សុខភាពមាត់ធ្មេញ
មនុស្សយើងជាទូទៅតែងតែខ្លាចរអាក្នុងការដកធ្មេញមិនថាវ័យណានោះទេ ជាពិសេសចំពោះការដកធ្មេញថ្គាមទាល់។ តើហេតុអ្វីបានជាយើងត្រូវដកថ្គាមទាល់ចេញ?
ថ្គាមទាល់ជាធ្មេញថ្គាមទីបីដែលដុះចេញមកក្រោយគេបង្អស់នៃធ្មេញរបស់មនុស្សយើងគ្រប់ៗគ្នា។ ធ្មេញថ្គាមទាល់មានចំនួនបួនគឺ ធ្មេញថ្គាមទាល់លើ ក្រោម និងនៅឆ្វេង ស្ដាំ ហើយវាចាប់ដុះចេញមកនៅលើមនុស្សគ្រប់រូបដែលមានអាយុចន្លោះពី ១៧ ទៅ ២៥ឆ្នាំ។ ករណីពុំឃើញមានធ្មេញថ្គាមទាល់ដុះចេញមកទេនោះ គឺបានន័យថាវាអាចដុះកប់នៅក្នុងអញ្ចាញគល់ធ្មេញឬក៏មិនមានដុះចេញមក។ មានមូលហេតុជាច្រើនដែលពេទ្យធ្មេញណែនាំឲ្យអ្នកជំងឺដកធ្មេញថ្គាមទាល់ចេញ ព្រោះថាបើទុកវាយូរនឹងបង្ករឲ្យមានហានិភ័យនៃការខូចខាតដល់ធ្មេញជិតខាង ការឈឺចាប់រលាកនៅតំបន់ថ្គាមទាល់ និងការពិបាកក្នុងការដុសសំអាត ដែលអាចឲ្យមានការបង្កររោគហើយបណ្ដាលឲ្យមានហើមឬខ្ទុះ។ ម្យ៉ាងវិញទៀត វាក៏អាចបង្ករឲ្យរលាកឆ្អឹងនិងអាចក្លាយទៅជា គីសវិវត្តជាមហារីក បើសិនជាមិនបានព្យាបាលឲ្យទាន់ពេលវេលាទេ។ លើសពីនេះ នៅពេលអ្នកជំងឺចង់ពត់តម្រង់ធ្មេញនោះ គេតំរូវឲ្យដកថ្គាមទាល់ចេញព្រោះថ្គាមទាល់វានឹងរំខានដក់ការពត់ធ្មេញឲ្យត្រង់ និងពេលខ្លះវាអាចនិងរុញធ្មេញឲ្យមានសភាពមិនត្រង់ជួរវិញបាន ដោយសារកំលាំងរុញនិងទីតាំងដុះមានឆ្អឹងក្រាស់ហើយខ្ពស់ជាងគេ។ មូលហេតុមួយទៀតគឺ ថ្គាមទាល់ជាធ្មេញដុះនៅខាងក្រោយគេបង្អស់ ហើយវាមានទីតាំងពិបាកមើលនិងពិបាកដុះសំអាត ដូចនេះបើសិនវាមានបញ្ហាគឺពិបាកព្យាបាលឲ្យបានល្អដូចជាធ្មេញដទៃទៀត។
ជាសរុប ការដកថ្គាមទាល់ចេញគឺពុំមានអ្វីដែលត្រូវឲ្យខ្លាចរអានោះទេ តែផ្ទុយទៅវិញការដកថ្គាមទាល់គឺជាការបង្ការដ៏ល្អនិងអាចនាំឱ្យជៀសផុតពីបញ្ហានៃសុខភាពមាត់ធ្មេញ។ ការឈឺធ្មេញមិនមែនជារឿងធម្មតាទេ ដូច្នេះគួរតែព្យាបាលនិងទទួលយកវិធីបង្ការនូវបញ្ហាឲ្យបានទាន់ពេល ដើម្បីចៀសវាងការឈឺចាប់ ការចំនាយពេលនិងថវិកាច្រើន ព្រមទាំងអាចប៉ះពាល់ដល់អាយុជីវិតយើងផងដែរ។
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No.38】
この記事が気に入ったら
いいね!しよう
We will send you the latest information
(ភាសាខ្មែរ) តើអ្នកដឹងទេថា អ្នកដុសធ្មេញបានត្រឹមត្រូវហើយ ឬនៅ?
2020.09.15 column of MALIS Dental Clinic
(ភាសាខ្មែរ) រោគពុកធ្មេញនិងការព្យាបាល
2020.01.20 column of MALIS Dental Clinic
(ភាសាខ្មែរ) សុខភាពមាត់ធ្មេញ (សារៈសំខាន់នៃការសំអាតធ្មេញ)
2019.11.20 column of MALIS Dental Clinic
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer