបរិស័ទនាំគ្នានមស្ការថ្វាយបង្គំព្រះរំលឹកនឹកគុណព្រះរតនត្រ័យហូរហែមករហូតដល់ម៉ោងប្រហែលជា ៥:៣០ ឬ ៦:០០ ទើបព្រះសង្ឃលោកឱ្យសីលដល់ពុទ្ធបរិស័ទ»។
ការសុំសីលមានចែកចេញជាកម្រិតសីល១ រហូតដល់សីល៨ ឬ១០។ សីល១ គឺសំដៅការមិនសម្លាប់ជីវិតសត្វ។ សីល២ គឺការមិនលួចរបស់ ឬទ្រព្យរបស់អ្នកដទៃ។ សីល៣ គឺការមិនប្រព្រឹត្តខុសក្នុងផ្លូវកាម ហើយសីល៤ សំដៅលើការមិននិយាយពោលពាក្យកុហក។ ចំណែកឯសីល៥ គឺការមិនសេពសុរា ឬគ្រឿងស្រវឹងទាំងឡាយ។ សីល៦ គឺការមិនបរិភោគអាហារក្រោយម៉ោង១២ ហើយសីល៧ គឺការពុំលេងល្បែងស៊ីសងនានា សីល៨ សំដៅលើការមិនតុបតែងខ្លួនប្រើប្រាស់គ្រឿងក្រអូបដូចជាប្រេងម្សៅជាដើម និងសីល៩ មិនឱ្យដេកខ្ពស់លើសគេ ខណៈសីល១០ គឺមិនប្រាថ្នាយកប្រាក់ ឬទ្រព្យសម្បត្តិមកធ្វើជារបស់ខ្លួន។ តាមប្រសាសន៍អ៊ំស្រី អេង លាំង បានឱ្យដឹងទៀតថា ការសុំសីល គឺអាចធ្វើឡើងនៅគេហដ្ឋានរបស់អ្នកសុំសីលផ្ទាល់ក៏បានដែរ ក៏ប៉ុន្តែជាទូទៅ ការសុំសីលគឺច្រើនតែធ្វើឡើងទីវត្តអារ៉ាម ហើយគេនិយមកាន់សីល ៥ និងសីល ៨ ។ តាមការសង្កេតរបស់អ៊ំស្រី អេង លាំង បានឱ្យដឹងថា ជាទូទៅ អ្នកមកសុំសីលមានវ័យចម្រុះគ្នាគឺមានទាំងមនុស្សចាស់ និងមនុស្សវ័យកណ្តាលដែលខ្លះមានអាយុប្រមាណពី ៣០ឆ្នាំ ឬ៤០ឆ្នាំ ខណៈចំនួនមនុស្សចាស់គឺមានច្រើន។ ភាគច្រើននៃមនុស្សចាស់ បន្ទាប់ពីពួកគាត់រៀបចំទុកដាក់កូនចៅអស់ហើយ គាត់មានអារម្មណ៍នឿយណាយក្នុងផ្លូវលោក ដូចនេះពួកគាត់ទៅវត្តដើម្បីសុំសីលស្វែងរកសេចក្ដីស្ងប់សុខ សាងកុសលសម្រាប់ជាតិខាងមុខ។ ចំណែកឯមនុស្សវ័យក្មេងខ្លះវិញ មកសុំសីលព្រោះពួកគាត់បានជួបបញ្ហាស្មុគស្មាញច្រើនក្នុងជីវិត ឬគ្រួសារ ដើម្បីធ្វើឱ្យផ្លូវចិត្តរបស់គាត់បានធូរស្បើយ។
ការយល់ឃើញទូទៅរបស់ពុទ្ធបរិស័ទចំពោះការមកសុំសីលនៅវត្តអារ៉ាម
លោកយាយ ណាវ វ៉ុន (៧២ឆ្នាំ) ជាចំណុះជើងវត្តនាគវ័នបានមានប្រសាសន៍ថា ជាធម្មតាលោកយាយតែងតែមកបដិបត្តិសីលជារៀងរាល់ថ្ងៃសីល ប្រសិនបើមិនមានបញ្ហាសុខភាព។ ជាមតិរបស់លោកយាយផ្ទាល់៖ «មនុស្សដូចលោកយាយត្រូវតែសុំសីល ហើយក្នុងនាមយើងជាពុទ្ធសាសនិកមិនមានការយល់ដឹងអំពីព្រះពុទ្ធសាសនាម្ដេចនឹងកើត។ ណាមួយការបដិបត្តិជារៀងរាល់ថ្ងៃក៏អាចជួយឱ្យចិត្តយើងបានស្ងប់ច្រើន និងមានសុខភាពផ្លូវចិត្តល្អផងដែរ»។ ដោយឡែក លោកយាយយល់ថា ព្រះសង្ឃជាអ្នកផ្ទេរសីល និងជាអ្នកផ្ទេរចំណេះផ្នែកព្រះពុទ្ធសាសនាដូច ការអប់រំសីលធម៌ បង្រៀនធម៌ដល់ពុទ្ធបរិស័ទជាដើម។ លោកយាយ៖ «ព្រះសង្ឃពិតជាមានតួនាទីសំខាន់ណាស់ចំពោះការរស់នៅក្នុងសង្គមជាតិយើង ដូចជាទូន្មានប្រៀនប្រដៅប្រជាជនឱ្យមានមេត្តាធម៌ ចេះស្រឡាញ់គ្នា ចេះជួយអាសារគ្នាក្នុងគ្រាលំបាក និងជួយមិនឱ្យមានអំពើហិង្សាក្នុងសង្គមរស់នៅជាដើម។ ជាមួយគ្នានេះ ព្រះសង្ឃ មិនមែនជាបន្ទុករបស់ពុទ្ធបរិស័ទដូចមតិមួយចំនួនបានលើកឡើងនោះទេ ដ្បិតសង្ឃរស់អាស្រ័យលើចង្ហាន់ពី ពុទ្ធបរិស័ទក៏ពិតមែន។ ប៉ុន្តែព្រះសង្ឃក៏បានជួយដល់ពុទ្ធបរិស័ទជាច្រើនតាមលទ្ធភាពដែលលោកអាចជួយបានដូចដែលយើងទាំងអស់គ្នាបានឃើញ»។
លោកតា ពេជ្រ ប៉ុច (៥៨ឆ្នាំ) ជាអ្នកស្នាក់អាស្រ័យផ្ទាល់ជាមួយព្រះចៅអធិការវត្តនាគវ័ន។ ជារៀងរាល់ថ្ងៃសីល លោកតាតែងតែចូលរួមសមាទានសីលជាប្រចាំ។ លោកតាប្រាប់ថា ការបដិបត្តិសីលនេះទៀតសោត គឺលោកតាគ្រាន់តែចង់ចូលរួមចំណែកទ្រទ្រង់ព្រះពុទ្ធសាសនា និងអប់រំចិត្តគំនិតរបស់លោកតាឱ្យស្គាល់អ្វីល្អ អ្វីអាក្រក់តែប៉ុណ្ណោះ។
លោក សង់ ឃ្លី (២៦ឆ្នាំ) ជាយុវជនម្នាក់ដែលស្រឡាញ់ចូលចិត្តការបដិបត្តិសីល ក៏ដូចជាការសិក្សាពីព្រះពុទ្ធសាសនា។ ដោយលោកធ្លាប់បួសជាព្រះសង្ឃពីមុន ទើបធ្វើឱ្យចិត្តលោកនៅ តែស្រឡាញ់ និងប្រឹងប្រែងសិក្សាស្វែងយល់បន្តពីពុទ្ធសាសនា ជាពិសេសចូលរួមក្នុងការមកសុំសីលនៅវត្តជាប្រចាំ៕
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 54】
តើត្រូវធ្វើដូចម្តេចដើម្បីក្លាយជាព្រះសង្ឃ ហើយព្រះសង្ឃមានការអប់រំយ៉ាងដូចម្តេចខ្លះ?
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer