គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ពន្លឺឆ្នាំថ្មីដែលត្រូវផ្តល់មកពីកំពូលភ្នំ ~ ប្រាថ្នារបស់ជនទាំងឡាយនៅលើពន្លឺចន្លុះ~ 【Japan view】
(ភាសាខ្មែរ) ពន្លឺឆ្នាំថ្មីដែលត្រូវផ្តល់មកពីកំពូលភ្នំ  ~ ប្រាថ្នារបស់ជនទាំងឡាយនៅលើពន្លឺចន្លុះ~ 【Japan view】
2019.12.06

បុណ្យ Otou គឺជាពិធីបុណ្យប្រពៃណីដែលមានប្រវត្តិអស់រយៈពេលលើស 1400 ឆ្នាំ ដែលត្រូវ ប្រារព្ធនៅក្រុង Shingu ខេត្ត Wakayama ដែលស្ថិតនៅតំបន់ភាគខាងលិចនៅប្រទេសជប៉ុន។ បុរសៗដែលត្រូវគេហៅថា “Agariko” ប្រមាណ 2000នាក់ ដែលពាក់សម្លៀកបំពាក់ពណ៌ស និងចងខ្សែលើកន្លុះដែលឆេះភ្លើងនៅខាងចុងដំបងឈើ ហើយរត់ចុះកាំជណ្តើរចំនួន538កាំ ពីកំពូលភ្នំ Kamikura ។ ទេសភាពដែលឃើញថា ពន្លឺអណ្តាតភ្លើងបន្តបន្ទាប់ត្រូវហូរចុះក្រោម ដែលហាក់ដូចជាទឹកជ្រោះនោះ អាចស្រម័យឃើញថាសត្វនាគដែលកំពុងចុះមកពីភ្នំដូច្នោះ។

នេះគឺជាពិធីបុណ្យព្រះអាទិទេព ដែលត្រូវប្រារព្ធនាពេលចូលឆ្នាំថ្មី។ បច្ចុប្បន្ននេះ គេប្រព្រឹត្ត នៅថ្ងៃទី 6 ខែ2 ជារៀងរាល់ឆ្នាំ តែកាលពីសម័យមុន គេបានប្រារព្ធនៅថ្ងៃទី 6 ក្នុងខែចូលឆ្នាំតាម ប្រតិទិនចាស់។ អណ្តាតភ្លើងដែលពួក “Agariko” នាំយកមកពីកំពូលភ្នំ គឺជា “ភ្លើងរបស់ព្រះអាទិទេព”។ ក្នុងឱកាសចូលឆ្នាំថ្មី ពួកបរុសៗនឹងស្រោយស្រង់លាងខ្លួនសិន ហើយឡើង លើកំពូលភ្នំ ដើម្បីសុំទទួលនូវភ្លើងរបស់ព្រះអាទិទេពថ្មី។ រួចហើយចុះពីភ្នំ និងវិលត្រឡប់ទៅផ្ទះ ដែលនារីៗរងចាំ។ វាមានអត្ថន័យដែលថា ដាក់ពន្លឺ ឆ្នាំថ្មីតាមផ្ទះរៀងៗខ្លួន ហើយបួងសួងកុំ អោយកើតជម្ងឺឬប្រការចង្រៃសម្រាប់ក្រុមគ្រួសារ។

នាពេលបច្ចុប្បន្ននេះ អ្នកទេសចរណ៍ជាបរុស អាចចូលរួមក្នុងនាមជា “Agariko” បាន ដែលបុណ្យនេះបានក្លាយទៅជាប្រតិ្តការណ៍ពេញនិយម ក្នុងវិស័យទេសចរណ៍ផងដែរ។ ដោយសារតែមានការប្រកាន់ពីបូរាណមកថាការនាំភ្លើងមកគឺជាតួនាទីរបស់បរុស ហើយការដែលទទួលភ្លើងគឺជាតួនាទីរបស់នារី ទើបក្នុងកំឡុងពេលប្រព្រឹត្តបុណ្យនេះស្រីៗត្រូវហាមមិនអាចចូល ក្នុងបរិវេណព្រះវិហារបានទេ តែអាចឈរមើលទស្សនាតាមដងផ្លូវតាមភ្នំបាន។ ពិធីបុណ្យនេះ ត្រូវរដ្ឋាភិបាលដាក់ចូលជាសម្បត្តិទ្រព្យប្រជាប្រិយអរូបីពិសេសរបស់ជាតិ នៅខែ3 ឆ្នាំ2016 ហើយជារៀងរាល់ឆ្នាំ មានអ្នកទេសចរណ៍ជាច្រើនមកចូលរួមយ៉ាងអធិកអធ៌ម។

 

 

សម្រាប់ពត៌មានបន្ថែម ៖

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles