គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) Cafe Khmer Time និង AngKor Cookies 【នៅប្រទេសកម្ពុជា】
(ភាសាខ្មែរ) Cafe Khmer Time និង AngKor Cookies 【នៅប្រទេសកម្ពុជា】
2019.10.02

Cafe Khmer Time

ហាងកាហ្វេ “Cafe Khmer Time” នៅខេត្តសៀមរាប ជាហាងកាហ្វេដែល បង្កើតឡើងនៅក្នុងហាង “Angkor Cookies” ដែលមាននំឃុគឃី រូបរាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។

នៅហាងនេះ ភ្ញៀវអាចពិសាទឹកកកឈូស “Kakigori” ជាច្រើនប្រភេទ ដែលផលិតពីផ្លែឈើនៅប្រទេសកម្ពុជាជាដើមផងដែរ។ ទឹកកកប្រើនៅក្នុងបង្អែមទឹកកកឈូសនេះ ជាប្រភេទទឹកកកផលិតនៅក្នុងហាងផ្ទាល់ ដោយការចម្រោះទឹកស្អាតសារជាថ្មីដែលផ្គត់ផ្គង់ពីរដ្ឋនៅតាមភោជនីយដ្ឋាន និងសណ្ឋាគារជាដើម។ មានរសជាតិ៤ប្រភេទដូចមានខាងក្រោម។

 

Asian Kakigori ទឹកកកឈូសដាក់ផ្លែឈើត្រូពិកច្រើនប្រភេទ

 

Coconut Kakigori ទឹកកកឈូសដាក់កំទេចដូងសំងួត និងខ្ទិះដូង
Khmer Shiruko ទឹកកកឈូសដាក់សណ្តែកក្រហមផ្អែម និងទឹកស្ករត្នោត
Mango Kakigori ទឹកកកឈូសដាក់ផ្លែស្វាយស្រស់ និង ការ៉េមផ្លែស្វាយ

ទឹកកកឈូស “Kakigori” ដែលផលិតដោយយកចិត្តទុកដាក់លើគុណភាពនៃវត្ថុធាតុដើម និងបរិស្ថានស្អាតមានអនាម័យ ជាជម្រើសដ៏ត្រឹមត្រូវមួយនៅប្រទេសកម្ពុជា។  នៅក្នុងហាងនេះ ភ្ញៀវក៏អាចភ្លក់រសជាតិមានដូចជា៖ ការ៉េមពិសេសប្រចាំហាង ទឹកក្រឡុក និងទឹកផ្លែឈើតំបន់ត្រូពិក ព្រមទាំងតែរសជាតិជាដើមផងដែរ។

 

AngKor Cookies

ជានំឃុគឃីដែលផលិតឡើងដោយប្រើប្រាស់នូវវត្ថុធាតុដើមពីកម្ពុជាដូចជា ស្ករត្នោត និងគ្រាប់ស្វាយចន្ទីជាដើម ហើយធ្វើដោយដៃខ្មែរយ៉ាងយកចិត្តទុកដាក់។ បន្ទាប់ពីចាប់ផ្តើមលក់ដំបូងនៅឆ្នាំ២០០៤ មានភ្ញៀវទេសចរ និងប្រជាជនខ្មែរជាច្រើននិយមចូលចិត្ត។


Tel: 063-964-770, 012-315-804
Open: 9:30am-7pm (every day)
Add: On the road to Angkor Wat
(opposite Sofitel Angkor Phokeethra Golf & Spa Resort), Siem Reap

 
 
NyoNyum Khmer No.35










この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles