គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) អំពីប្រវត្តិនៃ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
(ភាសាខ្មែរ) អំពីប្រវត្តិនៃ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
2020.11.16

របបធានារ៉ាប់រងសង្គមកម្ពុជា ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៥។ ក៏ប៉ុន្តែនៅក្នុងអំឡុងពេលនៃរបប ប៉ុល ពត (១៩៧៥-១៩៧៩) របបធានារ៉ាបរងសង្គមនេះក៏ត្រូវបានបំផ្លាញចោលទាំងស្រុងដែរ។ ក្រោយពីការដួលរលំនៃរបប ប៉ុល ពត នៅឆ្នាំ១៩៧៩រហូតដល់ឆ្នាំ១៩៩៣ របបធានារ៉ាបរងសង្គមថ្មីមួយនាសម័យរដ្ឋកម្ពុជាត្រូវបានដាក់អោយដំណើរការ ទោះបីជានៅមានកម្រិតនៅឡើយក្តី។

នៅក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ នាយកដ្ឋានសន្តិសុខសង្គមមួយត្រូវបានបង្កើតឡើង សម្រាប់អនុវត្តកិច្ចគាំពារសន្តិសុខសង្គមដល់ពលរដ្ឋដែលធ្វើការក្នុងវិស័យឯកជន។ ហើយក្រោយពីបទប្បញ្ញត្តិស្តីពីច្បាប់ការងារកម្ពុជាត្រូវបានអនុម័តក្នុងឆ្នាំ១៩៩៧ មក ច្បាប់សន្តិសុខសង្គមថ្មីត្រូវបានអនុម័តដោយសភា នៅខែកញ្ញា ឆ្នាំ២០០២ ។ បន្ទាប់ពីមានច្បាប់របបសន្តិសុខសង្គមនេះរួចមក អនុក្រឹត្យស្តីពីការបង្កើតបេឡាជាតិរបបសន្តិសុខសង្គម (ហៅកាត់ថា ប.ស.ស) ត្រូវបានអនុម័តនៅឆ្នាំ២០០៧ ដើម្បីជំនួសនាយកដ្ឋានសន្តិសុខសង្គមខាងលើ និងបានដាក់អោយដំណើរការដោយរដ្ឋាភិបាលនៅចុងឆ្នាំ២០០៨ ។

សម្រាប់វិស័យឯកជន បេឡាជាតិរបបសន្តិសុខសង្គម បានចាប់ផ្តើមអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ចាប់តាំងពីចុងឆ្នាំ ២០០៨ ហើយនៅឆ្នាំ២០១៦ បានចាប់ផ្តើមរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដល់កម្មករនិយោជិត ដែលស្ថិតនៅក្រោមច្បាប់ស្តីពីការងារ។ នៅឆ្នាំ២០១៨ វិស័យសាធារណៈ (មន្ត្រីរាជការ) ត្រូវបានរាជរដ្ឋាភិបាលសម្រេចបញ្ចូលទៅក្នុងរបបសន្តិសុខសង្គមខាងលើផងដែរ។ យ៉ាងណាមិញ របបសន្តិសុខសង្គមផ្នែកប្រាក់សោធននិវត្តន៍សម្រាប់វិស័យឯកជន នឹងត្រូវអនុវត្តនាពេលដ៏ខ្លីខាងមុខនេះ។ (យោងពីគេហទំព័ររបស់ ប.ស.ស.)

តើបែបបទនៃការចុះឈ្មោះជាសមាជិកនៃ ប.ស.ស. ប្រព្រឹត្តទៅយ៉ាងដូចម្តេច?

ការចុះឈ្មោះចូលជាសមាជិកនៃ ប.ស.ស. គឺងាយស្រួលបំផុត!
ការចុះឈ្មោះជាទូទៅត្រូវបានធ្វើឡើងតាមរយៈក្រុមហ៊ុន ឬជាក្រុមក្តី បែបបទនៃការចុះឈ្មោះគឺមានដូចខាងក្រោម៖

សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 42】

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles