កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកតូក្យូ ២០២០
ក្រោយពីបានពន្យាពេលអស់រយៈពេលប្រមាណ១ឆ្នាំ ដោយសារផលប៉ះពាល់នៃការឆ្លងជំងឺកូវីដ១៩ ព្រឹត្តិការណ៍កីឡាអូឡាំពិកតូក្យូ២០២០ បានប្រារព្ធឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនាទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្រោមការចាត់វិធានការ បង្ការការឆ្លងកូវីដ១៩ ដ៏តឹងតែង កម្ពុជាបានបញ្ជូនអត្តពលិកចំនួន៤នាក់ នៅក្នុងការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកតូក្យូ២០២០ នេះផងដែរ។ នៅក្នុងការចុះផ្សាយនេះ ទស្សនារដ្តីញញឹមខ្មែរ បានសម្ភាសអត្តពលិកចំនួន៤រូប ដែលមានវត្តមានចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍នេះ លើវិញ្ញាសា ហែលទឹក អត្តពលកម្ម និងប្រណាំងរទេះរុញប្រភេទ T54 ព្រមទាំងភាគីពាក់ព័ន្ធអំពីកិច្ចប្រឹងប្រែង និងការគាំទ្រវិស័យកីឡាកម្ពុជានាពេលបច្ចុប្បន្ន។
អំពីប្រវត្តិកម្ពុជាក្នុងព្រឹត្តិការណ៍អូឡាំពិក
កម្ពុជាបានចូលរួមព្រឹត្តិការណ៍អូឡាំពិកជាលើកដំបូងក្នុងប្រវត្តិសាស្រ្តនៅឆ្នាំ១៩៥៦ នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។ កាលនោះ កម្ពុជាបានបញ្ជូនអត្តពលិកចំនួន២រូប ទៅប្រកួតក្នុងវិញ្ញាសាជិះសេះ។
នៅឆ្នាំ១៩៦៤ អត្តពលិកកម្ពុជាចំនួន ១៣រូប បានចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលក្នុងនោះមានកីឡាករប្រដាល់ចំនួន ៤រូប កីឡាករប្រណាំងកង់ចំនួន ៦រូប និងកីឡាករប្រណាំងទូកក្តោងចំនួន ៣រូប។ ជាអកុសល ក្រោមឥទ្ធិពលនៃសង្រ្គាមស៊ីវិលនៅកម្ពុជា នាចុងទសវត្សឆ្នាំ១៩៦០ ដល់ដើមទសវត្សឆ្នាំ១៩៩០ ក្រៅតែពីព្រឹត្តិការណ៍អូឡាំពិកទីក្រុង Munich ឆ្នាំ១៩៧២ កម្ពុជា បានអវត្តមាននៅក្នុងព្រឹត្តិការណ៍អូឡាំពិក រហូតដល់ឆ្នាំ១៩៩៣ ដែលជាឆ្នាំគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានទទួលស្គាល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជាសមាជិកពេញសិទ្ធឡើងវិញ។
កម្ពុជាបានចូលរួមសារជាថ្មីនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលបានប្រារព្ធឡើងនៅទីក្រុង អាតាឡង់តា ឆ្នាំ១៩៩៦ ហើយបានបញ្ជូនអត្តពលិកចូលរួមជាបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្ន។ គិតមកទល់បច្ចុប្បន្ន កម្ពុជាបានចូលរួមព្រឹត្តិការណ៍ នេះចំនួន១០លើក ប៉ុន្តែពុំទាន់ទទួលបានមេដាយណាមួយនៅឡើយ។

១. អូឡាំពិក មែលប៊ន ២០០០ ប្រទេសអូស្ត្រាលី
២. អូឡាំពិកតូក្យូ ២០២០ ប្រទេសជប៉ុន
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 48】

この記事が気に入ったら
いいね!しよう
We will send you the latest information
“អត្តចរិកល្អ ភាពស្មោះត្រង់ និងភាពហ្មត់ចត់ចំពោះការងារ ជាចំណុចសំខាន់ក្នុងការប្រកបការងារជាមួយជនជាតិជប៉ុន”
2022.06.13 NyoNyum KhmerReport from Japan
ទស្សនាអតីតរាជធានីបុរាណជប៉ុន នាសម័យ កាម៉ាគូរ៉ា (Kamakura)
2022.06.13 Japan ViewNyoNyum Khmer未分類
ទស្សនាវដ្តីញញឹមខ្មែរលេខ ៥០ ចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២【NYONYUM KHMER】
2022.03.11 NyoNyum Khmer
ទស្សនាវដ្តីញញឹមខ្មែរលេខ ៤៩ ចុះផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២【NYONYUM KHMER】
2022.01.11 NyoNyum Khmer未分類
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics