គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ក្រសួងអប់រំ យុវជន និងកីឡា និងការជម្រុញការអប់រំបែបឌីជីថល
ក្រសួងអប់រំ យុវជន និងកីឡា និងការជម្រុញការអប់រំបែបឌីជីថល
2021.07.21

ក្រោយពីមានអ្នកឆ្លងជំងឺកូវីដ-១៩  ដំបូងគេនៅកម្ពុជា កាលពីដើមខែមីនា ឆ្នាំ២០២០ ក្រសួងអប់រំយុវជននិងកីឡាបានប្រកាស បិទសាលារៀនទាំងអស់នៅទូទាំងប្រទេសនាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការឆ្លង ហើយការអប់រំតាមបែបឌីជីថលត្រូវបានចាប់ផ្តើមដំណើរការ សម្រាប់សិស្សានុសិស្សទូទាំងប្រទេស។

តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានឈ្មោះថា Krou Cambodia ក្រសួងបានចាប់ផ្តើមធ្វើការផ្សព្វផ្សាយថ្នាក់រៀនតាមអ៊ីនធឺណិត សម្រាប់កុមារសិក្សាតាមផ្ទះក្នុងអំឡុងពេលបិទសាលានោះ។ បច្ចុប្បន្ន មានចំនួនអ្នកតាមដាននៅលើទំព័រហ្វេសប៊ុក Krou Cambodia មានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយវាបានក្លាយជាមធ្យោបាយដ៏សំខាន់ក្នុងការបញ្ជូនមេរៀនបន្តផ្ទាល់ និងដើម្បីទទួលបានព័ត៌មានថ្មីៗពីក្រសួងទាក់ទងនឹងការអប់រំនៅសាលា។

ទំព័រហ្វេសប៊ុក Krou Cambodia គឺជាកម្មវិធីផ្សាយការបង្រៀនអនឡាញសម្រាប់សិស្សានុសិស្សចាប់ពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី១២ ថ្មីមួយបង្កើតឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឆ្លើយតបនឹងស្ថានភាពអាសន្ននៃការបិទសាលារៀនទាំងស្រុង ដោយសារការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ ។ រាល់ខ្លឹមសារវីដេអូមេរៀនទាំងអស់ដែលបានផ្សព្វផ្សាយទាំងនោះ ក៏ត្រូវបានយកទៅផ្សាយនៅក្នុងកម្មវិធីយូធូប (Youtube) ផ្លូវការរបស់ក្រសួងផងដែរ ហើយវាបានក្លាយជាផ្នែកមួយនៃគម្រោងអប់រំឌីជីថលសម្រាប់កម្មវិធីសិក្សាពេញមួយជីវិតទៀតផង។

ក្រៅពីការផ្សាយតាមអនឡាញក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផេក   និងកម្មវិធី  យូធូប ព្រមជាមួយគ្នានោះក្រសួងក៏បានបង្កើតកម្មវិធីសិក្សាតាមអេប   (APP) ការចាក់ផ្សាយមេរៀនតាមប៉ុស្តិ៍ទូរទស្សន៍ ក៏ដូចជាការបង្កើតគេហទំព័រមជ្ឍមណ្ឌលសិក្សាតាមប្រព័ន្ធអេឡិចត្រូនិករបស់ក្រសួងជាដើម ដើម្បីផ្តល់ជូននូវការសិក្សាមួយដែលជឿនលឿន និងឱ្យស្របតាម តម្រូវការសង្គមនាពេលបច្ចុប្បន្ន។

សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 46】











この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles